Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អង្គការសមាគមអាស៊ានមានគោលការណ៍និងវត្ថុបំនងដូចតទៅ ៖

  • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងតំបន់ដោយឈរលើស្មារតីសមភាព និងសមធម៌ ។
  • ជំរុញអោយមានស្ថិរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោលការណ៍ច្បាប់ដទៃទៀតក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងក្នុងធម្មនុញ្ញសហប្រជាជាតិ ។
  • ជំរុញកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើការងារជាផលប្រយោជន៍រួមក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌បច្ចេកទេស វិទ្យាសាស្រ្ត និងរដ្ឋបាល ។
  • ជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែមានប្រសិទ្ធភាពខាងវិស័យកសិកម្ម ឧស្សាហកម្ម ។ ពង្រីកពាណិជ្ជកម្ម រួមមានការសិក្សាអំពីបញ្ហាពាណិជ្ជកម្មអន្តរជាតិលើមុខទំនិញប្រើប្រាស់​កំនែលំអលើមធ្យោបាយគមនាគមន៍ដឹកជញ្ជូន និងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ ។
  • ជំរុញអោយមានការសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍ ។
  • រក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់នៅក្នុងតំបន់ ។

ប្រទេសមួយអាចក្លាយជាសមាជិកសមាគមអាស៊ានបានលុះត្រាតែ ៖

ក. គោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដីអត្តសញ្ញាណជាតិរបស់គ្នាទៅវិញទៅមក ។

ខ. រដ្ឋនីមួយៗមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសរបស់ខ្លួន ដោយពុំមានការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអំពើវិទ្ធង្សនា និងការបង្ខិតបង្ខំពីប្រទេសដទៃ ។

គ. មិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ។

ឃ. ដោះស្រាយរាល់ទំនាស់ ឬជំលោះផ្សេងៗដោយសន្តិវិធី ។

ង. ជៀងវាងការគំរាមកំហែង និងការប្រើកំលាំង ។

ច. សហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតសិទ្ធិ ។

កម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ដើម្បី ៖

  • រឹតចំនងសាមគ្គីភាពជាមួយប្រទេសអាស៊ីអាគ្នេយ៍ជាបងប្អូន
  • អភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login