បំណែងចែករដ្ឋបាលដែនដីនៅកម្ពុជា នាពេលបច្ចុប្បន្ន (អាណត្តិទី៥) ៖
- រាជធានីនិងខេត្តនៃកម្ពុជា គឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង ។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្តរាជធានី (២៤ ខេត្ត និង ១រាជធានី) ។
- ស្រុក ក្រុង និងខណ្ឌគឹជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ ។
- តាមច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរដ្ឋសភាពបានអនុវត្ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើកាលពីពេលថ្មីៗ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត ។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់ ។ ខេត្តចែកចេញជាស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់ ។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
- ផ្លាស់ប្តូរឈ្មោះក្រុងចំនួន ៣ មកជាខេត្តរួមមាន ៖ ខេត្ត ព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន ។
- បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន ៣ គឹ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាមក្រុងបាវិតនៃខេត្តស្វាយរៀង ។
- ធ្វើការផ្លាសប្តូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុកខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជនខេត្តចំនួន ៥ ក្នុងនោះមាន ៖ ស្រុករុក្ខិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឫស្សី ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឬស្សីកែវ ក្រុងព្រែវែងបំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្តូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទរនៃខេត្តព្រៃវែងវិញ ក្រុងក្រចេះ បំបែកពីស្រុកក្រចេះ និងបានប្តូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តព្រះវិហារ និងក្រុងកំពតបានប្តូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពតហើយស្រុកកំពតក៏ត្រូវបានប្តូរឈ្មោះទៅជាស្រុកទឹកឈូវិញ ។ បច្ចុប្បន្ននេះដូចមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង ។
- ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែ មករា ឆ្នាំ ២០១៤ ។ ខេត្តនេះត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ពីខេត្តកំពង់ចាម គឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ។ គួរបញ្ជាក់ផងដែរថា បើតាមមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថាខេត្តត្បូងឃ្មុំនេះ ត្រូវបានក្រសួងមហាផ្ទៃបំបែកចេញពីខេត្តកំពង់ចាម ដោយចាប់យកទីតាំងរដ្ឋបាល ភូមិសាស្ត្រនៅត្រើយខាងកើតទន្លេបិទ ។
- ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ២៦ ក្រុង ១២ ខណ្ឌ ១៤១៧ ឃុំ និងសង្កាត់ ២០៤ ។ ស្រុក ក្រុង និងខណ្ឌជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជា ឃុំ និងសង្កាត់ ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មានឃុំទេ បន្ទាប់មកឃុំនិងសង្កាត់បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែងជាក្រុមប៉ុន្តែមិនផ្លូវការទេ ។