2019-01-25 17:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បង្ហាញ “ផលប្រយោជន៍នៃការលះបង់” គឺ ៖
ក. កត្តារុក្ខជាតិ ៖ ដើមឈើដែលលះបង់ជ្រុះស្លឹកទុំចោលដើម្បីទុកជីជាតិ ឱ្យមែក និងស្លឹកថ្មី ស្រូបយកជីជាតិ នោះសម្រាប់ការលូតលាស់ថ្មីឡើង ។
ខ. កត្តាមនុស្ស ៖ មនុស្សមានភាពខ្ពង់ខ្ពស់ប្រសើជាងរុក្ខជាតិ ឬសត្វ ។ ដូចនេះមនុស្សត្រូវលះបង់អ្វីៗ សម្រាប់មនុស្សដូចគ្នារស់នៅសុភមង្គល និងសមភាព ។ ពិសេសពីមនុស្សចាស់សម្រាប់មនុស្សជំនាន់ថ្មីជំនាន់ក្រោយៗទៀត ។ ក្នុងសង្គមមួយ បើគ្មានមនុស្សហ៊ានបរិច្ចាគ ឬលះបង់ច្រើនគ្នាទេនោះ សង្គមនោះពិតជាស្លាប់ ជួបមហន្តរាយ និងឳនភាពមិនខាន ។ ព្រះពុទ្ធទ្រង់សម្តែងថា “ជនមានប្រាជ្ញា តែជាអ្នកមើលឃើញតែប្រយោជន៍ខ្លួនឯង គឺ មនុស្សអសោច” ។ សេចក្តីថា មនុស្សអសោច គឺមនុស្ស ស្អុយ ឬស្លាប់ ។ ដូចនេះ គេត្រូវប្រកាន់យកការលះបង់ឱ្យច្រើន សម្រាប់ការរីកចម្រើន និងសុភមង្គល ដល់ខ្លួន គ្រួសារសង្គមជាតិ ។