Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០មាត្រា ។ តើមាត្រានីមួយៗមានអត្ថន័យសង្ខេបដូចម្តេចខ្លះ ?

២. ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារមាត្រា នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ។

៣.​ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិ ?

៤. ហេតុអ្វីជាកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ?

៥. តើសកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់​អ្វីខ្លះ ?

ចម្លើយ

១. សេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សមាន៣០មាត្រា រួមមាន​៖

  • មាត្រា១៖ មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា​
  • មាត្រា២៖ ​ត្រូវចាត់ទុកមនុស្សគ្រប់ៗរូប​ឲ្យបានស្មើៗគ្នា
  • មាត្រា៣៖ សិទ្ធិមានជិវីតរស់នៅ
  • មាត្រា៤៖ សិទ្ធិការពារមិនឲ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
  • មាត្រា៥៖ សិទ្ធិមិន ឲ្យមានទារុណកម្ម​មកលើខ្លួន
  • មាត្រា៦៖ សិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថាជាមនុស្សមួយរូប
  • មាត្រា៧៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់
  • មាត្រា៨៖ សិទ្ធិសុំឲ្យច្បាប់ការពារខ្លួន
  • មាត្រា៩៖ សិទ្ធិមានសេរីភាព
  • មាត្រា១០៖ សិទ្ធិឲ្យមានការកាត់ក្តីត្រឹមត្រូវ
  • មាត្រា១១៖ សិទ្ធិទទួលការកាត់ទោសស្របទៅតាមច្បាប់កំណត់
  • មាត្រា១២៖ សិទ្ធិការពារជីវភាពឯកជនខ្លួន
  • មាត្រា១៣៖ សិទ្ធិធ្វើដំណើរ ទៅមកបានដោយមានសេរីភាព
  • មាត្រា១៤៖ សិទ្ធិទៅសុំជ្រកកោន នៅក្រៅប្រទេសបាន
  • មាត្រា១៥៖ សិទ្ធិមានសញ្ជាត្តិមួយ
  • មាត្រា១៦៖ សិទ្ធិរៀបចំគូរស្រ​ករ និងគ្រួសារ
  • មាត្រា១៧៖ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
  • មាត្រា១៨៖ សិទ្ធិមានជំនៅដោយសេរី
  • មាត្រា១៩៖ សិទ្ធិនិយាយស្តី ឬសម្តែងមតិ
  • មាត្រា២០៖ សិទ្ធិចូលរួមប្រជុំដោយសេរី
  • មាត្រា២១៖ សិទ្ធិចូលរួមនៅក្នុងសកម្មភាពនយោបាយ
  • មាត្រា២២៖ សិទ្ធិមាននិរភ័យសង្គម
  • មាត្រា២៣៖ សិទ្ធិមានការងារធ្វើ
  • មាត្រា២៤៖ សិទ្ធិមានការសម្រាក កម្សាន្ត
  • មាត្រា២៥៖ សិទ្ធិមានជីវភាពរស់នៅសមរម្យ
  • មាត្រា២៦៖ សិទ្ធិមានការអប់រំ
  • មាត្រា២៧៖ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌និងរក្សាសិទ្ធិ
  • មាត្រា២៨៖ សិទ្ធិឲ្យមានច្បាប់ការពារសិទ្ធិ
  • មាត្រា២៩៖ កាតព្វកិច្ចចំពោះសហគមន៍និងគោរពសិទ្ធិអ្នកដទៃ
  • មាត្រា៣០៖ កាតព្វកិច្ចការពារខ្លឹមសារនៃសេចក្តីថថ្លែងការណ៍នេះ​ ។

