ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីអនាគតដ៏ល្អប្រសើររបស់ខ្លួនយើងត្រូវចេះសំរេចចិត្ត និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាអោយមានជីវិតមួយប្រសើរ និងរីករាយ ។ យើងត្រូវយល់ថា ការបន្តពូជជាការតព្វកិច្ចធម្មជាតិមួយរបស់មនុស្ស ។ ដូចនេះយើងត្រូវសំរេចចិត្តថា យើងចង់បានកូនប៉ុន្មាន និងរយៈពេលគំលាតពីកូនមួយទៅកូនមួយទៀតចំនួនប៉ុន្មានឆ្នាំ ។ ការសំរេចចិត្តរវាងប្តីប្រពន្ធជាបញ្ហាសំខាន់ ដើម្បីបង្កើតកូនបន្តវង្សត្រកូល ។ យើងត្រូវទទួលស្គាល់ថា ប្រពន្ធមានសិទ្ធិអំណាចក្នុងការសំរេចចិត្ត រឺឯប្តីមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ដាច់ខាត ។ និយាយរួមគ្រួសារមួយដែលចេះសំរេចចិត្ត និងប្តេជ្ញាចិត្តបានល្អក្នុងការពន្យារកំណើត គ្រួសារនោះអាចជួបនឹងសុភមង្គល ។