Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រទេសឡាវ មានក្រសួងរដ្ឋាភិបាលចំនួនប៉ុន្មាន ? ចូររៀបរាប់ ?

២. តើរបបលក់ផ្តាច់មុខមានគុណវិប័តអ្វីខ្លះ ? ចូរពន្យល់ ?

៣. តើវេទិកាតំបន់អាស៊ាន (ARF ) មានគោលដៅអ្វីខ្លះ ?

៤ . ដូចម្តេចដែលហៅថា ផលិតផលជាតិសរុប ?

៥. ដូចម្តេចហៅថា ​វិសមភាពសេដ្ឋកិច្ច ? ចូរបង្ហាញពីនិយមន័យនៃភាពក្រីក្រ ។

ចម្លើយ

១. ប្រទេសឡាវមានក្រសួងរដ្ឋាភិបាលមានចំនួន១៨៖

  • ក្រសួងកសិកម្ម​និងព្រៃឈើ
  • ក្រសួងគមនាគមន៍ ដឹកជញ្ជូន ប៉ុស្តិ៍ និងស្ថាបនា
  • ក្រសួងអប់រំនិងកីឡា
  • ក្រសួងថាមពលនិងរ៉ែ
  • ក្រសួងហិរញ្ញវត្ថុ
  • ក្រសួងកិច្ចការបរទេស
  • ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
  • ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍
  • ក្រ​សួងមហាផ្ទៃ
  • ក្រសួងយុត្តិធម៌
  • ក្រសួងការងារនិងសុខុមាលភាពសង្គម
  • ក្រសួងការពារជាតិ
  • ក្រសួងសធនធានធម្មជាតិ និងបរិស្ថាន
  • ក្រសួងផែនការនិងវិនិយោគទុន
  • ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ និងគមនាគមន៍
  • ក្រសួងសុខភាពសាធារណៈ
  • ក្រសួងការងារសាធារណៈនិងដឹកកជញ្ជូន
  • ​ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ។

២. របបលក់ផ្តាច់មុខមានគុណវិប័តដូចតទៅ៖

  • លទ្ធភាពមានឥទ្ធិពលលើថ្លៃផលិតផល ដោយសារគ្មានអ្នកលក់ផ្សេងទៀតអាចចូលក្នុងទីផ្សារបានអ្នកលក់ផ្តាច់មុខអាចកំណត់ឲ្យបរិមាណផលិតផលរបស់ខ្លួនទាបជាងបរិមាណ តម្រូវការរបស់អតិថិជន ។ ករណីខ្លះទៀត អ្នកលក់ផ្តាច់មុខ អាចលក់ទំនិញរបស់ខ្លួនដោយតម្លៃខុសគ្នាទៅឲ្យអតតិថិជនផ្សេងគ្នា ។ រូបភាពបែបនេះហៅថា ការលក់ផ្តាច់មុខរើសមុខ ។
  • លទ្ធភាពមានឥទ្ធិពល លើតម្រូវការតាមធម្មតាតម្រូវការលើទំនិញ ស្ថិតនៅក្រោមឥទ្ធិពលថ្លៃ ប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ថ្លៃលើមុខទំនិញដទៃទៀត ។ ជាទូទៅនៅពេលដែលទំនិញឡើងថ្លៃអ្នកប្រើប្រាស់តែងកាត់បន្ថយតម្រូវការរបស់ខ្លួន ហើយនៅពេលដែលទំនិញចុះថ្លៃអ្នកប្រើប្រាស់តេងបង្កើនតម្រូវការរបស់ខ្លួន ។
  • ការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ទាំងមូល
  • ការឡើងថ្លៃទំនិញណាមួយតាមរយៈការលក់ផ្តាច់មុខអាចធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចទាំងមូល ។

៣. វេទិកាតំបន់អាស៊ាន ( ASEAN Regional Forum )មានគោលដៅដូចតទៅ៖

  • ជំរុញការពិគ្រោះយោបល់និងពិភាក្សាប្រកបដោយការស្ថាបនា​​លើបញ្ហានយោបាយ និងសន្តិសុខដែលជាកង្វល់និងផលប្រយោជន៍រួមចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅការកសាងុំទំនុកចិត្ត ( Confident Building ) និងការបង្ការជម្លោះតាមមធ្យោបាយការទូត​ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ។

៤. ផលិតផលជាតិសរុប គឺជាការបូកសរុបការចំណាយទាំងអស់របស់រដ្ឋាភិបាលរួមនឹងទុនវិនិយោគឯកជន ដែលមានប្រភពនៅក្នុងស្រុកនិងក្រៅស្រុក ។ វាគឺជាតម្លៃមួយដ៏ច្បាស់លាស់នៃផលិតកម្មទំនិញនិងសេវាកម្មរបស់ប្រទេសមួយ ។

៥. វិសមភាពសេដ្ឋកិច្ច គឺរួមបញ្ចូលនូវភាពខុសគ្នាទាំងអស់នៅក្នុងរបាយការណ៍ស្តីពីទ្រព្យសកម្មមសេដ្ឋកិច្ច និងប្រាក់ចំណូល ។

          ភាពក្រីក្រ គឺជាលក្ខខណ្ឌសេដ្ឋកិច្ចដែលប្រជាជនមានប្រាក់ចំណូលគ្រប់គ្រាន ដើម្បីទទួលបានកម្រិតអប្បបរមានៃសេវាសុខភាព ម្ហូបអាហារ ផ្ទះសម្បែង សម្លៀកបំពាក់ និងការររំអប់ដែលជាទូទៅគេទទួលស្គាល់ថាមានភាពចាំបាច់ ដើម្បីឲ្យមានកម្រិតជីវភាពរស់នៅល្អប្រសើរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login