Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ករណីកិច្ចរបស់សាមីខ្លួនិងអ្នកពាក់ព័ន្ធក្នុងសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន ៖

ក. ចំពោះសាមីខ្លួនផ្ទាល់

  • ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា ស័្វយស្រាវជ្រាវ
  • យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសាររៀនដាក់ឪ្យធ្វើ
  • គោរពអនុវត្តវិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬ និយ័តភាពសិក្សាទៀងទាត់
  • គោរព និងអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតា ឬ អាណាព្យាបាល គ្រូបាធ្យាយ
  • ចេះរស់ក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព  ។

ខ. គ្រួសារ និងមាតាបិតា

  • បញ្ចូនកូនឪ្យទៅសាលារៀន
  • ផ្ដល់ផ្គង់កូនឪ្យរៀនសូត្រឬបង្កលក្ខណៈឬផ្ដល់ឪកាសឪ្យកូនបានរៀនសូត្រ
  • តាមដានការសិក្សារបស់កូនជាប្រចាំឬមានទំនាក់ទំនងល្អជាមួយសាលារៀនល្អ ។
  • អប់រំដាស់តឿនកូនឪ្យរៀនសូត្រ ធ្វើរាល់កិច្ចការរបស់គ្រូ និងកិច្ចការសាលា
  • លើកចិត្តឪ្យកូនខំខិតរៀនសូត្រ ។

គ. សាលារៀន ឬ នាយកត្រូវ

  • គ្រប់គ្រង់វិន័យបទបញ្ជាផ្ទៃរបស់ក្នុងសកម្មភាពបង្រៀន រៀន
  • អប់រំទូន្មាន ប្រៀនប្រដៅ គ្រួ និងសិស្ស
  • តាមដានគ្រប់សកម្មភាពរបស់សិស្ស និងមានទំនាក់ទំនងល្អជាមួយមាតាបិតា ឬ​អាណាព្យាបាលសិស្សយកចិត្តទុកដាក់ចំពោះសិស្សទុរគតក្រីក្រ
  • ផ្ដល់ចំណេះដឹង ចំណេះជំនាញងាយៗ បំណិនជីវិត និងបរិស្ថាន
  • សហការល្អ ជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។

ឃ. រដ្ឋាភិបាលនិងក្រសួងអប់រំ

  • បង្កើតសាលារៀន រៀបហេដ្ឋារចនាសម្ព័ន្ធអប់រំ
  • បណ្ដុះបណ្ដាលគ្រូ
  • ជួលគ្រូបង្រៀន
  • រៀបចំកម្មវិធីសិក្សា
  • ពង្រីងគុណភាពអប់រំ

ង. សហគមន៍

  • ចូលរួមជួយកសាង ថែរក្សា ការពារ មូលដ្ឋានសម្ភារៈរូបវ័ន្ដ
  • ចលនា មាតាបិតា ឪ្យបញ្ចូនកូនទៅសាលារៀន ចលនាកុមារឪ្យទៅសាលារៀន
  • ចូលរួមគ្រប់គ្រងទុនវិនិយោគសម្រាប់ទុនវិនិយោគសម្រាប់វិស័យអប់រំ
  • ចូលរួមតាមការសិក្សារបស់កុមារ
  • ចលនាបង្កើតថ្នាក់អក្ខរកម្ម ថ្នាក់បំពេញវិជ្ជាសម្រាប់មនុស្សពេញវ័យ

ច. អជ្ញារធរដែនដី

  • រក្សា ការពារសុវត្តិភាពសង្គម សន្ដិសុខសាធារណៈ
  • គ្រប់គ្រងស្ថិតិ ផែនការអប់រំ
  • មានវិធានការ ធានានិរន្ដរភាពសិក្សា
  • ទប់ស្កាត់បាតុភាពអាសអាកាសនៅសជុំវិញសាលារៀន
  • បំផុតប្រជាជនមហាជនឪ្យជួយផ្គត់ផ្គងនិងសហការជាមួយសាលារៀន

ឆ. សង្គមស៊ីវិល ឬ NOG OI (អង្គការក្រៅរដ្ឋាភិបាល )

  • រួមចំណែកជួយជនងាយរងគ្រោះ ឬក្មេងអានាថាឪ្យបានចូលរៀន
  • រួមចំណកបង្កើតថ្នាក់ពិសេស ថ្នាក់សមាករណកម្ម
  • រួមចំណែកលើកម្ពស់វិស័យអប់រំក្នុងរង្វង់សមត្ថកិច្ច ដើម្បីសម្រេចបានសិទ្ធិអប់រំរបស់កុមារ
  • ផ្តល់ថវិកា សម្ភារៈសិក្សា ...
  • ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login