Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ​តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន ?

២. ចូររកពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩ ។

៣. តើអាស៊ានបាន​ធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?

៤. ចូរឲ្យតម្លៃលើភារកិច្ចរបស់គរុកោសល្យ ។

៥. តើទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្តេច ? ផ្តោតសំខានទៅលើវិស័យនយោបាយ ?

ចម្លើយ

១. គរុកោសល្យមានតួនាទីដូចតទៅ៖

  • ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង( Faits Concrets ) នៃការអប់រំនិងតម្រូវការរបស់សង្គម ( Besoins Sociaux ) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការរបស់អប់រំ ។​
  • បន្សល់ទុកជាកេរ្តិ៍មតិកនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតតៀនទៅលើចំណុចខ្វះខាតនិងធ្វើឲ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបស់សិស្ស ( Nouvelles Acquisitions ) ។
  • ប្រឆាំងជានិច្ចនិងភាពអន់ខ្សោយហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស ។
  • ធ្វើតុល្យការនិងវា​យត​ម្លៃទៅលើជោគជ័យ ដែលសម្រេចបានពីការបង្រៀនរបស់គ្រូឬសាស្រ្តាចារ្យ និងការសិក្សារបស់សិស្ស ។
  • ធ្វើវិភាគ ណែនាំបង្ហាញពីបទពិសោធន៍​លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តាចារ្យប​ង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។

២. ពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩គឺ៖

  • ហុតទឹកសម្លឹងកាក
  • អង្គុយលើចង្អេរលើខ្លួនឯង
  • ភូតនៅហោរចោរនៅជាង
  • មឹះៗកេះឆ្នាំងបាយធ្លុះ
  • ត្រីងៀតឆ្លៀតពង
  • កុំឈ្លោះនិងស្រី កុំក្តីនឹងគ្នាឯង
  • កុំពត់ស្រឡៅកុំប្រដៅស្រីខូច
  • ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់នៅក្មេង
  • ខឹងខុស ខឹងខូច ខឹងខាត... ។

៣. ដើម្បីលើកស្ទួយសន្តិភាព និងស្ថេរភាពក្នុងតំបន់ដោយអាស៊ានបាន​ទាត់ចោលនូវការប្រើប្រាស់ឬការគំរាមកំហែងដោយកម្លាំង ជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាង​រដ្ឋនិងរដ្ឋ ។ អាស៊ានបានប្រឆាំងចំពោះការប្រើវិធី​សាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយចូល កាន់កាប់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរ ។ កន្លងមកជាមួយនឹងគោលជំហរនេះ អាស៊ាន​ធ្លាប់បានដើរតួរនាទីឈានមុខក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជានាឆ្នាំ ១៩៧៩ដល់១៩៩១។ បន្ទាប់ពីដំណោះស្រាយនេះអាស៊ាន បាននាំរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងស​ហគមន៍តែមួយរបស់តំបន់ដែលជា កត្តានាំមកនូវការផ្សះផ្សារកុំឲ្យមានការបែកបាក់ក្នុងតំបន់ ។

៤. តម្លៃលើភារកិច្ចរបស់គរុកោសល្យ ៖

  • វត្ថុបំណង់នៃការអប់រំ៖ បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ ឲ្យក្លាយទៅជាបញ្ញាវន្ត ដែលមានសីលធម៌ល្អនិងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បី​កសាងប្រទេសទៅថ្ងៃអនាគត់
  • តួនាទីរបស់គ្រូបង្រៀន សាស្រ្តាចារ្យ៖ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេសនិងសកម្មភាពសិក្សារបស់សិស្ស ។ គុណភាពអប់រំដែលសម្រេចបានត្រូវឆ្លងកាត់ការវិភាគ និងរង្វាយតម្លៃទៅធាតុពិត
  • មុខវិជ្ជាឯកទេសដែលគ្រូបង្រៀនឬសាស្រ្តាចារ្យម្នាក់ត្រូវបង្រៀននិងកម្មវិធីសិក្សា
  • ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ
  • ការអប់រំសីលធម៌ វិជ្ជាពលរដ្ឋ
  • ការអប់រំកាយ
  • ការអប់រំបញ្ញា
  • ការអប់រំសិល្ប៍វិជ្ជា
  • ការអប់រំពលកម្ម
  • សកម្មភាពក្រៅម៉ោងសិក្សានិងក្រៅសាលារៀន ( កីឡា សិល្បៈ កាយសម្ព័ន្ធ )
  • ការរៀបចំនិងគ្រប់គ្រងសាលារៀន
  • សមាគមន៍យុវជន ( តួនាទី និងសកម្មភាព )
  • សមាគមមាតាបិតាសិស្ស ( តួនាទី សកម្មភាពការជួយសាងសងសាលារៀន )
  • តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និងសាស្រ្តាចារ្យទទួលបន្ទុកថ្នាក់នីមួយៗ ។

៥. ទស្សនវិស័យនិងទំនាក់ទំនងរវាងប្រទេសចិ​ន និងជប៉ុនមិនអាចរលាយចូលគ្នាបានទេលើគ្រប់វិស័យ ពីព្រោះកន្លងមកជប៉ុនបានលើកកងទ័ព មកឈ្លានពានប្រទេសចិនកាន់កាប់ប្រទេសចិននិងកាប់សម្លាប់ប្រជាជនចិន ។ ដូចនេះជម្លោះហើយបានជាថ្នាក់ដឹកនាំ មិនព្រមឲ្យជប៉ុនសើរ់ប្រវត្តិសាស្រ្តលប់បំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login