ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រេត អានថា ប្រេត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រ្តឹត ចំណែកពាក្យខ្ចីមកពីភាសាបាលវិញ ហៅថា “បេត” អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនា់មហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិតិចបានបកប្រែពាក្យ ប្រេតពីភាសាសំស្រ្តឹតទៅជាភាសាចិនថា “អេគុយ” ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និងផ្នត់គំនិតខ្មែរ និងសាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និងជនជាតិចិន មិនដូចគ្នាសោះឡើយ ។ដូច្នេះការបកប្រែភាសានិងការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួល ដែលនាំឱ្យកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។ តាមន័យនៅក្នុងគម្ពីរបេតវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឹជាបុថុជ្ជន ឬជនសាមញ្ញា ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ ដោយសារតែពួកគេបានប្រព្រឹត្តអកុសលកម្ម ផ្សេងៗកាលពីនៅជាមនុស្ស ។