2019-01-31 18:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រវត្ថិដែលនាំអោយហៅយុវជន ដែលចូលខ្លួនសាងផ្នួសថាជា ”នាគ” គឺមកពី ៖
រឿងមួយបានតំនាលថា នៅសម័យព្រះពុទ្ធអង្គ មានសត្វនាគមួយឈ្មោះ “កាឡនាគ” មានប្ញទ្ធីខ្លាំង មហសា្ចរ្យ ហើយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏បានតំនែងខ្លួនជាមនុស្សមកសាងផ្នួស ។ ថ្ងៃមួយពេលកំពុងលង់លក់ក្នុងដំនេកស្កប់ស្កល់ សភាវគតិបានគ្របមកសំរួលឥរិយាបថដើម ។ ពេលនោះមានភាពឈូឆរភ្ញាក់ផ្អើលអស់ភិក្ខុសាមណេរ ហើយក៏បាននាំគ្នារត់ទៅទូលព្រះពុទ្ធ ។ ដើម្បីកុំអោយកើតមានបាតុភាពមិនល្អយ៉ាងដូចនេះទៀត ព្រះពុទ្ធទ្រង់អោយកាឡនាគលាចាកសិក្ខាបទ ។ តែដោយក្តីមេត្តាសន្តោស និងយល់សន្តានចិត្តជ្រះថា្លរបស់កាឡនាគ ទ្រង់ក៏សន្យាថា តថាគតសន្មតអោយនាមអ្នកសុំផ្នួសថា “នាគ” ដើម្បីជាទីរំលឹកដល់អ្នក” ។