សំនួរ
១. តើកម្មសិទ្ធិឯកជនជាអ្វី ?
២. ដូចម្តេចដែលហៅថា«ការសម្រេចសម្រួលគោលនយោបាយសេដ្ឋកិច្ច«?
៣. តើវិប័តសេដ្ឋកិច្ចកើតឡើងដោយបញ្ញាអ្វីខ្លះទៅ ?
៤. តើកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១(អាស៊ាន)បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា ? ទីក្រុងនៃប្រទេសណា ? មានប៉ុន្មានប្រទេសចូលរួម ?
៥. គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចគ្នាឬទេ ?
ចម្លើយ
១. កម្មសិទ្ធិឯកជន ក្នុងន័យសេដ្ឋកិច្ចមានន័យថាការយកមកធ្វើជារបស់ខ្លួនមធ្យោបាយផលិតផលកម្មនិងទ្រព្យសម្ភារដែលផលិតបាន ។
២. ការសម្របសម្រួលគោលនយោបាយ មានន័យថាការរៀបចំគៅលនយោបាយនានា ដែលពាក់ព័ន្ធនឹងបញ្ញាសេដ្ឋកិច្ច ឲ្យមានលក្ខណៈសមស្របតាមដំណើរអភិវឌ្ឍន៍ជាក់ស្តែងវនៃសេដ្ឋកិច្ច របស់ប្រទេសមួយ ។ គោលនយោបាយសេដ្ឋកិច្ច សម្របសម្រួលលើគោលនយោបាយសារពើពន្ធគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត ដែលមានទំនាក់ទំនងនឹងម៉ាក្រូសេដ្ឋកិច្ចនិងអន្តរជាតិ ។
៣. វិប័តសេដ្ឋកិច្ចកើតឡើង ដោយបញ្ហាមួយចំនួនដូចតទៅ៖
- វិប័តនយោបាយៈ មានដូចជាសង្គ្រាម ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- គ្រោះថ្នាក់ធម្មជាតិៈ មានដូចជាទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី បន្ទុះភ្នំភ្លើង ការរាំងស្ងួតជាដើម
- វិប័តក្នុងការគ្រប់គ្រងថវិការដ្ឋៈ មានន័យថារដ្ឋមានកង្វះខាត ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យ មានសមស្របបណ្តាលឲ្យមានការចំណាយដ៏ធំជាងកចំណូលដែលរកបាន
- វិប័តផលិតផលលើសៈ បណ្តាលមកពីផលិតផលមានកំនើតលើសសេចក្តីត្រូវការរបស់ទីផ្សារ ដែលនាំឲ្យមានការថយចុះការ វិនិយោគទុន ការកើងឡើងនៃភាពគ្មានការងារធ្វើការបាត់បង់ប្រាក់ចំណូល របស់សហគ្រាស់នានា ការធ្លាក់ចុះនៃអត្រាប្រាក់ហ៊ុននិងកំណើនអតិផរណា
- វិប័តកសិកម្មៈ បណ្តាលមកពីមាន កំណើនកសិផលលើសពីសេចក្តីត្រូវការរបស់ទីផ្សារនៅក្នុងបណ្តាលប្រទេសជឿនលឿន
- វិប័តថាមពលៈ ជាវិប័តសេដ្ឋកិច្ច មួយនៅក្នុងចំណោមវិប័តសេដ្ឋកិច្ចទាំងឡាយ ប៉ុន្តែមិនមានលក្ខណៈជាខួបទេ
- វិប័តបរិស្ថានៈ គឺជាការខូចបរិស្ថាននៃប្រទេសអភិវឌ្ឍន៍នានា ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញ ប្រកបដោយព្យសនកម្មដែលមិនអាចកែប្រែបានឬដែលពិបាកនឹងជួសជុលបាន ។ ការបំផ្លិចកើតមកពីការធ្វើអាជីវកម្មជ្រុលហួសការខ្ជះខ្ជាយឬការបន្លំលួចធនធានធម្មជាតិទាំងឡាយដោយពួកក្រុមហ៊ុនផ្តាប់មុខធំៗនិងបង្កើតធនធានម្ហូបអាហារនិងកំណើននៃផលិតកម្មឧស្សាហកម្ម ។
