ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប គេត្រូវប្រតិបត្តិតាមមាគ៌ា៨យ៉ាងរបស់ព្រះពុទ្ធជាម្ចាស់ ហៅថា “អដ្ឋង្គិកមគ្គ” គឺ
- សម្មាទិដ្ឋិ ៖ ការយល់ឃើញត្រឹមត្រូវ
- សម្មាសង្កប្បៈ ៖ ការត្រិះរិះត្រឹមត្រូវ
- សម្មាវាចា ៖ ពាក្យសម្តីត្រឹមត្រូវ
- សម្មាអាជីវៈ ៖ ការប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ
- សម្មាវាយាម ៖ ការព្យាយាមក្នុងផ្លូវត្រឹមត្រូវ
- សម្មាសតិ ៖ ការភ្ញាក់រលឹកលត្រឹមត្រូវ
- សម្មាសមាធិ ៖ ការតាំងចិត្តត្រឹមត្រូវ
- សម្មាកម្មន្ត ៖ ការងារត្រឹមត្រូវ ។