Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើដើម្បីជួយពង្រឹងវិស័យឯកជន និងការទាក់ទាញទុនវិនិយោគ តើអ្នកយល់ថាគួរមានវិធានការគន្លឹះបែបណាខ្លះ ?

២. តើការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍ គោលដៅជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បងៗអ្វីខ្លះ ?

៣. តើអភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសម្រាប់សំណុំរឿងក្រុមហ៊ុនក្ស័យធន មានសិទ្ធិអំណាចអ្វីខ្លះ នៅក្នុងក្រុមហ៊ុននេះ ? ​

៤. តើអាស៊ានកំពុងធ្វើអ្វីដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់ ?

៥. អ្វីទៅហៅថាសេដ្ឋកិច្ច ( Economy ) ?

ចម្លើយ

១. ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគ គួរមានវិធានគន្លឹះមួយចំនួនដូចខាងក្រោម​៖

  • បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រឹងទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ចូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
  • ពង្រឹងក្របខណ្ឌគតិយុត្តិចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍន៍វិស័យឯកជនឲ្យមានតម្លាភាព ជាពិសេសច្បាប់ដែលត្រូវអនុម័តនិងអនុវត្តក្នុងប្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
  • កែលម្អបរិយាកាសវិនិយោគទុនរួមមា​នច្បាប់ បទបញ្ញតិ្តនានានិងបរិយាកាសរដ្ឋបាល និងបង្កើនលទ្ធភាពចំពោះធាតុចូលសំខាន់ៗ ដូចជាបុគ្គលិកមានជំនាញ និងមានលទ្ធភាពប្រកួតប្រជែង
  • បន្តកំណែទម្រង់ កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងយន្តការត្រួតពិនិត្យការងារ និងដោះស្រាយជម្លោះឲ្យមានប្រសិទ្ធភាពខ្ពស់
  • ជំរុញការធ្វើសមាហរណកម្មកម្ពុជានៅក្នុងអាស៊ាន ជាពិសេសតាមរយៈផែនការដៃគូរយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិលការសេដ្ឋកិច្ច ជាមួយប្រទេសជិតខាង
  • ជំរុញលើកកម្ពស់ឧស្សាហកម្មកាត់ដេរ ដែលមានស្រាប់និងលើកទឹកចិត្តការវិនិកយោគក្នុងវិស័យស្បែរជើង
  • ត្រៀមខ្លួនបង្កើតបរិស្ថាន អំណោយផលសម្រាប់ការអភិវឌ្ឍន៍គ្រឿងបន្សំអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន
  • ជំរុញឲ្យមានឧស្សាហកម្មកែច្នៃម្ហូបអាហារ នៅកម្ពុជាសម្រាប់បម្រើការនៃចេញនិងឧស្សាហកម្មជំនួសឲ្យការនាំចូលដោយផ្តោតលើដំឡូងមី ដូងប្រេង ម្ហូបបង្កកកៅស៊ូ ផ្លែឈើ និងផលិតផលកសិកម្មសរីរាង្គ
  • ​បង្កើតលិខិតបទដ្ឋានច្បាស់លាស់ សម្រាប់ដំណើរការតំបន់សេដ្ឋកិច្ចពិសេសនិងធានាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដូចអគ្គិសនី ទឹក និងព្រឹត្តកម្មទឹកកខ្វក់ ។ ( ដងស្រងពីសុន្ទរកុំថាសម្តេចនាយករដ្ឋមន្រ្តីក្នុងការឆ្លុះបញ្ចាំងសមិទ្ធផលអនុវត្តយុទ្ធសាស្រ្តចុកោណ ) ។​

២. ការប្តជ្ញាចិត្ត ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនយោបាយ ជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បង៤យ៉ាងគឺ៖

  • ទី១ ការធានាឲ្យបាននូវចីរភាព សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម សំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
  • ទី២ ការធានាឲ្យបាននូវកំណើន៧%ក្នុងមួយឆ្នាំំនៅលើមូលដ្ឋានទូលាយជាងមុននិងមានសមត្ថភាព ប្រកួតប្រជែងជាងមុននៅក្នុងបរិការណ៍អត្រាអតិផរណាទាប ក្នុងកម្រិតតូលេខមួយខ្ទង់
  • ទី៣ ការធានាសម្រេចឲ្យបាននូវការកាត់បន្ថយអត្រានៃភាពក្រីក្រឲ្យបានលើសពី១ក្នុងមួយឆ្នាំនិងការធានាកែលម្អសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យអប់រំ សុខាភិបាល និងសមភាពយេនឌ័រ
  • ទី៤ ការធានាបង្កើតវិសាលភាព ប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈឲ្យកាន់តែប្រសើរឡើង ហើយទទួលបាននូវការជឿទុកចិត្ត ។

