Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងទេសចរណ៍មានភារកិច្ចនិងមុខងារយ៉ាងដូចម្តេចខ្លះ ?

២. តើក្រសួងទេសចរណ៍មានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?
៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍មានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

៤. តើអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចធ្វើអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

៥. តើអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍មានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ​?

ចម្លើយ

១. ក្រសួងទេសចរណ៍ជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖

  • ដឹកនាំ​គ្រប់គ្រងសម្របសម្រួលនិងអភិវឌ្ឍន៍លើវិស័យទេបសចរណ៍
  • កំណត់និងរៀបចំគោលនយោបាយ ផែនការ​យុទ្ធសាស្រ្តផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅប្រសិទ្ធភាព គណភាពនិងនិរន្តរភាពដើម្បីរួមចណែកកាត់បន្ថយភាពក្រីក្រនិងឆ្លើយតបនិងបម្រែបម្រួលអាកាសធាតុ
  • រួមចំណែកការពារនិងថែរក្សាធនធានធម្មជាតិ វប្បធម៌និងទំនៀមទម្លាប់ដែលជាមូលដ្ឋានបម្រើឲ្យវិស័យទេសចរណ៍
  • ទាញយកផលប្រយោជន៍ ក្នុងវិស័យទេសចរណ៍ឲ្យបានជាអតិបរមា ធានាការបែងចែកប្រកបដោកយសមធម៌និងប្រកបដោយបន្ត និងស្កាត់ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍
  • ផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងនិងក្រៅព្រះរាជណាចក្រកម្ពុជា
  • ចាត់តាំងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស ដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • គ្រប់គ្រងនិងត្រួតពិនិត្យព័ត៌មានទេសចរណ៍់គ្រប់គ្រងនឹងជំរុញចលនាទេសចរណ៍ក្នុងស្រុក
  • លើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ រកទីផ្សារនិងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន
  • អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន
  • ពង្រឹងការអភិវឌ្ឍន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន ដោយសារសងការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
  • អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឲ្យស្របតាម
  • ស្តង់ដារជាតិនិងអន្តរជាតិ អាស៊ានតំបន់ ស្ថាប័នពាក់ព័ន្ធ
  • គ្រប់គ្រងនិងត្រួតពិនិត្យសាលាជំនាញវិជ្ជាជីវៈទេសចរណ៍និងគ្រឹះស្ថាប័នអប់រំទេសចរណ៍
  • ធានានិងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធស្តង់ដានានា ក្នុងវិស័យទអេសចរណ៍និងប្រព័ន្ធធានាគុណភាពដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុខភាព និងបង្កើតការពេញចិត្តដល់ទេសចរណ៍
  • គ្រប់គ្រងអាជីរកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍និងសេវាកម្មផ្សេងទៀតបម្រើឲ្យវិស័យទេសចរណ៍ តាមរយៈការផ្តល់អាជ្ញារបណ្ណទេសចរណ៍
  • ត្រួតពិនិត្យនិងធ្វើអធិការកិច្ចលើអាជីវកម្មទេសចរណ៍ រមណីដ្ឋានកទេសចរណ៍ និងសេវាកម្មផ្សេងទៀតដែលបម្រើឲ្យវិស័យទេសចរណ៍
  • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពលើកកម្ពស់ និងជំរុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្ម បដិសណ្ឋារកិច្ចល្អនិងចលនាប្រឡងប្រណាំងធុរកិច្ចបៃតង ក្នងវិស័យទេសចរណ៍
  • ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិក្នុងវិស័យទេសចរណ៍
  • សហការគ្រប់គ្រងសមាគមន៍ឧស្សាហកម្មទេសចរណ៍
  • សហការរួមចំណែកការពារបរិស្ថាន​នឹងលើកកម្ពស់ កម្ពុជាស្អាត កម្ពុជាបៃតង
  • សហការជំរុញការវិនិយោគវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ជាតិនិងផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា
  • សហការគ្រប់គ្រងនិងកជនភាវូបនីកម្ម នសសហគ្រាសបរទេសរបស់រដ្ឋដែលជួលសម្រាប់គោលបំណងទេសចរណ៍
  • សហការជាមួយនគរបាលទេសចរណ៍ នឹងសមត្ថកិច្ចពាក់ព័ន្ធដើម្បីធានាសន្តិសុខសុវត្ថិភាពទេសចរណ៍
  • ផ្តល់យោបល់លើផែនការ ប្រើប្រាស់ដីធ្លី តាមរយៈយន្តការគណៈកម្មាធិការរៀបចំដេនដីនឹងនគរូបនីយកម្មថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ​ខណ្ឌ
  • ផ្តល់យោបល់លើហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈបម្រើឲ្យវិស័យទេសចរណ៍
  • ផ្តល់យោបល់លើការផ្តល់សម្បទានសម្រាប់គោលបំនងទេស​ចរណ៍
  • សហការផ្តល់យោបល់ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធលើការកសាងគោលនយោបាយពន្ធដា លើអាជីវកម្ម ទេសចរណ៍ទិដ្ឋាការ និងគោលនយោបាយអាកាសចរណ៍
  • រៀបចំនិងអនុវត្តន៍ សម្របសម្រួលនិងពីគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរនិងផែ្នកឯកជនក្នុងការអនុញ្ញាត្តិគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពនិងកម្មវិធីនានាពាក់ព័ន្ធនឹង វិស័យទេសចរណ៍ ដូចមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍
  • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តន៍ភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរាជរដ្ឋាភិបាល ។

