អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឍិមបូព៌ា មានភារកិច្ចដូចតទៅ៖
- ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ី អាមេរិក និងអាហ្រ្វិកមជ្ឈិមបូព៌ា
- សិក្សា ស្រាវជ្រាវ តាមដាន វិភាគ និងរាយការណ៍អំពីសភាពការណ៍នយោបាយ និងសន្តិសុខ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឈិមបូព៌ា
- រៀបចំផែនការយុទ្ធសាស្រ្ត និងថវិការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាលប្រទេសក្នងតំបន់អឺរ៉ុប អាមេរិកនិងអាហ្វ្រិក មជ្ឈិមបូព៌ា
- រៀបចំពិភាក្សា និងជំនួយស្មារតីស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាលប្រទេសនៅក្នុងតំបន់អឺរ៉ុប អាមេរិកនិងអាហ្រ្វិក មជ្ឈិមបូព៌ា
- សម្របសម្រួលការងារជាមួយក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលជាមួយស្ថានទូតបរទេសប្រចាំនៅកម្ពុជា
- សម្របសម្រួលការងារជាមួយស្ថាប័នតំណាង របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាលោប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឈិមបូព៌ា
- ធ្វើផរបាយការណ៍សកម្មភាពការងារជូនក្រសួង
- អនុវត្តភារកិច្ចផ្សេងៗទៀតលដែលក្រសួងប្រគល់ឲ្យ ។
អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក មជ្ឈិមបូព៌ាមាននាយកដ្ឋានចំណុះ៣ដូចជា៖
- នាយកដ្ឋានអឺរ៉ុប
- នាយកដ្ឋានអាមេរិក
- នាយកដ្ឋានអាហ្រ្វិក មជ្ឈិមបូព៌ា ។