- វិប័តរូបិយវត្ថុៈ គឺជាបាត់លំនិងទូទាត់យ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធហិរញ្ញវត្ថុក្នុងនិងក្រៅប្រទេស ។ វិប័តនេះមានឥទ្ធិពលលើវិប័តសេដ្ឋកិច្ចនិងទំនាស់ទាំងឡាយក្នុងសង្គម ។
- វិប័តវប្បធម៌ៈ សម្តៅលើការប្រកាន់យក ឥរិយាបទអវិជ្ជមានរបស់ប្រជាពលរដ្ឋមួយចំនួន ដេលជាមូលហេតុនាំឲ្យរាំងស្ទះដល់ការលើកកម្ពស់សេដ្ឋកិច្ច របស់បុគ្គលនិងគ្រួសារខ្លួនឯងដែលជះឥទិ្ធពលដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
៤. កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ។ នៅទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី ។
ដោយមានសមាជិកចូលរួម ចំនួន១៦ប្រទេស៖
- ប្រទេសព្រុយណេ
- ប្រទេសកម្ពុជា
- ប្រទេសឥណ្ឌូនេស៊ី
- ប្រទេសឡាវ
- ប្រទេសម៉ាឡេស៊ី
- ប្រទេសមីយ៉ាន់ម៉ា
- ប្រទេសហ្វីលីពីន
- ប្រទេសសិង្ហបុរី
- ប្រទេសថៃ ( ស្យាម )
- ប្រទេសវៀតណាម ( យួន)
- ប្រទេសអូស្រា្តលី
- ប្រទេសចិន
- ប្រទេសឥណ្ឌា
- ប្រទេសជប៉ុន
- ប្រទេសកូរ៉េខាងត្បូង
- ប្រទេសណូវ៉េហ្សេឡង់ ។
៥. គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចតទៅ៖
- កាត់បន្ថយភាពគ្មានការងារធ្វើ ឲ្យនៅកម្រិតទាបបំផុតគឺនៅត្រឹម «អត្រានិកម្មភាពធម្មជាតិ«
- រក្សាអត្រាអតិផរណា ឲ្យនៅនឹងឬក្រោមពីរខ្ទង់ ( ក្រោម១០% )
- កាត់បន្ថយអតុល្យភាពជញ្ជីងទូទាត់ នៅទាបបំផុតឬសម្រេចឲ្យបានជញ្ជីងទូទាត់មួយ ដែលមានលំនឹងប្រកបដោយចីរភាព
- គ្រប់គ្រងអត្រាប្តូរប្រាក់បរទេស ឲ្យមានលក្ខណៈតាមទីផ្សារសេរី
- កាត់បន្ថយការធ្វើអន្តរាគមន៍របស់រដ្ឋ ឲ្យនៅតិចបំផុតក្នុងការបែងចែកធនធាននិងជំរុញឲ្យថ្លៃទំនិញ និងសេវាផ្សេងៗកំណត់ដោយទីផ្សារ
- កាត់បន្ថយភាពក្រីក្រ និងធនធានឲ្យមានសមធម៌ក្នុងការបែងចែកប្រាក់ចំណូល
- សម្រេចឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចរីភាព ។
ជាទូទៅគៅលបំណង ជាអាទិភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគឺធានាឲ្យមានកំណើនសេដ្ឋកិច្ច ភាពរុងរឿងប្រកបដោយចរីភាពនិងឲ្យមានការងារធ្វើពេញលេញ ។ គោលបំណងនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយផ្អែកលើដំណើរការផលិតកម្ម ភាពមានការងារធ្វើពេញលេញនិងធ្វើឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ។