ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បទស្មូត “ទំនួញប្រេត” និពន្ធដោយលោកពេជ្រ សុខាជាចម្រៀងរៀបរាប់សុខទុក្ខ បុណ្យបាប របស់ឪពុកម្តាយដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់ ។ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឱ្យប្រេតមានឳកាសឡើងមកទទួលទានរបស់កូនចៅសាច់ញាតិ ឬគ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀតមានចំណងជើងថា “ទំនួញប្រេត” ដូចគ្នាដែរ ប៉ុន្តែមិនមែនជាស្មូតទេ អត្ថន័យក៏ខុសគ្នាដែរ ។