អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមានភារកិច្ចដូចតទៅ៖
	- រៀបចំផែនការយុទ្ធសាស្រ្តនិងថវិកាសម្រាប់កិច្ចការច្បាប់ សន្ធិសញ្ញា កិច្ចការកុងស៊ុល និងកិច្ចការព្រំដែន
 
	- លើកគម្រោងកសាងគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានសម្រាប់បម្រើឲ្យវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
 
	- ចូលរួមរៀបចំពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាង ច្បាប់លើលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល
 
	- សិក្សា ស្រាវជ្រាវនិងផ្តល់យោបល់លើក្របខ័ណ្ឌច្បាប់ ជាតិនិងអន្តរជាតិចំពោះសន្ធិសញ្ញាកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីនិងការចូលជាភាគីនៃសន្ធិសញ្ញាអន្តរជាតិនានាន
 
	- ការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅបរទេសនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា
 
	- គ្រប់គ្រងនិងពន្យាសពុលភាពលិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែលផ្លូវការជូនមន្រ្តីរាជការនិងឥស្សរជនខ្មែរ
 
	- គ្រប់គ្រងផ្តល់ និងពន្យាទិដ្ឋាការជូនបរទេស
 
	- សហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណណាចក្រកម្ពុជា តាមមធ្យោបាយការទូតនិងក្នុងការគ្រប់គ្រងព្រំដែន នៃព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ
 
	- សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រយុទ្ធប្រឆាំងភេរវកម្មនិង ឧក្រិដ្ឋកម្មឆ្លងដែនព្រមទាំងអំពើជួញដូរ មនុស្សអាវុធនិងគ្រឿងញៀន
 
	- ធ្វើនីត្យានុកូលកម្មលើលិខិតស្នាម របស់អាជ្ញាធរសាធារណៈលើអត្ថបទបកប្រែលិខិតអត្រាុំកូលដ្ឋាន និងឯកសារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រជាពលរដ្ឋ
 
	- ធ្វើរបាយការណ៍សកម្មភាពការងារជូនក្រសួង
 
	- អនុវត្តភារកិច្ចផ្សេងទៀតដែលក្រសូងប្រគល់ឲ្យ ។
 
អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមាននាយកដ្ឋានចំណុះចំនួន៣៖
	- នាយកដ្ឋានកិច្ចការច្បាប់និងសន្ធិសញ្ញា
 
	- នាយកដ្ឋានកិច្ចការកុងស៊ុល
 
	- នាយកដ្ឋានកិច្ចការព្រំដែន ។