៣. អភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសម្រាប់ក្រុមហហ៊ុន ក្ស័យធនមានសិទ្ធិអំណាចដូចជា៖

  • ធ្វើជាតំណាងកូនបំណុលនិងចាត់ចែងអាជីវកម្មរបស់កូនបំណុល ក្នុងគោលបំណងសំណុំរឿងក្ស័យធន
  • ទទួលសំបុត្ររបស់កូនបំណុលនិងរាល់ទំនាក់ទំនងតាមអេឡិចត្រូនិចដែលផ្ញើរជូនកូនបំណុល លើកលែងតែលសំបុត្រ និងលិខិតទាក់ទងដែលមានលក្ខណៈឯកជនទាំងស្រុង
  • អនុវត្តអាជីវកម្មរបស់កូនបំណុលតែចំពោះតែវិសាលភាព ដែលចាំបាច់ដើម្បីសម្រេចគោលបំណងនៃសំណុំរឿងក្ស័យធន
  • ទទួលទ្រព្យសកម្មរបស់កូនបំណុល រាប់បញ្ចូលទាំងបញ្ជីគណនេយ្យ និងឯកសាររបស់កូនបំណុល
  • ប្រមូលនិងបញ្ចូលក្នុងទ្រព្យរបស់កូនបំណុល នូវទឹកប្រាក់ដែលជំពាក់ពីការលក់ភាគហ៊ុនដើមទុនរបស់កូនបំណុលឬការជាវភាគទុន ដែលសហកម្មសិទ្ធិករមិនទាន់បង់ជូនកូនបំណុល
  • ប្រើប្រាស់និងយកទ្រព្យសកម្ម​របស់កូនបំណុលធ្វើពាណិជ្ជកម្មរាប់បញ្ចូលទាំង ការលក់ទ្រព្យសកម្មដែលគ្មានជាប់សិទ្ធិពីទ្រព្យ ធានាការបញ្ចាំនិងសិទ្ធិលើទ្រព្យនេះ
  • ទទួលបន្ទុកចាប់ផ្តើមធ្វើការចោទប្រកាន់ការពារក្តី បោះបង់ចោលឬដោះស្រាយករាល់សំណុំរឿងក្នុងតុលាការដេលកូនបំណុលលជាភាគីនិងជាប់ទាក់ទិននិងទ្រព្យសកម្មរបស់កូនបំណុល
  • អនុញ្ញត្តឲ្យម្ខាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានារបស់ម្ចាស់បំណុល ក្នុងការទាមទារហើយស្នើរសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់កបណ្តឹងទាមទាររបស់កូនបំណុល
  • អនុញ្ញាតឲ្យម្ចាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានារបស់ម្ចាស់បំណុលក្នុងទាម ទារហើយស្នើរសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់បណ្តឹងទាមទាររបស់កូ​នបំណុល
  • បោះបង់ចោលទ្រព្យសកម្ម ដែលបង្កាការស្មុគ្រស្មាញដល់ទ្រព្យរបស់កូនបំណុល
  • ស្នើសុំឲ្យតុលាការពិនិត្យរាល់បញ្ហារបស់បុគ្គលដែលទាក់ទិននិងអាជីវកម្មរបស់កូនបំណុលដោយធ្វើសម្បថចំពោះមុខតុលាការ
  • បញ្ចប់ លុបចោលឬប្រកាសមោឃភាពនូវប្រតិបត្តិការអាជីវកម្មកិច្ចសន្យា កិច្ចព្រមព្រៀងឬលិខិតផ្ទេរកម្មសិទ្ធិដែលកូនបំណុលជាភាគីដោយអនុលោមតាមច្បាប់នេះឬច្បាប់ផ្សេងទៀតនិងរាប់បញ្ចូលទាំងការដាក់ពាក្យបណ្តឹងទៅតុលាការផង
  • កោះប្រជុំនិងរៀបចំកិច្ចប្រជុំម្ចាស់បំណុល ដូចមានចែងក្នុងច្បាប់
  • រៀបចំនិងលើកសំណើរផែនការសម្របសម្រួល បើមានការចាំបាច់
  • ជូលភ្នាក់ងារនិងអ្នកមានវិជ្ជាជិវៈ ដើម្បីបម្រើកិច្ចការជាជំនួយក្នុងភារកិច្ចរបស់ខ្លួន
  • គ្រប់សកម្មភាពផ្សេងទៀត ដែលចាំបាច់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលស្របតាមគោលបំណងនៃសំណុំរឿងក្ស័យធន ។

