Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាព តែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ ដូចនេះហើយបានជាមានឃ្លាមួយពោលថា“អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកហើយភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក. អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ ៖

ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖

  • ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជន ដែរ គឺវាជារបស់ ប្រជាជន​និងធ្វើអ្វីៗ ដើម្បីប្រជាជន ។
  • ប្រជាជនជាអ្នកជ្រើសរើសតំណាងរបស់ខ្លួន និងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ។
  • តំណាងប្រជាជនត្រូវយកអំណាច ដែលប្រជាជនប្រគល់ឱ្យយកទៅប្រើប្រាស់ដើម្បីបម្រើប្រជាជន​ និងប្រយោជន៍រួមតាមផ្លូវច្បាប់ ។
  • តំណាងរាស្រ្ត និងប្រជារាស្រ្ត ត្រូវតែចូលរួមពិគ្រោះយោបល់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ និងផលប្រយើោជន៍រួម ហើយត្រូវតែចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌច្បាប់ ។ ឧទាហរណ៍ ៖
  • ប្រជាជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់និងតំណាងរាស្រ្ត ដើម្បីចូលរួមតាក់តែងច្បាប់ ធ្វើវិសោធនកម្ម និងអនុម័តច្បាប់ ។
  • យុវជនបោះឆ្នោត ជ្រើសរើសតំណាងក្រុមរបស់ខ្លួនឬប្រធានថ្នាក់ ។

ខ. ឥស្សរភាពកើតចេញពីការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៖

ពន្យល់ ៖

  • ឥស្សរភាព ៖ ភាពនៃអ្នកធំភាពដែលអាច ភាពជាម្ចាស់ ភាពជាសេរី ។
  • បកស្រាយ ៖
  • អ្នកដឹកនាំ និងប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
  • អ្នកដឹកនាំ និង​ប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះផ្តល់ឳកាស និងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ។
  • អ្នកដឹកនាំ និង​ប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះគោរពប្រយោជន៍ជាតិ ឬផលប្រយោជន៍រួមជាធំ ។
  • អ្នកដឹកនាំនិងប្រជាជន ឬប្រធាន និងសមាជិក មិនត្រូវមានគំនិតរើសអើងគ្នាទៅវិញទៅមក ។
  • ឧទាហរណ៍ ៖
  • និយោជក ត្រូវតែគិតផលប្រយោជន៍ និយោជិក ឬត្រូវគិតពី សុខទុក្ខ របស់និយោជិត រីឯនិយោជិតក៏ ត្រូវតែគិតគូរ គោរពនិងនិយោគយល់ដល់ និយោជកវិញដែរ ។
  • អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពោះនូវសំប៉ាន ។

គ. ភាពជាបុគ្គលឆ្នើមកើតចេញពីការមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួន ៖

ពន្យល់ពាក្យ

  • ភាពជាបុគ្គលឆ្នើម គឺជាភាពនៃបុគ្គលដែលលេចធ្លោរ​ជាងគេ ឬភាពជាបុគ្គលដែលមានគុណសម្បត្តិច្រើនជាងគេចំពោះមនុស្ស ។ បកស្រាយ ៖
  • បុគ្គលឆ្នើម ជាបុគ្គលដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬជាបុគ្គលដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍រួម ។
  • ខិតខំបង្កើត និងបង្កើនស្នាដៃនានា ដើម្បីជាគំរូល្អ ទុកជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ ។
  • បានកសាងសមិទ្ធផលនានា ប្រកបដោយទេពកោសល្យខ្ពស់ ដែលគ្មានអ្នកណាអាចធ្វើបាន ។
  • បុគ្គលប្រកបដោយសីលធម៌ខ្ពង់ខ្ពស់ និងមានចរិយាថ្លៃថ្នូរ ។ ឧទាហរណ៍ ៖
  • ព្រះបាទជ័យវរ្ម័នទី ៧ ជាមហាវីរក្សត្រដ៏ឆ្នើម ។
  • សម្តេចព្រះសង្ឃរាជ “ជួនណាត” ជាព្រះសង្ឃមានបញ្ញាញណដ៏ឆ្នើម ។
  • ព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ” ជាកវីដ៏ឆ្នើមរបស់ខ្មែរ ។
  • សន្និដ្ឋាន ក្នុងទិសដៅអភិវឌ្ឍ​និងកសាងជាតិកម្ពុជាឱ្យឈានឡើងខ្ពស់ ពលរដ្ឋម្នាក់ៗគួរអនុវត្តតាមល្បះ ឬប្រធានបទខាងលើដោយគិតប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login