Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខក្នុងទស្សនៈពុទ្ធនិយម និងឆ្លើយតបតម្រូវការរបស់ម៉ាស្លូ ៖

+ ទស្សនៈពុទ្ធនិយម

  • អត្ថិសុខ ក្នុងទស្សនៈពុទ្ធិនិយម ព្រោះទេយ្យាទានដែលបានរៀបចំនៅពេលប្រារព្ធពិធីបុណ្យមាន ចីវរៈបិណ្ឌបាត សេនាសនៈ គិលាភេសជ្ជៈ ថ្នាំព្យាបាលដែលជាវត្ថុជំនួយសម្រាប់បំពញតម្រូវការរស់នៅគ្រប់គ្រាន់របស់មនុស្ស ។
  • ចីវរៈ គឺមានសម្លៀកបំពាក់ សំពត់ខោអាវសម្រាប់បិទបារាំងកាយឱ្យបានសមរម្យ និងសមស្របទៅតាម រដូវកាលតាមស្ថានភាពបរិយាកាស ។
  • បិណ្ឌបាត ៖ គឺមានម្ហូបអាហារ បាយទឹក ស្រូវ អង្ករ មើមឈើ ផ្លែឈើ បង្អែមចម្អាប សម្រាប់បំបាត់ការស្រេកឃ្លាន និងធ្វើឱ្យសរីរាង្គកាយចម្រើនលូតលាស់ធំធាត់ ។
  • សេនាសន ៖ គឺជាជម្រកផ្ទះសម្បែងសមរម្យអាចស្នាក់នៅបានសមគួរ ព្រមទាំងប្រដាប់ប្រើប្រាស់ផ្សេងៗទៀតដែលចាំបាច់ដូចជា ៖ គ្រែ ពូក កន្ទេល ខ្នើយ កៅអីតុ ទូជាដើម ។
  • គិលានភេសជ្ជៈ ៖ គឺមានថ្នាំសង្ហូវសម្រាប់ព្យាបាល បំបាត់ការឈឺចាប់ ។ តែបច្ច័យបួននេះតាមធម្មតា គេនិយមផ្តល់ថវិកាដើម្បីឱ្យអ្នកទទួលមានសិទ្ធិចាត់ចែងប្រើប្រាស់តាមតម្រូវការ ។
  • តាមទស្សនៈរបស់លោកម៉ាស្លូ ៖ ព្រោះប្រដាប់ប្រដាសម្ភារៈបរិក្ខា ដែលគេនឹងធ្វើទាននៅពេលនោះសុទ្ធតែទាក់ទងនឹងតម្រូវការជីវិតសរីរៈឪដូចជា ៖
  • គ្រឿងស្លៀកពាក់ ៖ គ្របដណ្តប់រុំខ្លួនប្រាណ ការពារនឹងអាកាសធាតុជុំវិញ ព្រោះមនុស្សមិនអាចរស់នៅអាក្រាតខ្លួនដូចសត្វបានឡើយ​។
  • ការហូបចុក ៖ សម្រាប់ចម្អែកក្រពះ និងចិញ្ចឹមជីវិតសរីរាង្គកាយឱ្យបានរស់រានមានជីវិត រីកចម្រើនធំធាត់ព្រោះមនុស្សមិនអាចរស់នៅដោយអត់អាហារបានឡើយ ។
  • ការស្នាក់នៅសមរម្យ ៖ មានទីជម្រក ពួនលាក់ខ្លួន ការពារនិងសត្វសាហាវ ធាតុអាកាសព្រោះមនុស្សមិនអាចរស់នៅហាលវាលខ្យល់ គ្មានទីជម្រកនោះឡើយ ។
  • ឳសថសម្រាប់ព្យាបាល ៖ ដែលគេនាំគ្នាទុកជាកិច្ចបច្ច័យ ជាថវិកាដោយប្រគល់សិទ្ធិអំណាចឱ្យអ្នកទទួលចាត់ចែងប្រើប្រាស់តាមផ្លូវការ និងតាមការគួរ ។ ថ្នាំព្យាបាល គឺជាឳសថសម្រាប់ជួយសសង្រ្គោះដល់អ្នកមានជំងឺ ឈឺស្កាត់ឱ្យជាសះស្បើយរស់រានមានជីវិតឡើងវិញ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login