Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររាប់ឈ្មោះក្រសួងឲ្យបាន១០និងរដ្ឋលេខាធិការដ្ឋាន ?

២. ចូររៀបរាប់​ពីតួនាទីនិងភារកិច្ចរបស់នាយករដ្ឋមន្រ្តី​ ?

៣ . ហេតុអ្វីបានជាយើងសិក្សាពីបញ្ជាចិត្ត សង្គម ? តើបញ្ជាចិត្ត សង្គមមានអ្វីខ្លះ ? ចូររៀបរាប់ ។

៤. ចូរពន្យល់ពីការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ ។

៥. តើសហគមន៍ជនជាតិវៀតណាម ដែលនៅស្រុកខ្មែរបែងចែកជាប៉ុន្មានក្រុម ? ចូររៀបរាប់ ?

ចម្លើយ

១. រាប់ឈ្មោះក្រសួងបាន១០និងរដ្ឋលេខាធិការដ្ឋានរួមមាន៖

ក. ឈ្មោះក្រសួង

  • ទីស្តីការគណរដ្ឋមន្រ្តី
  • ក្រសួងមហាផ្ទៃ
  • ក្រសួងយុត្តិធម៌
  • ក្រសួងការពារជាតិ
  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងអភិវឌ្ឍន៍ជនបទ
  • ក្រសយងផែនការ
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ក្រសួងមុខងារសាធារណៈ
  • ក្រសួងសាធារណៈការនិងដឹកជញ្ចូន
  • ក្រសួងព័ត៌មាន... ។

ខ. ឈ្មោះរដ្ឋលេខាធិការដ្ឋាន

  • រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

២. រៀបរាប់ពីតួនាទីនិងភារកិច្ចរបស់នាយកដ្ឋានរដ្ឋមន្រ្តី រួមមាន៖

  • ទទួលខុសត្រូវរួមជាមូយសមាជិក ទាំងឡាយនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភាអំពើនយោបាយទូទៅ​និង សកម្មភាពរដ្ឋាភិបាល
  • ដឹកនាំការចរចារនិងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សងប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស
  • លើកសំណើរដល់គណៈកម្មាធិការងចិន្រ្តៃយ៍នៃរដ្ឋសភាដើម្បីកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ
  • លើកសំណើរអំពីសេចក្តីពា្រងច្បាប់ និងសំណើរតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ច របស់សមាជិកដ្ឋានភិបាលជូនរដ្ឋសភាអនុម័ត
  • ត្រួតពិនិត្យការរងារ សកម្មភាព អំពើប្រព្រឹត្តនិងទំនួលខុសត្រូវ របស់សមាជិករដ្ឋាភិបាលហើយមានសិទ្ធិផ្លាស់ប្តូរសមាជិករដ្ឋាភិបាលតាមនីតិវិធី
  • លើកសំណើថ្វាយព្រះមហាក្សត្រតែងតាំងឬផ្លាស់ប្តូរបញ្ចប់ភារកិច្ច មន្រ្តិជាន់ខ្ពស់ស៊ីវិល និងយោធាដោយព្រះរាជក្រឹត្យ រួមមាន៖ ទេសាភិបាល ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួងប្រតិភូរាជរដ្ឋាភិបាល​ អភិបាលរាជធានីខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញនិងពេញសមត្ថភាព សាកលវិទ្យាធិការ និងចាប់ពីឧត្តមសេនីយ៍ឡើងទៅ ។

៣ . បានជាយើងត្រូវ សិក្សាអំពីបញ្ហាចិត្តសង្គមព្រោះ ៖

  • ប្រទេសកម្ពុជាបានជួបសង្ក្រាមជាងពីករទស្សវត្សរ៍( ២០ឆ្នាំ )
  • សង្គ្រាមបានផ្តល់នូវស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ
  • ធ្វើឲ្យខ្ចេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • ដើម្បីរកដំណោះស្រាយបញ្ហាផ្លូវចិត្ត
  • ផ្តល់កម្លាំងចិត្តជូនប្រជារាស្រ្តខ្មែរ ។

បញ្ហាចិត្ត សង្គមរួមមាន៖

  • ភាពបាក់ស្បាត់
  • ភាពរន្ធត់
  • ភាពអស់សង្ឍឹម
  • ការភ័យខ្លាចក្នុងភាពរស់នៅ
  • បញ្ហាគ្រឿងញៀន ភាពក្រីក្រ
  • អស្ថេរភាពនៃ នយោបាយអសន្តិសុខ
  • អំពើហឹង្សាក្នុងគ្រួសារ ភាពអយុត្តិធម៌
  • បញ្ហាទាក់ទិនទៅនឹងអំពើរលួយ .... ។

៤. ពន្យល់ពីការផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍គឺ៖

          ការវិនិច្ឆ័យទោសប្រព្រឹត្ត ទៅចំពោះករណីឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍មួយចំនួនតូចដែលជាលទ្ធផលនៃការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ ។ ខណៈនៃការមកដល់ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅក្នុងឆ្នាំ ២០០២ ពិភពលោកមានមូលដ្ឋាន និងសក្តានុពលក្នុងការនាំឧក្រិដ្ឋជនប្រល័យពូជសាសន៍  កាន់តែនាំច្រើនទៅកាន់ប្រព័ន្ធយុត្តិធម៌ ។ ជាក់ស្តែងលោក សាដាម ហ៊ូស្សេន ជាមេដឹកនាំស៊ែប និងជាមេដឹកនាំប្រទេសកម្ពុជាពីកម្ពុជាពីឆ្នាំ១៩៧៥.១៩៧៨ ដេលត្រូវបាននិងកំពុងកាត់ទោសជាបន្តបន្ទាប់ពី បទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្មយ៉ាងសាហាវឃោឃៅ ការធ្វើទុក្ខបុកម្នេញខាងសាសនានិងអំពើប្រល័យពូជសាសន៍ ។

៥ សហគមន៍ជនជាតិវៀតណាម ដែលនៅស្រុកខ្មែរបែងចែកជា៣ ក្រុមគឺ ៖​

  • ក្រុមទី១៖ ជនជាតិវៀតណាមមានកំណើននៅប្រទេសកម្ពុជាចេះនិយាយភាសាខ្មែរច្បាស់ ធ្លាប់បានរៀបអក្សរខ្មែរ ធ្វើការរដ្ឋឬជាពាណិជ្ជករ
  • ក្រុមទី២៖ ជនជាតិវៀតណាម ដែលភៀសខ្លួនមកកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៩និង១៩៨៩ ដែលយកប្តីឬប្រពន្ធជាជនជាតិខ្មែរអាចនិយាយនិងសរសេរអក្សរខ្មែរបាន ។
  • ក្រុមទី៣៖ ជនជាតិវៀតណាម ដែលទើបនឹងចូលមកនិយាយភាសាខ្មែរបានតិចតួច ។ ពួកនេះច្រើនរកស៊ីនៅ ស្រុកខ្មែរ ដូចជាជាងសំណង់ជាងម៉ាស៊ីនត្រជាក់លក់ដូរតាមផ្សារ នេសាទត្រី និងរកស៊ីកំប៉ិកកំប៉ុងជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login