ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អស្អាត ដោយសំណង់ប្រាសាទទាក់ទង ទៅនឹង ៖
- គណិតវិទ្យា ៖ គណិតវិទ្យាក្នុង លំហមើលពីចម្ងាយរាង តូចច្រឡឹង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា ។
- រូបវិទ្យា ៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត ។
- គីមីវិទ្យា ៖ ថ្មមួយដុំៗ ភ្ជាប់គ្នាដោយ សារធាតុម៉្យាងគឺម្សៅ បន្សំមាន ៖ ស្ករត្នោត កំបោរ ខ្សាច់ម៉ត់ ជ័រឈើ ។
- ជីវវិទ្យា ៖ សិក្សាលើថ្មីដែលល្អ ដែលរឹងមាំ ទុកបានយូរ ។
- ស្ថាបត្យកម្ម ៖ មានទេព្យកោសល្យខ្ពស់ ស្នាដៃល្អអាចរក្សាបានយូរ ។
- ធារាសាស្រ្ត ៖ មានភ្លៀងធ្លាក់ជាប់ពេញ ២៤ម៉ោង ក្នុង១ថ្ងៃ ក៏មិនជន់លិចដែរ ដោយមានប្រព័ន្ធទឹកហូរ ។
- ភូមិវិទ្យា ៖ ប្រាសាទកំពូល៥តំនាងភ្នំព្រះសុមេរុ និងបួនទៀតតំណាងទ្វីបទាំង៤ ។
- ប្រវត្ថិសាស្រ្ត ៖ ប្រវត្ថិសង្រ្គាម សម័យអង្គរ ឬសង្រ្គាមសាសនា ។
- អក្សរសិល្ប៍ ៖ អច្ឆរិយ ។