ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យ (ភាសាបាលី បុញ្ញ) ប្រែថា គុណជាតិដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធិស្អាតផូរផង់ ។ បុណ្យគឺជាទឹកចិត្ត ដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ រវើរវាយចិត្ត ។ បុណ្យស្ថិតនៅលើចេតនា គឺការជ្រះថ្លា រីករាយពេញចិត្ត ។ បើមិនមានចេតនា គឺការសប្បាយរីករាយ ពេញចិត្តហ្នឹងទេ ទោះបីជាយើងកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទាន ក្តីបុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗ ទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកធ្វើបុណ្យ ឬបានបុណ្យកុសលផលអានិស្សងសូម្បីតែបន្តិចនោះដែរ ម្ល៉ោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសលទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តអោយបានសប្បាយរីករាយជ្រះថ្លា អោយខ្លាំង បើមានសេចក្តីជ្រះថ្លារីករាយ ពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួចក៏គង់បានអានិសង្សច្រើនក្រាស់ក្រៃដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង ។ ពាក្យថា ចេតនាក្នុងទីនេះ សំដៅដល់ ការជ្រះថ្លាសប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗ ហ្នឹងឯង ។ ចំណែកឯចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលនេះមានបីគ្រាគឺ ៖