Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិសាសនាអ៉ីស្លាម ។

          មហាឡាក់បានចាប់កំណើតនៅទីក្រុង ឡាមិច ឬ មិនគា ( សតវត្ស ៥៧០-៦៣២ ) នៃប្រទេសអារ៉ាប់ប៊ីសេអូឌីត នាបច្ចុប្បន្ននេះ ។ ពេលមហាម៉ាត់ចាប់បដិសន្ធិមានអព្ភូតហេតុផ្លេកៗកើតឡើងដូចជា ៖

  • ទ្វីបលោកទាំងមូលរញ្ជូយញាប់ញ័រអស្ចារ្យ
  • ព្រះរាជវាំងកូនស្រីនៅដែនស្ដេចស៊ីហ្វង់ ញ័រញ្ជួយបណ្ដាលឪ្យកំពូលប្រាសាទទាំង ១៤ នៃដំណាក់រលំបាក់អន្តរាយគ្មានសល់ ។
  • ព្រះអគ្គីគឺភ្លើងបូជានៃពីរ៉េ ( PYREE ) ដែលគោរពអាទិទេពរបស់ខ្លួនត្រូវលត់បាត់រស្មី
  • ព្រះចៅអធិរាជដែលតែងតែយកអារ៉ាបជាអាណនិគមទ្រង់សុបិននិមិត្តឃើញ ហ្វូងអូដ្ឋ និងហ្វូងសេះជាច្រើនឥតគណនាបោលចូលសំរុក រុករានទន្រ្ទានប្រទេសប៉ែស្សរហូតរហូតដល់សេចក្ដីវិនាសហិនហោចយ៉ាងធ្ងន់ធ្ងរ ។

     ហេតុដូចនេះហើយបានជាគេប្រែពាក្យ មហាម៉ាក់ថា អ្នកឈ្នះ ឬ អ្នកមានជ័យ ។

     ក្នុងសតវត្សនេះ ជាចំណុចចាប់បដិសន្ធិនៃសាសនាអ៉ីស្លាមដែលបានលេចចេញជារូបរាងនៅក្នុងឧបទ្វីបមជ្ឈិមបូពាហ៍ពិសេសនៅ សតវត្ស ៦២២ បន្ទាប់ពីមហាម៉ាត់គេចខ្លួនពីក្រុងឡាមិច ឬ មិចការទៅក្រុងមេឌីនក្នុងជន្មាយុ ៦២ឆ្នាំ ។ បន្ទាប់ពីមហាម៉ាត់ស្លាប់នៅឆ្នាំ ៦២៣ បានបន្សល់ទុកសាសនាអ៉ីស្លាម និងធ្វើការពង្រីកខ្លួនទៅពាសពេញមជ្ឈិមបូព៌ា អាហ្រ្វិច និងអឺរ៉ុបទៀតផង ។

      អ៉ីស្លាមសាសនានិកមានជំនឿលើព្រះអាឡះតែមួយគត់ ដែលគេជឿជាក់ថា មហាម៉ាត់គ្រាន់ទេវទូតរបស់ព្រះជាម្ចាស់ បានផ្ដល់ឳវាទដល់សត្វលោកកំពុងស្រវឹងនឹងជីវិតតាមការកត់ត្រានៃគម្ពីរកូអាន កូអានជាក្រាំងដ៏ពិសិដ្ឋត្រូវបានអ្នកកាន់សាសនាអ៉ីស្លាមចាត់ទុកថាជាគម្ពីរអាទិទេព ។ ព្រះគម្ពីរកូអានប្រជុំ ដោយកំរងច្បាប់ ចម្រៀងថ្វាយព្រះធម៌ និងរឿងរ៉ាប់ជាច្រើនដែលប្រជាជនអារ៉ាប់គោរព ហើយដើរតាមយ៉ាងម៉ឹងម៉ាត់ ។ ព្រះគម្ពីរនេះត្រូវបានគេចាត់ទុកថាជា កម្រងច្បាប់សង្គមអ៉ីស្លាមផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login