២. ក្រសួងទេសចរណ៍ មានរចនាសម្ព័ន្ធដូចតទៅ៖

ក. ថ្នាក់កណ្តាល

  • ខុឧកាល័យរដ្ឋមន្រ្តី
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
  • អគ្គនាយកដ្ឋានគ្របគ្រង់ឧស្សាហកម្មទេសចរណ៍
  • វិទ្យាស្ថានជាតិទេសចរណ៍
  • អគ្គាធិការដ្ឋាន
  • នាយកដ្ឋាននីតិកម្ម
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង ។

ខ. អង្គភាពមុលដ្ឋាន

គ. គ្រឹះស្ថានសាធារណៈក្រោ​មអាណាព្យាបាលរបស់ក្រសួងទេសចរណ៍

ឃ. អង្គកាលេខរបស់ក្រសួងទេសចរណ៍ ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ​ ជាសេនាធិការឲ្យក្រសួងទេសចរណ៍លើការងាររដ្ឋបាលនិងកិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុការងារសន្តិសុខនិងសុវត្ថិភាពទេសចរណ៍ និងសម្របសម្រួលសកម្មភាពរដ្ឋបាលជាមួយក្រសួង ស្ថាប័ន អង្គការជាតិ អន្ត​រជាតិ ដៃគូរអភិវឌ្ឍន៍​វិស័យឯកជននិងអង្គភាពថ្នាក់ក្រោ​​មជាតិហើយមានតួនាទីនឹងភារកិច្ចដូចខាងក្រោ​ម៖

  • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងាររដ្ឋបាលនឹងកិច្ចការទូទៅ ការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុ ការងារសន្តិសុខ និងសុវត្ថិភាពទេសចរណ៍
  • គ្រប់គ្រង ការងាររដ្ឋបាល និងកិច្ចការទូទៅការងារធនធានមនុស្ស ការងារគណនេយ្យ និងហិរញ្ញវត្ថុ និងសុវត្ថិទេសចរណ៍
  • សម្របសម្រួលកិច្ចការរបស់ក្រសួង នៅថ្នាក់កណ្តាលនិងអង្គភាពចំណុះក្រសួងទេសចរណ៍
  • គ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នងបុគ្គលិកអណ្តែត
  • គ្រប់គ្រងនឹងពង្រឹងសន្តិសុខនឹងសុវត្ថិភាពទេសចរណ៍
  • គ្រប់គ្រងថវិការដ្ឋនិងហិរញ្ញវត្ថុ សម្រាប់ដំណើរការរបស់ក្រសួង ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអាណាប័ក
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមានព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

  • នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
  • នាយកដ្ឋានធនធានមនុស្ស
  • នាយកដ្ឋានសន្តិសុខនិងសុវត្ថិភាពទេសចរណ៍
  • នាយកដ្ឋានគណនេយ្យ នឹងហិរញ្ញវត្ថុ ។

