ដើម្បីកសាងមនុស្សឪ្យបានទៅជា មនុស្សពេញលេញគឺ ៖
+ សង្គមមានតួនាទី
- ពង្រីងច្បាប់និងសីលធម៌សង្គមតាមរយៈការអប់រំ ការធ្វើគំរូឈានមុខនៃអ្នកដឹកនាំដោយប្រព្រឹត្តអំពើល្អ ( កុសល )
- ប្រកាន់ និងពង្រីងនូវលទ្ធប្រជាធិតេយ្យ ការគោរពសិទ្ធិ...
- បំបាត់ទំនាស់ ការប្រះឆា តាមការសន្ដោសប្រណី អធ្យាស្រ័យ មិនយកឈ្នះចាញ់ គ្នាតាមអំពើហិង្សា ឬភាពឃោឃៅ ។ គោលត្រូវមានសាមគ្គីភាព ។
- ពង្រីងបរិយាកាសអព្យាក្រឹត្យ យុត្តិធម៌ មិនប្រកាន់បក្សពួក គ្រួសារនិយមនិងមានភាពថ្លៃថ្នូរ...។
- បំបាត់រូបភាពហិង្សា ឃោរឃៅ ពាលាអាវ៉ាសែគ្រប់រូបភាពដូចជា តាមទូរស្សន៍ វិដេអូ ...។
- មានការលើកទឹកចិត្ត និងជួយសម្រួលលើជីវិតគ្រួសារប្រជាជន ។
+ គ្រួសារ មេគ្រួសារត្រូវចេះអប់រំខ្លួនឯង និងសមាជិកគ្រួសារដោយ ៖
- ចេះភ្ញាក់រំលឹក ទទួលខុសត្រូវ
- មានសីលធម៌ គុណធម៌
- មានទំនាក់ទំនង ឬ ភាពសិក្សាស្នាល
- ចេះគោរព ខន្ដី អធ្យាស្រ័យ និងលើទឹកចិត្ត
- មិនប្រព្រឹត្តអំពើហិង្សា ល្បែងស៊ីសង...។
+ បុគ្គល
- មានសីលធម៌ចេះទទួលខុសត្រូវ
- ក្លាហាន ប្រព្រឹត្តអំពើល្អ ( កុសល ) គោរពច្បាប់ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ
- ចេះជួយឧបត្ថម្ភ មានសមភាព ភាពរភាព មិនឆ្មើងកន្រ្ទើង មិនកោងកាច
- មិនសេពគ្រឿងស្រវឹង ញៀន និងរឹងមាំមិនលុះក្រោមការអូសទាញមិត្តអាក្រក់
- អប់រំចរិយា ឬ អភិវឌ្ឍចិត្តឪ្យល្អ
- បង្កើនសមត្ថភាព ( ពុទ្ធិ )
- ថែរក្សាសុខភាព អនាម័យ...ពោលគឺប្រកាន់នូវគុណធម៌ខ្មែរ ៥ យ៉ាងរួមទាំងប្រតិបត្តិតាមពុទ្ធឪវាទ
ដូចនេះកត្តាទាំងបីនេះ ត្រូវដើរទន្ទឹងគ្នា និងមានទំនាក់ទំនងគ្នាជិតសិទ្ធិ ទើបពេញលេញជាមនុស្សល្អ ជាធនធានមនុស្សល្អផងដែរ ។