Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្ម តើអ្វីខ្លះជាវិធានការណ៍ប្រាត្រួតិភោគ( វិធានការពាក់ព័ន្ធផ្សេងៗ ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ?

២. តើទណ្ឌកម្មខាងវិន័យចំពោះមន្រ្តីរាជការស៊ីវិលមានប៉ុន្មានថ្នាក់ ? ហើយក្នុងថ្នាក់នីមួយៗមានទណ្ឌកម្មអ្វីខ្លះ ?

៣. តើគោលនយោបាយររបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម បានផ្តោតអាទិទេពទៅលើវិស័យណាខ្លះ ? ចូររៀបរាប់តាមលំដាប់លំដោយអាទិភាព ។

៤. ដើម្បីជំរុញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពប្រជាសាស្រ្ត តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ ?

៥. តើបណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ យ៉ាងដូចម្តេចចំពោះប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងគោលបំណងសន្តិភាព ?

ចម្លើយ

១. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញនិងសេវាកម្ម វិធានការណ៍ប្រាតិភោគ( វិធានការពាក់ព័ន្ធផ្សេងៗ ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួនរួមមាន ៖

  • ឃាត់ទុកបណ្តោះអាសន្នៈ គឺជាវិធានការសំដៅដល់ការហាមឃាត់ជាបណ្តោះអាសន្នរាល់ការចាត់ចែងរបស់ពីសំណាក់ អ្នកកាន់កាប់នូវផលិតទំនិញដែលពាក់ព័ន្ធ ដើម្បីធ្វើការបន្ថែម និងស្វែងរកភាពមិនប្រក្រតីជាយកថាហេតុ ក្នុងករណីមិនមានការរកឃើញណាមួយអំពីភាពមិនប្រក្រតី ក្នុងរយៈពេល១៥ថ្ងៃទំនិញត្រូវបានដោះលែង
  • កែប្រែឲ្យសមស្របឡើងវិញៈ គឺជាវិធានការណ៍តម្រូវឲ្យអ្នកកាន់កាប់ឬម្ខាស់ទំនិញឬសេវាដើម្បីបញ្ចប់នូវមូលហេតុដែលបង្កឲ្យ​មានលក្ខណៈពុំសមស្រប
  • ​ប្តូរទិសដៅៈ គឺជាសំដៅដល់វិធានការណ៍អនុវត្តជាការជញ្ជូនទំនិញ ដែលបានឃាត់ទុកបណ្តោះអាសន្ននៅសហគ្រាស ដែលនិងអាចប្រើប្រាស់ផលិតផលនោះជាលក្ខណៈផ្ទាល់ខ្លួន ឧទាហរណ៍ៈ ដូចជាការកែច្នៃជាចំណីសត្វឬសម្រាប់ធ្វើជាជីវធម្មជាតិ ឬការកែប្រែឲ្យបានសមស្របតាមច្បាប់វិញ
  • រឹបអូសៈ  គឺជាការដកហូតជាស្ថាពរនូវសិទ្ធិ ជាម្ចាស់កម្មសិទ្ធិហើយត្រូវបានអនុវត្ត ក្នុងករណីទំនិញត្រូវបានទទួលស្គាល់ពុំសមស្របតាមច្បាប់ អ្នកកាន់ឬម្ចាស់ផលិតផលមិនព្រមធ្វើឲ្យមាឲនលក្ខណៈសមស្របឬប្តូរទិសដៅចំពោះឧបករណ៍ឬផលិតផលទំនិញ និងសេវាប្រើប្រាស់សម្រាប់ការក្លែងបន្លំ និងទំនិញ​ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើ
  • កម្ទេចចោលៈ គឺជាវិធានការណ៍ដែលមន្រ្តីមានសមត្ថកិច្ចអាចធ្វើឬឲ្យគេធ្វើក្រោមការត្រួតពិនិត្យរបស់ខ្លួន នូវការកំទេចឬបំប្លែងសភាពដើមនៃផលិតផលទំនិញដែលបានរឹបអូសពេលណា ដេលផលិតផលនោះពុំអាចប្រើប្រាស់សមស្របបាន ។

២. ទណ្ឌកម្មខាងវិស័យចំពោះមន្រ្តីលរាជការស៊ីវិលមានសរុបចំនួន២ថ្នាក់៖

ក. ទណ្ឌកកម្មថ្នាក់ទី១

  • ស្តីបន្ទោស
  • ស្តីបន្ទោសដោយមានកចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
  • ផ្លា​ស់ដោយបង្ចំតាមវិធានការវិន័យ
  • លុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្តិចឬថ្នាក់នៃក្របខណ្ឌ

ខ. ទណ្ឌកម្មថ្នាក់ទី២

  • ស្តីបន្ទោសជាទម្ងន់បណ្តាល ឲ្យលុបចេញពីតារាងឡើងឋានន្តរសក្តិឬថ្នាក់ក្របខណ្ឌ បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរសក្តិឬថ្នាក់ ក្នុងថេរៈវេលាមួយមានកំណត់តែមិនត្រូវឲ្យលើសពី២ឆ្នាំក្នុងការតម្លើងឋានន្តរសក្តិឬថ្នាក់តាមវេនជ្រើសរើស ឬវេនអតីតភាព
  • ដាក់ឲ្យនៅទំនេរគ្មានបៀរវត្សមិនឲ្យលើសពី១ឆ្នាំ
  • បន្ថយឋានន្តរសក្តិ ឬថ្នាក់មួយថ្នាក់ឬច្រើនថ្នាក់
  • ដាក់ឲ្យចូលនវត្តន៍មុនកាលកំនត់ឬបញ្ឍបពីការងារដោយបង្ខំ
  • បណ្តេញចេញពីមុខតំណែងរាជការ ។

