ប្រតិបត្តិករទូរគមនាគមន៍មានសិទ្ធិមូលដ្ឋានដូចខាងក្រោម៖
- សិទ្ធិប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ផ្អែមតាមបទបញ្ញត្តិនៃច្បាប់នេះ និងបទបញ្ញត្តិផ្សេងៗ
- សិទ្ធិចូលរួមពិគ្រោះយោបល់ពាក់ព័ន្ធនឹងការរៀបចំនូវ គោលនយោបាយនិងបទបញ្ញត្តិទាក់ទងនឹងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
- សិទ្ធិក្នុងការកំនត់ថ្លៃនិងការទូទាត់ថ្លៃសេវាទូរគមនាគមន៍ ពីអ្នកប្រើប្រាស់ផ្អែមតាមបទប្បញ្ញត្តិនៃច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត
- សិទ្ធិពាក់ព័ន្ធនឹងការកំណត់វិធានការនៃការផ្តាច់ចេញនិងឬការផ្អាកសេវា ក្នុងករណីពុំបានទូទាត់វិក្កយបត្រឬបំពានកាតព្វកិច្ចសន្យា ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀត
- សិទិ្ធពាក់ព័ន្ធនឹងការទទួលសំណងចំពោះព្យសនកម្ម បង្កដោយអ្នកប្រើប្រាស់ ដែលបំពានកាតព្វកិច្ចនៃកិច្ចសន្យា
- សិទ្ធិបង្កើតសមាគមន៍ និងសហការរៀបចំក្រមសីលធម៌ វិជ្ជាជីវៈ ផ្អែកតាមរដ្ឋធម្មនុញ្ញនិងបទប្បញ្ញត្តិផ្សេងទៀត
- សិទ្ធិទាំងឡាយ ដែលត្រូវកំណត់ដោយច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត ។