Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្ថិនៃពិធីបុណ្យសែនព្រះខែ

ថ្ងៃទី១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឺជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិន បានទំនេរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាន និងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក ។ សម្រាប់កុមារថ្ងៃនេះជាថ្ងៃរីករាយមួយរបស់ពួកគេដោយនាំគ្នាលេង កម្សាន្តដុតភ្លើងគោមក្រដាស ពាក់ស្រោមមុខ និងឡកម៉ុងសាយជាដើម ។ ពិធីបុណ្យត្រូវបានគេរៀបចំឡើងដើម្បីរំឮកដល់ទេពធីតាមួយអង្គព្រះនាម “ព្រះនាងឆាងអឺ” ជាទេពធីតាតំណាងឱ្យព្រះច័ន្ទដែលតែងតែផ្តល់នូវភាពសុខដុមរមនាដល់ មនុស្សលោក និងជួយឱ្យមនុស្សលោកបានប្រកបភោគផលល្អប្រសើរ ។ មានតំណាលមួយទៀតថាបុណ្យលសែនព្រះខែនេះត្រូវធ្វើឡើងដើម្បីរំឮកដល់សម័យមួយដែលជនជាតិចិនប្រឆាំង ងើបប៉ះបោរពីកការជិះជាន់របស់ពួកម៉ុងហ្គោល នៅពាក់កណ្តាលសតវត្សទី១៤ ។ តាមឯកសារប្រវត្ថិសាស្រ្តថា ពួកកងទ័ពរំដោះចិន បានប្រើប្រាស់នំព្រះខែបង្កប់ដោយសំបុត្រនិងអាវុធដើម្បីចែកជូនទាហានបង្កើតបដិវត្តន៍ផ្តួលរំលំរបបកាន់កាប់អំណាចរបស់ម៉ុងហ្គោ រហូតបានសម្រេច ។ ប្រវត្ថិរឿងរ៉ាវស្នេហា រវាងផែនដីនិងព្រះច័ន្ទ (ព្រះនាងឆាងអ៊ឺ និងក្សត្រស្វៀនជុង) ។ “មានរឿងតំណាលមកថា ព្រះពីនាងឆាងអ៊ឺ គឺជាទេវតាមួយគូរចុះមកកាឡាខ្លួនជាមនុស្សមានឈ្មោះថា ហូវអ៊ឺ និងឆាងអ៊ឺ ។ ថ្ងៃមួយផែនដីទទួលកំដៅខ្លាំងពីពន្លឺព្រះអាទិត្យចំនួន ១០ ធ្វើឱ្យក្តៅខ្លាំងទើបហូវឺអី ដែលជាអ្នកបាញ់ធ្នូបានឡើងទៅលើភ្នំតម្រង់ធ្នូបាញ់ព្រះអាទិត្យឱ្យរលត់ចំនួន៩ដួងនៅសល់តែមួយដួង ធ្វើឱ្យប្រជាជនកោតសរសើរថាជាវីរបុរស ។ ក្រោយមកហូវអី ក្លាយជាចក្រព័ត្រថាំងស្វៀងជុង ក្នុងអំឡុងពីឆ្នាំ ៧១២ដល់៧៥៦ នៃរាជវង្សថាំង និងព្រះនាងឆាងអ៊ឺគឺហុងហាវ ។ ក្រោយមកនាងឆាងអ៊ឺ ចង់ត្រឡប់ទៅឋានសួគ៍ បន្ទាប់ពីទទួលបានឳសថ២គ្រាប់ ប្រសិនបើលេបចូលខ្លួននឹងក្លាយជាទេវតា ។ ចៃដន្យមានកូនសិស្សរបស់ហូវអឺ ដឹងការណ៍សម្ងាត់ ក៏គំរាមយកថ្នាំពីព្រះនាងឆាងអ៊ឺដូច្នេះព្រះនាងលេបថ្នាំទាំងអស់ និងក្លាយជាទេវតាហោះឡើងទៅឋានសួគ៌បាត់ទៅ ។ ដោយសារតែស្រលាញ់ប្តី ទើបព្រះនាងឆាងអ៊ឺទៅនៅក្នុងព្រះចន្ទ ដែលនៅក្បែរផែនដី ។ ចក្រពត្តិថាំង ស្វៀងជុង នៅក្នុងយប់មួយត្រូវនឹងថ្ងៃពេញបូណ៌មីខែ៨ បានទៅទតព្រះចន្ទ និងឃើញព្រះនាងឆាងអ៊ឺបង្ហាញនៅក្នុងព្រះខែ ។ នោះជារឿងព្រេងស្នេហ៍អមតៈ និងមានតម្លៃបំផុតក្នុងឯកសារអក្សរសិល្ប៍ចិន ដែលបានផ្សារភ្ជាប់រវាងផែនដីនិងព្រះចន្ទក្លាយជាទំនៀមទម្លាប់នៃការសែនព្រះខែរបស់ជនជាតិចិន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login