៤. អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឲ្យក្រសួងទេសចរណ៍ ក្នុងការធ្វើផេនការ​ជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ហើយមានតួនាទីនិងភារកិច្ចដូចខាងក្រោ​ម៖

  • រៀបចំផែនការ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការជំរុញនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
  • ជំរុញកិច្ចការសហប្រតិបត្តិការទេសចរណ៍ ជាមួយអង្គការទេសចរណ៍ពិភពលោក អង្គការអន្តរជាតិនានានិងរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសនានាក្នុងតំបន់និងពិភពលោក
  • រៀបចំ ពិនិត្យ និងផ្តល់យោបល់ក្នុងការទាក់ទាញជំរុញសកម្មភាពអាជីវកម្មលើវិស័យទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការប្រើប្រាស់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពក្នុងការកកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់យោប់លើគោនលនយោបាយពន្ធដារ ទិដ្ឋាការនិងអាកាសចរណ៍
  • ពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធក្នុងការផ្តល់ភាពជាម្ចាស់កម្មសិទ្ធិ ភតិសន្យា ឬសម្បទាន សម្រាប់គោលបំណងទេសចរណ៍
  • ជំរុញការសិក្សា ទីផ្សារនឹងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស
  • គ្រ​ប់គ្រងនឹងត្រួតពិនិត្យព័ត៌មានទេសចរណ៍ក្រៅប្រទេស
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី

អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និង សហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះខាងក្រោម៖

  • នាយកដ្ឋានផែនការអភិវឌ្ឍន៍​ទេសចរណ៍
  • នាយកដ្ឋានវិនិយោគទេសចរណ៍
  • នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
  • នាយកដ្ឋានសហប្រតិបត្តិការរអន្តរជាតិនិងអាស៊ាន
  • នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ។

៥. អគ្គនាយកដ្ឋានគ្រ​ប់គ្រងឧស្សាហកម្មទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងទ្រទ្រង់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ
  • ប្រមូល វិភាគ ចងក្រងនិងគ្រប់គ្រងទិន្នន័យឧស្សាហកម្មទេសចរណ៍ដោយធ្វើទំនើបកម្ម ស្របតាមការវិវឌ្ឍន៍នៃប្រព័ន្ធបច្ចេកវិទ្យា
  • ពិនិត្យលើការផ្តល់អាជ្ញាបណ្ណទេសចរណ៍​ដល់មូលដ្ឋានអាជីវកម្មនិងសេវាកម្មផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍
  • ធានានិងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ប្រព័ន្ធចំណាច់ថ្នាក់ប្រព័ន្ធស្តង់ដា និងប្រព័ន្ធផ្សេងទៀតដែលបម្រើឲ្យឧស្សាហកម្មទេសចរណ៍
  • ជំរុញការសិក្សានឹងផ្សព្វផ្សាយទេសចរណ៍ក្នុងប្រទេស
  • គ្រប់គ្រងនិងត្រួតពិនិត្យព័ត៌មានទេសចរណ៍ក្នុងប្រទេស
  • រៀបចំផែនការនឹងកម្មវិធីនានា សំដៅគ្រប់គ្រងធនធាន​មនុស្សក្នុងវិស័យទេសចរណ៍និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
  • ត្រួតពិនិត្យការទទួលស្គាល់និងតាមដានការអនុវត្ត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍គ្រឹះស្ថានអប់រំក្នុងវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • គ្រប់គ្រង ត្រួតពិនិត្យ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • រៀបចំផេនការនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈក្នុងវិស័យទេសចរណ៍និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ
  • ណែនាំផ្នែកជំនាញបច្ចេកទេសដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីរដ្ឋមន្រ្តី

​អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មតេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

  • នាយកដ្ឋានលគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ
  • នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូននិងមគ្គុទ្ទេសក៏ទេសចរណ៍
  • នាយកដ្ឋានវាយតម្លៃទីក្រុងស្អាត
  • នាយកដ្ឋានបណ្តុះបណ្តាលជំនាញជីវិជ្ជាជីវៈទេសចរណ៍
  • នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងសារធារណៈ
  • នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រលងប្រណាំង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login