៣ . គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គមបានផ្តោតអាទិភាពទៅលើវិស័យ៖

  • កសិកម្ម
  • ទឹកនិងប្រព័ន្ធស្រោចស្រព
  • ហេដ្ឋារចនាសម្ព័ន្ធ
  • អគ្គិសនី
  • ការអភិវឌ្ឍន៍ធនធានមនុស្ស
  • ឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្មផលិតផលទំនិញនាំចេញ
  • ទេសចរណ៍
  • អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ និងធនធាន រ៉ែ​ដទៃៗទៀត
  • ព័ត៌មានវិទ្យានិងទូរគមនាគមន៍
  • ពាណិជ្ជកម្ម ។

៤. ដើម្បមីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្ម មានតួនាទីសំខាន់ៗដូចខាងក្រោម៖

  • ផ្គត់ផ្គងតម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗនិងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេសនិងការធ្វើចរាចរណ៍ទំនិញផលិតផលផលិតផលក្នុងស្រុក ពីខេត្តមួយទៅខេត្តមួយទៀតឬពីភូមិមួយទៅភូមិមួយទៀត
  • នាំចេញនូវទំនិញនានា ដែលផលិតលើសពីសេចក្តីតម្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយបណ្ណ សម្រាប់ទំនិញផ្គត់ផ្គងទីផ្សារក្នុងស្រុកឬប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម
  • ធ្វើឪ្យសេដ្ឋកិច្ចមានដំណើរជានិរន្តរ៍ ធ្វើឲ្យលប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។

៥. ចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងគោលបំណងសន្តិភាព បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ដូចតទៅ៖

  • ប្រើប្រាស់វត្ថុធាតុ​និងរោងចក្រនុយក្លេអ៊ែដែលមាននៅក្នុងទឹកដីឬតំបន់នៅក្រោមការគ្រប់គ្រងនិងការត្រួតត្រារបស់ខ្លួន ដើម្បីក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ
  • មុននិងចាប់ផ្តើមកសាងគម្រោង ថាមពលនុយក្លេអ៊ែក្នុងគោលបំនងសន្តិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃអំពីសុវត្ថិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃអំពីសុវត្តិភាពយ៉ាងម៉ត់ចត់បំផុត ស្របតាមការណែនាំនិងខ្នាតដែលយើងលើកឡើងដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងគោលបំណងការពារសុខភាពនិងបន្ថយជាអប្បបរមានូវគ្រោះថ្នាក់ដល់ជីវិតនិងដល់ទ្រព្យសម្បត្តិស្របតាមកថាខណ្ឌទី៦ មាត្រា៣នៃលក្ខន្តិកៈរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិពោលគឺ ( LAEA )
  • ដាក់ឲ្យមានការវាយតម្លៃពីសំណាក់រដ្ឋជាភាគីមួយទៀតប្រសិនមានសំណូមពរ​លើកលែងតែព័ត៌មាន ដែលទាក់ទងដល់ឯកសារផ្ទាល់ខ្លួន ព័ត៌មាន​ដែលទទួលការ ការពារដោយច្បាប់កម្មសិទ្ធិបញ្ញាឬព័ត៌មានដែលស្ថិតនៅក្រោមការសម្ងាត់ ផ្នែកខាងឧស្សាហកម្មឬពាណិជ្ជកម្មនិងព័ត៌មានដែលទាក់ទងដល់សន្តិសុខជាតិ
  • គាំទ្រដល់ ប្រសិទ្ធភាពជាប្រចាំរបស់ប្រព័ន្ធអន្តរជាតិ នៃការមិនរីកសាយអាវុធដែលឈរលើសន្ធិសញ្ញា NPT និង LAEA
  • ចាក់ចោលកាកសំណល់ឬវត្ថុធាតុផ្សេងទៀត ដែលមានសារជាតិវិទ្យុសកម្ម ស្របតាមខ្នាតនិងនីតិវិធីរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លើដីក្នងទឹកដីរបស់ខ្លួន ឬលើទឹកដី​របស់ប្រទេសមួយទៀត ដោយមានការរអនុញ្ញាត្តយល់ព្រមសាមីប្រទេស
  • មួយវិញទៀតរដ្ឋជាភាគីនីមួយៗ ត្រូវប្រកាន់ខ្ជាប់ផផងដែរថាមិនផ្តល់ប្រភព ឬគ្រឿងងាយផ្ទុះពិសេសឬបរិក្ខារឬក៏វត្ថុដែលបានគ្រោងឬរៀបចំឡើងក្នុងគោលបំនងពិសេសសម្រាប់ការកែច្នៃការប្រើប្រាស់ឬការផលិតវត្ថុងាយផ្ទុះជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login