៤. ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់ អាស៊ានកំពុងខិតខំប្រឹងប្រែង​ ធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ដោយលុបចោលនូវ របាំងអត្រាពន្ធទំនិញចេញ ចូល និងរបាំអត្រាមិនមែនពន្ធទំនិញចេញ ចូល នៃពាណិជ្ជកម្មរវាងប្រទេសអាស៊ានដូចគ្នា សម្របសម្រួលនីតិវិធីពន្ធគមយឲ្យបានល្អប្រសើរធ្វើឲ្យចុះសម្រុងគ្នានូវខ្នាតគម្រូផលិតផល ធ្វើសេរីភាលវូបនីយកម្ម សេវាពាណិជ្ជកម្ម និងពង្រឹងបណ្តាញទូរគមនាគមន៍និងដឹកជញ្ជូន ។ ការធ្វើោដូច្នេះអាស៊ានសង្ឃឹមលើកទឹកចិត្ត និងទាក់ទាញវិនិយោគិន ឲ្យសម្លឹងមើលនូវភាពអំណោយផលនៃទីផ្សារតំបន់ ដ៏ទូលំទូលាយមួយដែលមានប្រជាជនរស់នៅច្រើនជាង ៥៩០ លាននាក់ គួបផ្សំនិងកំណើនផលិតផលក្នុងស្រុកច្រើនជាង ១.៥លានដុល្លារអាមេរិច ។ ទំហំនៃទីផ្សារសមាហរណកម្មនេះ ប្រាកដជាធ្វើឲ្យការធ្វើពាណិជ្ជកម្ម រឹតតែមានប្រសិទ្ធភាពនិងរក្សាបានតម្លៃទំនិញទាប ។

៥. និយមន័យសេដ្ឋកិច្ច៖

  • សេដ្ឋកិច្ច គឺជាការសាកសួរថាតើទំនិញអ្វី ដែលគេត្រូវផលិត ? ហើយផលិតផលឡើងយ៉ាងដូចម្តេច ? និងផលិតឡើងសម្រាប់នរណា ?
  • សេដ្ឋកិច្ច គឺជាការវិភាគនូវរាល់សកម្មភាពរបស់ មនុស្សដែលមាននៅក្នុងសង្គមទាំងមូលរួមមាននិន្នាការថ្លៃ និន្នាការនៃការបាត់អាជីពពាណិជ្ជកម្មក្រៅប្រទេសជាដើម ។ នៅក្នុងពេលនោះដែរមាននិន្នាការជាច្រើនបានពន្យល់ថាសេដ្ឋកិច្ច បានជួយលើកបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ក្នុងបំណងឲ្យរដ្ឋាភិបាលកែលម្អរៀបចំសកម្មភាពសេដ្ឋកិច្ច ។
  • សេដ្ឋកិច្ច គឺជាការសិក្សាពីពាណិជ្ជកម្មដែលជាបញ្ហារបស់ជាតិនានា ។ វាក៏ជួយពន្យល់ថាហេតុអ្វីបណ្តាជាតិនានានាំចេញនូវមុខទំនិញខ្លះ ហើយក៏នាំចូលនូវមុខទំនិញដទៃទៀតមកវិញ ។​សេដ្ឋកិច្ចក៏បានជួយធ្វើការសិក្សា វិភាគនូវឥទ្ធិពលនៃការបម្រាមហាមកប្រាម នូវការធ្វើសេដ្ឋកិច្ច​ដោយអន្លើ ។
  • សេដ្ឋកិច្ច គឺជាវិទ្យាសាស្រ្តនៃជម្រើសដោយត្រូវសិក្សាថា តើគេត្រូវជ្រើសរើសការប្រើប្រាស់ប្រភពផលិតកម្មប្រភពពលកម្ម ប្រភពសម្ភារៈប្រភពចំណេះដឹង និងបច្ចេកវិទ្យាដែលក្រខ្សត់ក្នុងកម្រិតណាដើម្បីធ្វើការផលិតហើយបែងចែកយ៉ាងដូចម្តេច ។
  • សេដ្ឋកិច្ច គឺជាការសិក្សារូបិយវត្ថុ មូលធន និងទ្រព្យសម្បត្តិ​។
  • សេដ្ឋកិច្ច គឺជាការសិក្សាអំពីរបៀបដែលបុគ្គលក្រុមគ្រួសារ សង្គម ចេះលៃលលកប្រើប្រាស់នូវធនធានដែលមាននៅក្នុងការផលិតចេញជាផលិតផលនិងបង្កើតសេវាកម្មផ្សេងៗដើម្បីបំពេញនូវសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login