ចតុស្តម្ភអប់រំរាប់សតវត្សទី២១គឺ ៖
ក. រៀនរស់ជាមួយគ្នា
- រៀនរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា
- រៀនយោគយល់សហប្រតិបត្តិការគ្នា ទទួលស្គាល់ពហុវប្បធម៌ តំលៃមនុស្ស សិទ្ធិមនុស្ស រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា
- អប់រំសីលសម្បទា ។
ខ. រៀនដើម្បីចេះដឹង
- រៀនស្គាល់អ្វីៗនៅជុំវិញខ្លួន បង្កើនសមត្ថភាពចំនេះដឹកទូទៅចំនេះវិទ្យាសាស្រ្ត បច្ចេកទេស
- រៀនពីរបៀបរៀន និងបន្តរៀនអស់មួយជីវិត
- អប់រំចំណេះសម្បទា ។
គ. រៀនដើម្បីចេះធ្វើ
- បណ្តុះសម្បទាប្រតិបត្តិជាបុគ្គល និងជាក្រុម
- អប់រំវិជ្ជាជីវៈសម្បទា
- បណ្តុះបំនិនជីវិតធម្មតា បំនិនជីវិតបុរេ វិជ្ជាជីវៈ បំនិនជីវិត អាជីព ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តការងារ សង្គម តាមរយៈការកសាងសម្ថភាពលើមូលដ្ឋានពិសោធន៍ រឺការសាកល្បង ។
ឃ.រៀនដើម្បីចេះរស់
- រៀនរៀបចំខ្លួនរស់ចុះសំរុងជាមួយសង្គមស្របតាមកាលអាកាស
- រៀនរស់នៅដោយម្ចាស់ការ មានឥស្សរភាព មានទំនួលខុសត្រូវ មានសោភ័ណក្នុងគំនិត សមជាមនុស្សពេញលក្ខណៈ និងថ្លៃថ្នូរ មិនរស់បញ្ញើក្អែក
- អប់រំបញ្ញាសម្បទា ។
សន្និដ្ឋាន ៖
- ក្នុងចំនោមចតុស្តម្ភអប់រំ មានតែសសរស្តម្ភអប់រំទី១ទេដែលសំខាន់ជាងគេ ។
- ព្រោះថាប្រភេទមនុស្សខ្លះ មិនថាអ្នកល្ងង់ រឺអ្នកចេះទេក៏នៅតែចិញ្ចឹមចិត្តមាន ពហុចិត្តខ្ពស់ មិនអាចរស់សំរុងជាមួយអ្នកដទៃបានឡើយ ។
- សសរស្តម្ភអប់រំទី១ ជាមូលដ្ឋានគ្រឹះនៃខឿនសន្តិភាពស្ថិរភាពពិភពលោក ។