សង្គមប្រជាធិបតេយ្យមានជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត ។ ការបោះឆ្នោតនោះមានឈ្នះ និងចាញ់របស់គណៈបក្សនយោបាយ ។
- គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការនៃបក្សនោះចាញ់ដែរ ។ ត្រូវចុះចេញពីដំណែង ដើម្បីរក្សាទុកឪ្យសមាជិកគណបក្សដែលឈ្មោះចូលកាន់តំណែងវិញ ។ រីឯមន្ដ្រីតាមថ្នាក់ដទៃទៀត រួមទាំងកងទ័ព នគរបាល និងឧត្តមសេនីយ៍ទាំងអស់នាយការិយាល័យ ប្រធាននាយកដ្ឋាន បុគ្គលិករាជការថ្នាក់ក្រោមទាំងអស់ដែលជាសមាជិករបស់បក្សដែលចាញ់ឆ្នោត មិនចាញ់ជាមួយគណបក្សខ្លួនទេ ។ មន្ដ្រីទាំងអស់នោះនៅតែកាន់តំណែងរបស់ខ្លួនដដែល ដរាបណាខ្លួនមិនល្មើសច្បាប់ ។
សរុបសេចក្ដីទៅមុខងាររបស់នាយករដ្ឋមន្ដ្រី និងរដ្ឋលេខាធិការជាមួយងារក្របខណ្ឌតាមអាណត្តិរីឯមុខងារមេបញ្ជាការកងទ័ពនគរបាល និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ជាមុខងារក្នុងក្របខណ្ឌជាតិនិងជាក្របខណ្ឌអចិឌ្រ្ដៃយ៍ ។