ក្រុមហ៊ុនស៊ីនទ្រីបានធ្វើអោយប្រសើរឡើងនូវចំណុចមួយចំនួនដូចខាងក្រោមចំពោះប្រព័ន្ធប្រមូលសំរាម ៖
- ពង្រីកវិសាលភាពសេវាកម្មប្រមូលសំរាមទៅដល់តំបន់ទាំងឡាយដែលពីមុនមិនដែលមានសេវា ។ ដើម្បីសំរេចការងារនេះក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធមួយដោយមានលក្ខណៈច្នៃប្រឌិត គឺប្រមូលសំរាមពីបណ្តាលផ្លូវតូចៗដែលឡានសំរាមធម្មតាមិនអាចចូលបាន ។
- ដាក់ធុងសំរាមថ្មីនៅគ្រប់សង្កាត់ទូទាំងរាជធានីនិងដាក់ពង្រាយធុងសំរាមបន្ថែមទៀតក្នុងពេលខាងមុននេះ នៅក្នុងតំបន់ទាំងឡាយដែលក្រុមហ៊ុនផ្តល់សេវា ក្រោយ ពេលដែលផែនការមេ ស្តីពីសេវាសំរាមក្រុងថ្មីត្រូវបានអនុវត្តពេញលេញ ។
- ការផ្តល់សេវាប្រមូលសំរាមដោយឥតគិតថ្លៃដល់សាលារដ្ឋ ។
- ការប្រមូលសំរាមនៅពេលយប់ នៅតាមបណ្តាដងវិថីសំខាន់ៗ ។
- បង្កើនប្រាក់បៀវត្សដល់កម្មករបោសសំអាតថ្នល់និងកម្មករកើបសំរាម ។
- មានគ្លីនិកព្យាបាលជំងឺដោយមិនគិតថ្លៃចំពោះកម្មករដោយមានគ្រូពេទ្យធ្វើការពេញម៉ោង ។
- ការប្រើប្រាស់ម៉ាស៊ីនបោសថ្នល់ ។