Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើឆកាមាវចរមានប៉ុន្មានជាន់ ? អ្វីខ្លះ ?

២ . តើស្រ្តីប្រកបដោយ លក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាស្រ្តីគ្រប់លក្ខណ៍(ល័ក្សណ៍ ) ?

៣. តើបុរសប្រកបដោយលក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាបុរសគ្រប់លក្ខណ៍(ល័ក្សណ៍) ?

៤. តើនិមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡា​មានរូបសញ្ញាអ្វីខ្លះ ? ហើយមានអត្ថន័យយ៉ាងដូចម្តេច ?

៥. តើការធ្វើនូវសមាធិអាចជួយមនុស្សឲ្យមានអារម្មណ៍ស្ងប់មិនរាយមាយផ្តោតកា​រយកចិត្តទុកដាក់បានល្អ ។ ចូរនិយាយអំពីបច្ចេកទេសនៃលំហាត់ធ្វើសមាធិ ។

ចម្លើយ

១. ឆកាមាវចរជាឋានសួគ៌មាន៦ជាន់គឺ៖

  • ចាតុម្មហារាជិកា

ស្ថានសួគ៌ជាន់ទី១ ជាលំនៅរបស់ចតុលោកបាលនៅលើកំពូលភ្នំព្រះយុគន្ធរ មានសំណេពកាមដូចមនុស្សដែរ

  • តាវត្តិង្ស

ស្ថានសួគ៌ជាន់ទី២ ជាទីលំនៅរបស់ព្រះឥន្រ្ទនៅលើកំពូលភ្នំព្រះសិនេរុរាជមានសំណេពកាមដូចមនុស្សដែរ

  • យាមា

ស្ថានសួគ៌ជាន់ទី៣ ជាទីលំនៅរបស់ព្រះសុយាមទេវរាជនៅខ្ពស់ជាងព្រះអាទិត្យមានសំណេពកាម ស្ទាបអង្អែលគ្នា

  • តុសិត

ស្ថានសួគ៌ជាន់ទី៤ ជាទីលំនៅរបស់ព្រះសន្តុសិតទេវរាជដោយមានសំណេពកាមដោយចាប់ដៃគ្នា

  • និម្មានរតី

ស្ថានសួគ៌ជាន់ទី៥ ជាទីលំនៅរបស់ព្រះបរនិម្មិតទេព មានសំណេពកាមដោយការញញឹមដាក់គ្នា​

  • បរនិម្មិតវសវត្តី

ស្ថានសួគ៌​ជាន់ទី៦ ជាទីលំនៅរបស់ ព្រះបរនិម្មិត្តសវគ្គីនិងព្រះមារាធិរាជ ម្ខាងមានសំណេពកាមដោយសម្លឹងដាក់គ្នា ។

២. ស្រ្តីដែលប្រកបដោយលក្ខណៈ៣១ប្រការទើបចាស់បុរាណ ហៅថាស្រ្តីគ្រប់ល័ក្សណ៍គឺ ៖

  • មិនចេះអេចអូចនិយាយដើមអ្នកដទៃ
  • ចេះគួរសមទទួលមាតាបិតា និងស្វាមី
  • ដឹងគុណ តបគុណ មាតាបិតា ញាតិមិត្រទាំងពីរ
  • មិនចេះដេកថ្ងៃ
  • មិនវង្វេង ភ្លេចខ្លួនភ្លេចក្រោយ
  • ចេះថែរក្សាទ្រព្យសម្បត្តិ
  • មិនផិតក្បត់ស្វាមី
  • មិនចេះប្រច័ណ្ឌស្វាមី
  • គ្មានកលមារយា
  • មិនរំលាយសក់ឲ្យគេឃើញ
  • មានចិត្តអត់ធន់ ធ្ងន់ធ្ងរ
  • មានជើងស្រាល មិនតន្រ្តំក្តុងក្តាំង
  • មិនឈរ ឬអង្គុយសំញែងកាយឲ្យគេឃើញ
  • មិនដើរញ៉ិកញ៉ាក់ កាច់ឬក កាច់រាង
  • ចេះសង្រួមភ្នែក​ មិនក្រឡេករឡមឡាម
  • មាននដំណើរល្អ មិនគ្រលែងដើមដៃ
  • មានសំលេងតិច តែច្បាស់លាស់
  • មិនចេះឡេះឡោះលេងសើច
  • មិននិយាយផ្តោះផ្តង់ចំពោះបុរស
  • មិនទម្រន់ធ្វើការងារណា ធ្វើទាល់តែហ្យើនោះទេ
  • ទៅណាចេះឆាប់ត្រឡប់មកវិញ
  • ចេះទុកដាក់អីវ៉ាន់ ក្នុងពេលគួរទុកដាក់
  • ចេះរៀបចំផ្ទះសំម្បែង
  • ចេះតុបតែង គ្រឿងឧបភោគ បរិភោគ
  • ខ្លាចចិត្តស្វាមី មាតាបិតា ហ្យើគោរពតាមឱវាទ
  • ឈប់បរិភោគចំណីអាហារមុនមាតាបិតា និងស្វាមី
  • បរិភោគ ចំណីអាហារ ក្រោយមាតាបិតានិងស្វាមី
  • ត្រូវចូលទទួលទានដំណេកក្រោយស្វាមី
  • ត្រូវភ្ញាក់ពីដំណេកមុនសា្វមី
  • មានមេត្តា ករុណា ចេះធ្វើបុណ្យទាន ។

