Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ ? ចូរនិយាយពីពាណិជ្ចកម្មពិភពលោក ។

២. តើកំណើនប្រជាជនផ្តល់ការលំបាកអ្វីខ្លះ ដល់សង្គមមនុស្ស ? ចូរពន្យល់ ?

៣. តើអរិយសច្ច គឺជាអ្វី ? រួមមានអ្វីខ្លះ ? ចូរពន្យល់ ។

៤. ក្នុងវិស័យសេដ្ឋកិច្ច តើប្រទេសណាខ្លះនៅអាស៊ីដែលគេចាត់ទុកថាជាខ្លាទាំងបួន ? កូនខ្លា ?

៥. ទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា « ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ « តើទ្រឹស្តីនេះអាចអនុវត្តបានល្អឥតខ្ចោះ នៅក្នុងសង្គមខ្មែរដែរឬទេ ?

ចម្លើយ

១. បុព្វហេតុនៃភាពក្រីក្រគឺ៖

  • កង្វះសមត្ថភាពក្នុងការរកប្រាក់ចំណូល
  • ភាពគ្មានការងារធ្វើ របរអាជីវកម្ម
  • ផការមិនមានឱកាសទទួលសេវាអប់រំ
  • បុព្វហេតុផ្សេងៗ រួមមានគ្រោះធម្មជាតិអំពើពុករលួយសង្គ្រាមរុំារ៉ៃ កំណើនប្រជាជន ។

និយាយពីពាណិជ្ជកម្មពិភពលោកគឺ៖

  • ត្រូវបានគេវាយតម្លៃ តាមរយៈតាមនាំចេញនិងនាំចេញផលិតផល និងសេវា
  • មានដៃគូនៃប្រទេសមួយចំនួន តាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល
  • បានបង្កើតនូវស្ថាប័ន ដែលមានអំណាចមួយគឹអង្គការពាណិជ្ជកម្មពិភពលោកជាដើម ។

២. កំណើនប្រជាជនផ្តល់ការលំបាក់ដល់ សង្គមមនុស្សដូចជា៖

  • ការកង្វះទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ ខ្វះថាមពលការបង្កើតការបំពុល
  • ការកើនកម្តៅលើពិភពលោក បាត់បង់ដីដែលបានដាំដំណាំបាន
  • ការកើនឡើងនៃវិស័យឧស្សាហកម្ម នាំឲ្យមានការបំពុលកាន់តែខ្លាំង
  • ការកើនភាពក្រីក្រ ការទ្រុឌទ្រោម សុខភាពនិងជំងឺដែលធ្វើឲ្យមានអាយុខ្លី
  • ការកើនឡើងនូវអំពើលួច ឆក់ ប្លន់ភេរវកម្មចាប់ជំរឺតការជួញដូរគ្រឿងញៀន
  • អំពើអសីលធម៌ ​ទៅលើកុមារ និងទារកទំនាសនិងការប៉ះទង្គិចគ្នាក្នុងការដណ្តើមធនធាន
  • សេរីភាពភាពបុគ្គលថយចុះ ការឹតបន្តឹងខាងច្បាប់កើនឡើងៗ ។

៣ . អរិយសច្ចៈ គឺសម្តៅលើសេចក្តីពីតរបស់អរិយបុគ្គលឬសេចក្តីពិតឥតល្អៀង ។

          អរិយសច្ច មាន៤គឺ៖

  • ទុក្ខអរិយសច្ចៈ គឺជាសេចក្តីទុក្ខដែលជាការពិតរបស់មនុស្ស សត្វគ្រប់រូបទោះតិចឬច្រើនក្តីគ្មានអ្នកណាម្នាក់ អាចគេផុតបានឡើយ ។
  • សមុទយអរិយសច្ចៈ គឺជាមូលហេតុដែលនាំឲ្យមានទុក្ខគឺរាល់សេចក្តីទុក្ខទាំងអស់សុទ្ធតែមាន។មូលហេតុរបស់វា ។
  • និរោធអរិយសច្ចៈ គឺជាការរំលត់ទុក្ខ ។
  • មគ្គអរិយសច្ចៈ គឺជាផ្លូវដើម្បីរំលត់ទុក្ខដែលរួមមានសម្មាមគ្គទាំង៨គឺ៖  សម្មាទិដ្ឋិ , សម្មាអាជីវោ , សម្មាវាចា , សម្មាសង្កប្បៈ , សម្មាកម្មន្ត , សម្មាសតិ , សម្មាវាយាម , សម្មាសមាធិ ។

៤. ក្នុងវិស័យសេដ្ឋកិច្ច នៅអាស៊ីដេលគេចាត់ទុកថាជា៖

ក. ខ្លាទាំងបួនរួមមាន៖

  • ប្រទេសសិង្ហបូរី
  • ប្រទេសតៃវ៉ាន់
  • ប្រទេសកូរ៉េខាងត្បូង
  • ប្រទេសចិន ។

ខ. កូនខ្លា រួមមាន៖

  • ប្រទេសថៃ
  • ប្រទេសវៀតណាម
  • ប្រទេសម៉ាឡេស៊ី ។

៥. តាមទ្រឹស្តីព្រះពុទ្ធសាសនា ដែលបានលើកឡើងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក គឺបើយោលទៅតាមទស្សនៈថាព្រះពុទ្ធហៅថា ពុទ្ធវចនៈ នោះបានឲ្យតម្លៃទៅអំពើនិងផលដែលបានប្រព្រឹត្តអតីតជាតិមកបច្ចុប្បន្នជាតិនិងទៅអនាគត់ជាតិទៀត ។​ការឲ្យតម្លៃតាំងពីអតីតជាតិបច្ចុប្បន្នជាតិនិងអនាគត់ជាតិបែបនេះ គឹការអនុវត្តរបស់មនុស្សគឺពិតជាបានល្អ ព្រោះគេយល់ថាបើទទួលផលអាក្រក់់ជាតិនេះ ជាតិក្រោយគេនិងទទួលផលជាមិនខាន ។ ប៉ុន្តែការអនុវត្តក្នុងសង្គមខ្មែរ តែងតែជួបការលំបាកអស់កម្មលើវិស័យកសាងជាតិកសាងជាតិខ្លះដែរ ។ ទោះបីជាយ៉ាងណាក៏ដោយក៏ទ្រឹស្តីនេះនៅតែជាធរមាននិងជាសេចក្តីសង្ឃឹមជានិច្ច របស់ពុទ្ធបរិស័ទទាំងអស់នៅឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login