2019-02-01 14:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រទេសជាអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស
១. សេចក្កីផ្ដើម
ធនធានមនុស្សជា ប្រភពថាមពលមនុស្សដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។
២. បកស្រាយគំនិតប្រធាន
ទាមទារនូវគំនិតអប់រំ៤យ៉ាងគឺ
+ ការបណ្តុះបណ្តាលនូវបញ្ញាស្មារតី ទាក់ទងទៅនឹងការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងវែកញែកបណ្តាចំនេះវិជ្ជានានា គួរផ្សំឪសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតទៅនិងប្រពសុំន្ធខួរក្បាល(ចំណេះដឹង)ទូលាយ បច្ចេកទេសវិទ្យាសាស្រ្តទំនើប មានចេះណេះធ្វើនិងបទពិសោធន៏សិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មនសិកាជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លាសវៃ។
+ ការបណ្តុះបណ្តាលនូវផ្លូវគំនិត ឆន្ទះមោះមុត ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការអភិវឌ្ឍប្រទេស ទប់ស្គាត់និងសកម្មភាពអសកម្មភាព ស្តែងចេញជាស្មារតីសាមគ្គីជាតិ អហិង្សាបង្កើតនូវបានការស្រលាញ់ថែលរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាប្រលឹងជាតិមាតុភូមិ។
+ ស្នាដៃ ដែលជាទេពបកោសល្យរបស់បុគ្គលគ្រប់រូប គឺជាកោសិការបស់សង្គមៈ
បុគ្គលម្នាក់ៗត្រូវតែធ្វើអ្វីដែលជាប្រយោជន៏ដល់សង្គមខ្លួន” រស់មិនទម្លន់ផែនដី “ ។ មិនប្រកាន់ វណ្ណៈ ឋានៈ ពណ៌ សម្បុរ និទ្នាការនយោបាយ ជំនឿ សាសនា “ស្ថាបនិកដ៏សកម្ម ក្នុងការកសាងនូវប្រវត្តិសាស្រ្ត របស់សង្គមជាត”។
+ អប់រំនិងបណ្តុះបណ្តាលលើការកាយសម្បទារ សុខភាពអនាម័យៈ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ចាប់នូវទស្សនះ ហូបស្អាត រស់នៅស្អាត នាំឲទទួលបាននូវសុខភាពល្អមាំមួន កំលាំងខ្លាំងក្លា ប្រាជ្ញឈ្លាសវៃ នាំឲអភិវឌ្ឍប្រទេសបានជឿនលឿន។
៣. សេចក្កីសន្និដ្ឋាន
រួមសេចក្កីមកចំណុចសំខាន់ៗ ដូចបានពោលខាងលើ គឺជាប្រភព ជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ ដែលពុំអាចខ្វះចំណុចណាមួយបានឡើយ។