Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រសួងសាធារណារនិងដឹកជញ្ជូន មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូន
  • រៀបចំផែនការមេ បណ្តាញដឹកជញ្ជូនតាមផ្លូវគោក  ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែឬតាមបណ្តាផ្សេងៗ​ទៀតដែលអនុញ្ញាតដោយរាជរដ្ឋាភិបាល
  • គ្រប់គ្រង​ ត្រួតពិនិត្យ តាមដាន សិក្សាស្រាវជ្រាវគម្រោងប្លង់លើការងារសាងសង់ អភិវឌ្ឍន៍ ជួសជុល និងថែទាំផ្លូវថ្នាល់ ស្ពាន កំពង់ចម្លង ផ្លូវដែក ផ្លូវន្លេ ផ្លូវសមុទ្រ កំពង់ផែ ភស្តុភារកម្ម និងការងារផ្សេងទៀតដែលពាក់ព័ន្ធនិងវិស័យសាធារណការនិងដឹកជញ្ជូន
  • គ្រប់គ្រង ត្រួតពិនិត្យតាមដាននិងវាយតម្លៃលើការងារអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក ភស្តភារកម្ម និងការងារផ្សេងទៀតដេលពាក់ព័ន្ធនិងវិស័យសាធារណការនិងដឹកជញ្ជូន
  • គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់និងផ្តល់វិញ្ញាបនបត្រអនុសញ្ញាតការធ្វើដំណើរអាជីវកម្មសាងសង់សំណងទាំងឡាយដែលបម្រើដល់វិស័យសាធារណការនិងដឹកជញ្ជូន
  • រៀបចំកសាងសេចក្តីព្រាង គោលការណែនាំនិងលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនិងវិស័យសាធារណការនិងដឹកជញ្ជូន ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងអស់នោះ សម្រាប់វិស័យសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
  • រៀបចំ គ្រប់គ្រងតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់រួមទាំងចាត់វិធានការអនុវត្តយ៉ាងម៉ឺងម៉ាត ដើម្បីការពារផ្លូវថ្នល់ ស្ពាន ឬហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ផ្សេងទៀត
  • សិក្សាស្រាវជ្រាវនិងពិសោធន៍រូបធាតុសម្រាប់ការសាងសង់សំណង់ផ្លូវថ្នល់ ស្ពាន ​និងវាយតម្លៃទទួលស្គាល់គុណភាពសំណង់ផ្លូវថ្នល់ ស្ពាន រួមទាំងសំណងសិល្បការ្យផ្លូវថ្នល់  ផ្លូវដែក និងផែ
  • រៀបចំ គ្រប់គ្រងនិងផ្សព្វផ្សាយបទបញ្ញត្តិបច្ចេទេសឬបមាណីយ៍បច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីធានានូវគុណភាពសំណងហេដ្ឋារចនាសម្ព័ន្ធសាធារណការសំណងផ្លូវដែក និង សំណងកំពង់ផែ
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំនិងចូលរួមរៀបចំ​អនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសាធារណការនិងដឹកជញ្ជូន និងកិច្ចការធ្វើសមាហរណកម្មព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយការលើកទឹកចិត្តដល់ការសិក្សា ស្រាវជ្រាវបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាថ្មីៗដល់ការអភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូន
  • ជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈដូចជាកំពង់ផែស្វ័យតក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ(កាំសាប ) មន្ទីរពិសោធន៍សំណង់និងសាធារណការ និងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធនិងវិស័យើសាធារណការនិងដឹកជញ្ជូន
  • ធ្វើអធិការកិច្ចនិងសវនកម្មច្ចេកទេសលើវិស័យសាធារណការនិងដឹកជញ្ជូន
  • ធ្វើអធិការកិច្ចនិងសវនកម្មផផ្ទៃក្នុងលើការគ្រប់គ្រងវិស័យសាធារណការនិងដឹកជញ្ជូន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login