2019-02-06 14:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអាកប្បកិរិយាស្ថិតនៅកន្លែងសាធារៈមានអត្ថន័យយ៉ាងដូចម្តេច ?
២. តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?
៣. តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចយ៉ាងដូចម្តេច ?
៤. ចូរនិយាយរៀបរាប់អំពីសភាពនៃការយកពន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍ ?
៥. ដូចម្តេចដែលហៅថា ពលកម្ម ? ចូរពន្យល់ដោយលម្អិត ។
ចម្លើយ
១. អាកប្បកិរិយានៅតាមទីសាធារណៈមានអត្ថន័យ៖
ក. គោរពច្បាប់ចរាចរណ៍ៈគឺជាការដើរឬបញ្ជារថយន្តត្រូវគោរព តាមការកំណត់ក្នុងច្បាប់ជាធរមាន ។
ខ. គោរពភ្នាក់ងារនគរបាល
ៈ គឺធ្វើការការពារចំពោះការបញ្ជាឬបំរាម របស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម ។
គ. ស្លៀកពាក់ឲ្យបានត្រឹមត្រូវៈ គឺកុំលេងខ្លួនទទេធ្វើដំណើរដោយសេរីពាសវាលពាសកាលមាន ការស្លៀកសំពត់ខ្លី ខោខ្លី គៀនគ្រលៀនជាដើម ។
ឃ. ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរៈ គឺមិនត្រូវប្រលែងគ្នា តាមទីសាធារណៈកុំសើចហ៊ោកញ្ចៀវ កុំប្រើពាក្យសម្តីអាសអាភាសស្រែកឡូឡាឲ្យប៉ះពាល់រំខានអ្នកដទៃ ។
ង . ត្រូវគោរពថែទាំទីសាធារណៈ គឺមិនត្រូវចោលសំរាមលើសួនមិនត្រូវបេះបោចផ្កា តាមសួនជៀសវាងបន្ទោរបង់ ផ្តេសផ្តាសឥតពីចារណា ។
ច. ត្រូវផ្តល់អនុគ្រោះគ្នាទៅវិញទៅមកៈ គឺផ្តល់សិទ្ធិដល់ឡានដឹកសព ឡានពេទ្យ ឡានអគ្គិភ័យ ឡានគណៈប្រតិភីជាន់ខ្ពស់ ពេលប៉ះពាល់ជាមួយកុមារ ឬមនុស្សចាស់ក្តីគប្បីមានចិត្តមេត្តា ថាត្រូវជួយចម្លង ។
២. ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់អវាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ។ អាស៊ានបនាប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយ ចូលកាន់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរកន្លងមក ជាមួយនិងគោលជំហរនេះអាស៊ានធ្លាប់បានដើរតួនាទី ឈានមុខក្នុងការដោះស្រាយ នយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ១៩៧៩ ដល់១៩៩១ ។បន្ទាប់ពីដំណោះស្រាយនេះអាស៊ានបាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងសមាគមន៍តែមួយវាសនាតែមួយរបស់តំបន់ដែឋជាកត្តានាំមកនូវការផ្សះផ្សារគ្នា កុំឲ្យមានការបែកបាក់ក្នុងតំបន់ ។
ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ គឺជួយបញ្ចេញនូវទំនិញ ដែលផលិតបាននៅក្នុងស្រុកទៅឲ្យទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយបណ្ណសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀតនិងទទួលបាននូវប្រាក់ចំណេញរបល់ផលិតករនិងអាជីវករ ។ តាមរយៈនេះប្រជាពលរដ្ឋទទួលបាននូវការងារធ្វើនិងប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយជួយឲ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ ។
ផលប្រយោជន៍សំខាន់ៗនសការនាំចូលទំនិញ គឺជួយផ្គត់ផ្គង់នូវវត្ថុធាតុដើមនិងសេចក្តីត្រូវការទំនិញនានាដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬពុំមអាចផ្គត់ផ្គង់បាន ។ តាមរយៈនេះផលិតកម្ម ការលក់ដូរ និងការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយផ្តល់នូវប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋជួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានការលូតលាស់ដែរ ។
៣. ប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សេរីជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ។ កម្ពុជាបានបើកឲ្យមានកម្មសិទ្ធិឯកជននិងធ្វើឯកជនភាវូបនីយកម្ម ( បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន ) សហគ្រាសជាច្រើនឲ្យឯកជនកាន់កាប់វិញ ។ ទន្ទឹមគ្នានោះរដ្ឋអនុញ្ញតឲ្យមានការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងការវិនិយោគទុនក្រៅប្រទេសផងដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថាកម្មសិទ្ធិលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជនដែលជានីតិបុគ្គល និងរូបវន្តបុគ្គល ។ ដោយឡែកការគ្រប់គ្រងនិងសម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ច ដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែកធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាពនេះ អាស្រ័យលើតម្រូវការនិងការផ្គត់ផ្គង មានន័យថាសកម្មភាពផលិតកម្ម ការដោះដូរនិងការប្រើប្រាស់ទំនិញ និងសេវាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗគ្រប់គ្រងដោយខ្លួនឯង នូវអត្ថប្រយោជន៍ផ្ទាស់ខ្លួន និងប្រឹងប្រែងធ្វើឲ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង ។
និយាយរួមសមាសភាគយន្តការមាន៥គឺ កម្មមសិទ្ធិឯកជនសេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែងនិងប្រព័ន្ធបង្កើតថ្លៃ ។
៤. កត្តាប្រវត្តិសាស្រ្តនិងសេដ្ឋកិច្ចជះឥទ្ធិពលលើសមាសភាពពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះពន្ធ លើបុគ្គលពិបាកប្រមូលនៅក្នុងសេដុ្ឋកិច្ចដែលគ្រប់គ្រងដណ្តងដោយវិស័យកសិកម្ម និងដែលជាទូទៅប្រជាជនរស់នៅបែកខ្ញែកគ្នា ។ ជាលទ្ធផលមូលដ្ឋានពន្ធលើបុគ្គលច្រើន យកបានពីនិយោជិកសាធារណៈនិងនិយោជិករបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនពហុជាតិ ។ ជាទូទៅពន្ធលើផលចំណូលបុគ្គលតំណាងឲ្យមួយភាគដប់នៃចំណូលពន្ធ ច្រើនអាស្រ័យលើពន្ធលើផលចំណូលក្រុមហ៊ុនច្រើនជាងពន្ធលើចំណូលបុគ្គល ។ ពន្ធលើចំណូលរបស់ក្រុមហ៊ុនតំណាងឲ្យប្រហែល មួយភាគកបួននៃប្រាក់ចំណូលពន្ធសរុប ។
ចំណូលពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកច្រើនលើពន្ធទំនិញនិងសេវាជាពិសេសលើពន្ធពាណិជ្ជកម្មក្រៅប្រទេស ។ ពន្ធលើទំនិញនិងសេវាមានចំនួនពាក់កណ្តាលគឺពីរភាគបួននៃចំណូលពន្ធបានមកពីពន្ធពាណិជ្ជកម្ម ។
៥ ពលកម្ម គឺជាសកម្មភាពប្រកបដោយមនសិការ ឬប្រកបដោយវិចារណញាណរបស់មនុស្សសំដៅ បំប្លែងកម្មវត្ថុណាមួយឲ្យទៅជាវត្ថុឬសម្ការដែលបម្រើសេចក្តីត្រូវការរបស់ខ្លួនដូចជាទំនិញជាដើម ។
ដំណើរការពលកម្មមានធាតុបីគឺ៖
គេអាចបែងចែកពលកម្មច្រើនប្រភេទគឹ៖