ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីជ្រើសរើសមុនរបរ រឺការងារអោយបានល្អប្រសើរសំរាប់អនាគត យើងត្រូវពិចារណាលើ ៖
ក. សមត្ថភាពវិជ្ជាជីវៈ
ដោយត្រូវយល់ ស្គាល់ពីសមត្ថភាពជំនាញឯកទេសរបស់ យើងអោយបានច្បាស់លាស់ជាមុនសិន និងត្រូវប្រាកដក្នុងខ្លួននឹងអាចធ្វើអ្វីបានខ្លះ ធ្វើបានក្នុងកំរិតណាខ្លះ មានពិសោធន៍កំរិតណា ក្នុងមុខជំនាញ ព្រោះបើការងារមិនត្រូវមុនជំនាញនឹងនាំទៅបរាជ័យពុំរីកចំរើនឡើយ ។
ខ. ឧបនិស្ស័យ រឺចំណង់ចំណូលចិត្ត
ដោយត្រូវពិចារណាលើនិស្ស័យពីកំណើត ពីចំណង់ចំណូលចិត្តផ្ទាល់របស់យើង ព្រោះថាអ្វីដែលចង់គឺយើងមានលទ្ធភាពអ្វីដែលមិនចង់គឺមិនអាចធ្វើបានឡើង ។ ជាពិសេសពិចារណថា តើមុនជំនាញ មុខរបរ រឺការងារដែលយើងជ្រើសរើសយកនោះ ស្របនឹងនិស្ស័យរបស់យើងរឺទេ ។
គ. ប្រភពធនធាន
ត្រូវចេះប៉ាន់ប្រមាណពីប្រភពធនធាន ដែលយើងមានជាមួយនឹងមុនវិជ្ជាជីវៈ មុខរបរដែលយើងបំរុងនឹងជ្រើសរើសយក ហើយថ្លឹងថ្លែង មើលថា តើអាចទៅរួច រឺអត់ ។ ប្រភពធនធានដែលត្រូវពិចារណ គឺគិតពីសមត្ថភាពចំនេះដឹង កំរិតបច្ចេកទេស ទ្រព្យសំភារៈ ថវិកា សុខភាពរួមទាំងពេលវេលាផង ថាតើយើងអាចទ្រោលការងារនោះបានរឺទេ និងបានក្នុងកំរិតណា ?
ឃ. ច្បាប់សង្គម រឺឧត្តមគតិសង្គម
គ្រប់ការងារដែលយើងអាចមានលទ្ធភាពធ្វើបាន ហើយដែលយើងបំរុងនឹងជ្រើសរើសយកនោះ គប្បីជាការងារ រឺមុខរបរស្របច្បាប់ ស្របឧត្តមគតិសង្គម ទើបការងារ រឺមុខរបរមានស្ថិរភាព និងរីកចំរើន នេះជាប្រការសំខាន់ ព្រោះបើគេប្រកបមុខរបរ រឺធ្វើការងារណាមួយមិនស្របច្បាប់ ផ្ទុយពីឧត្តមគតិសង្គម នោះនឹងត្រូវមានទោស រឺសង្គមរារាំង នាំមានផលវិបាកអាក្រក់ ។
ង. ស្ថានភាពសង្គម រឺស្ថានភាពទីផ្សារ
ដើម្បីអោយការងារ រឺមុខរបររីកចំរើនបន្ថែមពីលើលក្ខណៈខណ្ឌបួនខាងលើ យើងក៏ត្រូវសិក្សាពីតំរូវការរបស់ទីផ្សារពលកម្ម រឺតំរូវការនៃការផ្គត់ផ្គង់ថែមទៀត ។ បើពុំនោះទេ យើងពុំអាចសំរេចគោលដៅនៃជីវិតបានឡើយ ។ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ មនុស្សពីសតវត្សទៅមកសតវត្សតំរូវ ការទីផ្សារពលកម្ម ក៏ដូចតំរូវផ្គត់ផ្គង់តែងប្រែប្រួល និងអភិវឌ្ឍជានិច្ច ។ ដូចនេះយើងគប្បីបង្កើនសមត្ថភាពអោយឆ្លើយយតបតំរូវការនៃសតវត្សជាប្រការចាំបាច់ ។