២. ពន្យល់ដោយសង្ខេប អំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌គឺ៖

  • មាត្រា១៖ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច
  • មាត្រា២៖ ប្រើប្រាស់ជាអតិបរមាននូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឲ្យមាន​ការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញ
  • មាត្រា៣៖ សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែក សេដ្ឋកិច្ចសង្គមកិច្ចនិងផ្នែកវប្បធម៌ ដែលមានចេងនៅក្នុងកតិកាសញ្ញានេះ
  • មាត្រា៤៖ ក្នុងការទទួលបានសិទ្ធិទាំងឡាយ ដែលធានាដោយរដ្ឋស្របតាមកតិកាសញ្ញានេះ
  • មាត្រា៥៖ គ្មានបទបញ្ញត្តិណាមួយនៃកតិកាសញ្ញានេះអាចត្រូវបានគេបកស្រាយតម្រូវ ថារដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយមានសិទ្ធិណាមួយធ្វើសកម្មភាព
  • មាត្រា៦៖ សិទ្ធិធ្វើការរងារផ្សេងៗ
  • មាត្រា៧៖ សិទ្ធិរបស់បុគ្គលគ្រប់រូប​ ដើម្បីទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវនិងប្រកបដោយអំណោយផលនិងធានាត្រឹមត្រូវ
  • មាត្រា៨៖ សិទ្ធិរបស់ជនគ្រប់រូបទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គម
  • មាត្រា៩៖ ​កិច្ចគាំពារនិងជំនួយដ៏ទូលាយដែលអាចធ្វើទៅបាន
  • មាត្រា១០៖ ទទួលស្គាល់សិទ្ធិមនុស្សគ្រប់រូប ក្នុងការទទួលជីវភាពគ្រប់គ្រាន់ សម្រាប់ខ្លួននិងសម្រាប់គ្រួសារខ្លួន
  • មាត្រា១១៖ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់ៗរូប មានកម្រិតសុខភាពទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន
  • មាត្រា១២៖ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ​ដើម្បីទទួលបានការអប់រំ
  • មាត្រា១៣៖ រដ្ឋភាគីគឺទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូប ។

៣ . បានជាកើតមាន កតិកាសញ្ញាអន្តរជាតិព្រោះ ៖

  • មានការកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ
  • អតុល្យភាពនៃការអប់រំ សង្គមកិច្ច
  • មានការរើសអើងភេទ សាសនា ជំនឿ
  • មិនប្រក្រតីនសសុខភាពពលរដ្ឋពិភពលោក
  • ឲ្យមានការទទួលស្គាល់សិទ្ធិស្មើគ្នា
  • មនុស្សម្នាក់ៗមានសេចក្តីថ្លៃថ្នូរពីកំណើត ។

៤. កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច​ សង្គមកិច្ច និងវប្បធម៌គឺជាស្ថាប័នមួយដែលបង្កើតឡើង ដើម្បីធានាសន្តិភាព ប្រឆាំងនឹងការរើសអើងការប្រកាន់ពូជសាសន៍ផ្សេងៗ ។

៥. សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖

  • វិស័យឧស្សាហកម្មៈ មានការលេចឡើងនូវទីផ្សារផលិតកម្ម ពាសពេញពិភពលោក និងមានលទ្ធភាពកាន់តែទូលាយឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជន​និងក្រុមហ៊ុនផ្សេងជាពិសេស់ចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជាតិនីមួយៗនិងកម្រិតជាតិ
  • វិស័យហិរញ្ញវត្ថុៈ លេចឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងផ្តល់លទ្ធភាព​កាន់តែប្រសើសឡើងក្នុងការផ្តល់ហិរញ្ញវត្ថុផ្ទៃក្នងុសម្រាប់ឲ្យខ្ចី
  • វិស័យសេដ្ឋកិច្ចៈ សកម្មភាពនៃទីផ្សារមួយសកលលោក បានកើនឡើងដោយផ្អែកលើសេរីភាពការផ្លាសស់ប្តូរទំនិញ្ និងមូលធន
  • គោលនយោបាយសុខភាពៈ ផ្អែកលើវិសាលភាពសកល សុខភាពក្លាយជាររបស់ដែលសំខាន់បំផុត
  • វិស័យនយោបាយៈ ពេលខ្លះសកលភាវូបនីយកម្ម ត្រូវបានគេប្រើសំដៅយកន័យថា ជាការបង្កើតការគ្រប់គ្រងសកលដែនកំនត់ទំនាក់ទំនងក្នុងចំណោមរដ្ឋាភិបាលនិងការធានាសិទ្ធិនានាដែលចាប់ផ្តើមពីសកលភាវូបនីយកម្មសង្គម និងសកលភាវូបនីកម្មសេដ្ឋកិច្ច ។

ក្រៅពីនេះនៅមានឥទ្ធិពល ទាំងផ្នែកវិជ្ជមាននិងអវិជ្ជមានកំពុ​ងតែរាលដាលដល់ផ្នែកផ្សេងៗទៀត រួមមានផ្នែកព័ត៌មាន ភាសា បានទទួលផលចំនេញច្រើនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសតតិយលោក ។ ប្រទេសអភិវឌ្ឍន៍បានយកប្រៀបឈ្នះនិងទាញយក ផលចំណេញពីសកលភាវូបនីកម្មតាមរយៈ ការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ច ជំនួញ ហិរញ្ញវត្ថុ ធនធានមនុស្ស បច្ចេកវិទ្យា ឧស្សាហកម្មជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login