Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជាគឺ ៖ ជាតិសាសនា ព្រះមហាក្សត្រ ជាបាវចនារបស់ជាតិ ឬជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រកាន់យកខ្ជាប់ ព្រោះថា ៖

ក. ជាតិសម្តៅយកបរិវេទនៃកំណើតរបស់មនុស្ស ដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន ។ មនុស្សច្រើនរស់លាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈតែមួយគេហៅថា ជាតិ ។ ជាតិសម្គាល់

  • ភូមិសាស្រ្ត ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
  • ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយគឺ ភាសាខ្មែរ
  • ជនជាតិផ្សេងៗ រស់នៅក្នុងប្រទេសរបស់ខ្លួន ពីបុព្វបុរសដើមតរៀងមក
  • មានមុខរបរផ្សេងៗគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
  • មានប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា អរិយធម៌វប្បធម៌ ជាជាតិខ្មែរ និយាយរួមដែលមានការបន្តពូជពង្ស និងទទូលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ ។

ខ. សាសនា គឺជាវិន័យបញ្ញត្តិ ប្រព័ន្ធជំនឿ សម្រាប់អប់រំទូន្មាន ប្រៀបប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ ។ សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមួយដូចជា ៖

  • អប់រំមនុស្សស្គាល់បុណ្យបាប កម្មផល និងសម្មាធិបញ្ញា
  • អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យយចេះ ឱ្យចេះខន្តី សច្ចៈកតញ្ញូ
  • អប់រំមនុស្សឱ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
  • អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទៅរកសេចក្តីសុខចម្រើនក្នុងបច្ចុប្បន្ន និងអនាគតដោយសារ ប្រជាពលរដ្ឋមានជំនឿលើពុទ្ធសាសនា បានជារដ្ឋធម្មនុញ្ញកំណត់ពុទ្ធសាសនាជាសាសនារបស់រដ្ឋ​ ។

គ. ព្រះមហាក្សត្រ គឺជាអង្គដែលមានវីរភាពដ៏ឧត្តុង្គឧត្តម បំផុតសម្រាប់ដឹកនាំប្រទេស និងប្រជាពលរដ្ឋទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។ ព្រះមហាក្សត្រជាអង្គដែលមានបារមីខ្ពស់ ដែលមានប្រជាជនថ្វាយអំណោយឱ្យធ្វើជាប្រមុខរដ្ឋសម្រាប់ដឹកនាំ កសាងការពារ ទឹកដីឱ្យបានគង់វង្ស ។ ព្រះមហាក្សត្រ ជាអំណាចកំពូលមាន ៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្រ្ត
  • ព្រះមហាក្សត្រធានាឱ្យមានយុត្តិធម៌ជូនចៅប្រជារាស្រ្ត
  • ព្រះមហាក្សត្រ ធានាឯកភាពជាតិ និងបូរណភាពទឹកដី
  • ព្រះមហាក្សត្រ ជាការធានានូវរាជានិយម
  • ដូច្នេះ ព្រះមហាក្សត្រ អាស្រ័យលើរដ្ឋធម្មនុញ្ញមិនធ្វើយោបាយ ។ អំណាចនីតិប្រតិបត្តិប្រគល់ឱ្យប្រមុខរាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។ រាជរដ្ឋភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។ ទំនាក់ទំនងគ្នា ជាតិ សាសានា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះបានពីព្រោះសង្គមមួយដែល បង្កើតជារដ្ឋនៃប្រទេសមួយត្រូវមាន ៖
  • ប្រជាជន ទឹកដី ភូមិសាស្រ្តរបស់ខ្លួ​នច្បាស់លាស់
  • ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
  • រដ្ឋ ដែលជាប្រមុខរដ្ឋមានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
  • មានភាពជាម្ចាស់លើខ្លួនឯង ឯករាជ្យជាតិ ឯកភាពអំណាច ដើម្បីឱ្យប្រទេសមានភាពរីកចម្រើន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login