បរិស្ថាន គឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើងអាចឃើញ ឬមើលមិនឃើញ ស្តាប់បាន ឬស្តាប់មិនបានធុំក្លិន ឬមិនធុំក្លិន ដឹង ឬមិនដឹងរស់ជាតិ លឺសូរ ឬមិនលឺសូរ ហើយភាវៈទាំងនេះមានទំនាក់ទំនងនិងជះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ ។
+ ការបំពុលបរិស្ថាន គឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន ៖
- ការបំពុលទឹក ៖ ការចោលសំរាម បញ្ចេញសំណល់រីងរាង
- ការបំពុលដី ៖ ជាតិគីមី សំណល់រឹង រាវ នៅលើដីកបក្នុងដី
- ការបំពុលខ្យល់ ៖ ផ្សេងពុលពីភ្នំភ្លើង ពីរោងចក្រពីរថយន្ត
- ការបំពុលដោយសូរសម្លេង ៖ សម្លេងយានយន្តម៉ាស៊ីនរោងចក្រ
+ កត្តាដែលធ្វើឱ្យបរិស្ថានមានការប្រែប្រួល ៖
- គំនិតបែបវិទ្យាសាស្រ្តទំនើប ដែលឈរលើមូលដ្ឋានថា មនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ ។
- ការរីកលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផលដោយគ្មានព្រំដែនពីធម្មជាតិ និងជួនកាលពីមនុស្សខ្លួនឯងផងដែរ ។
- បច្ចេកវិទ្យាទំនើបបានផ្តល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិសា្ថនឱ្យមានការប្រែប្រួលយ៉ាងឆាប់ ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។