៣. បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការ ទើបចាស់បុរាណ ហៅថាបុរសគ្រប់ល័ក្សណ៍គឺ៖

  • ឧស្សាហ៍ខ្នះខ្នែង ធ្វើនូវកិច្ចការងារសិក្ខារៀនសូត្រមិនប្រកាន់ខ្លួន
  • មិនចេះ លួចប្លន់ កេងកិប ឆបោក បញ្ចោត
  • មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
  • មិនរំភើបញាប់ញ័រ ភ័យផ្តេសផ្តាស
  • មិននិយាយកុហក ភូតភរ ឲ្យលើសពីការពិត
  • មិននិយាយត្រាប់ ឲ្យគេខ្មាស់អៀន
  • បានឮដំណឹងអ្វីហើយ វិនិច្ឆ័យសិនទើបជឿជាក្រោយ
  • ធ្វើការងារមិនរួសរាន់ពេក មិនយឺតយូរពេក
  • មិនចេះនិយាយបំភ្លើស សើចលេង
  • ចេះទទួលភ្ញៀវពន្លឺ ( ភ្ញៀវដែលជួយមកបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង )
  • មានថ្នាំកែរោគបម្រុង ទុកមិនខ្វះក្នុងពេលត្រូវការ
  • មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ
  • មិនផ្ញើររបស់ទុកនិងបុគ្គលដែលមិនគួរផ្ញើរ
  • មានចិត្តអត់ធន់ តស៊ូមិនរុញរាចំពោះកិច្ចការ
  • មានស្វាមីភ័ក្តិចំពោះនាយចៅហ្វាយរបស់ខ្លួន
  • មិនចេះក្រឡិចក្រឡុកចំពោះស្រីក្រមុំ
  • ចេះស្គាល់នូវភាពចំណេញ និងស្គាល់ខាត
  • រកប្រដាប់តុបតែងខ្លួន ឲ្យភរិយាបុត្រីធីតា និងខ្លួន
  • មិនទិញជឿ នូវរបស់ប្រើប្រាស់គ្រប់បែបយ៉ាង
  • ដឹងគុណ តបគុណ សរសើរគុណនៃអ្នកមានគុណ
  • ចេះអត់ទ្រាំស្គាល់នូវពាក្យសម្តី ស្តីបន្ទោសឬប្រដៅ
  • មានកាយ វាចា សមរម្យមិនឆ្គង
  • ឲ្យដំណឹងមនុស្សក្នុងផ្ទះ ហ្យើសីមចេញទៅ
  • ចេះវាយប្រដៅកូន ដោយរំពាត់យ៉ាងតូច
  • ខឹងឆាប់បាត់​ មិនចងកំហឹងទុកនៅក្នុងខ្លួន ។

៤. និមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡាមានរូបសញ្ញានិងអត្ថន័យដូចតទៅ៖

  • ក្បាច់ភ្ញីទេសពណ៌មាស

ព័ទ្ធជារង្វង់តំណាងឲ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃស្រទាប់យុវជនខ្មែរដែលកំពុងសិក្សា រៀនសូត្រ អប់រំដែលមានការរីកចម្រើន លូតលាស់ជាផ្លែ​ផ្កា ។

  • រង្វង់មូលទ្រភ្លើងគប់ពណ៌មាស

គឺជានិមិត្តរូបនៃវិស័យ កីឡា ដែលមានយុវជន ជាអ្នកទ្រទ្រង់និងបន្តវេនរៀងរហូតទៅ ។

  • កាំរស្មីពណ៌មាសតាំងបំភ្លឺឡើងផ្ទៃមេឃ

គឺជាពន្លឺនៃវិជ្ជាអប់រំខាងសតិបញ្ញា ស្មារតី ដល់បងប្អូន ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។

  • កំណត់ខ្សែពណ៌ផ្ទៃមេឃដែលមានចារឹកអក្សរ«ក្រសួង អប់រំ យុវជន និងកីឡា « ជានិមិត្តរូបតំណាងឲ្យវិស័យអប់រំ សិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិនូវទូទាំងពិភពលោក ។

៥ . បច្ចេកទេសនៃការធ្វើសមាធិមាន  ៖

  • អង្គុយពែនភ្នែនឬអង្គុយសណ្តូកជើង លើកៅអីដងខ្លួនត្រង់ក៏បានដោយរក្សាការគ្មានចុករួយ
  • បន្ទាប់មកធ្វើលំហាត់ដកដង្ហើម និងលំហាត់ពោលពាក្យផ្ទួនៗដូចរៀបរាប់ខាងលើ
  • ត្រូវផ្ទង់អារម្មណ៍របស់យើងលើវត្ថុណាមួយ ដែលបានជ្រើសរើសឲ្យដិតជាប់ នៅក្នុងជិតក្នុងរយៈពេលធ្វើសមាធិ ( ផ្កាឈូក ព្រះបដិមា ព្រះធម៌ ជាដើម )
  • ការផ្ទង់អារម្មណ៍ត្រូវធ្វើចិត្ត ( មនោ ) ឲ្យជ្រះថ្លារីករាយបំភ្លេចនូវ ទុក្ខកង្វល់នូវរឿងរ៉ាវអវិជ្ជា មានទាំងឡាយ​ដោយប្រុមូលអារម្មណ៍ឲ្យមូលទៅលើវត្ថុដែលបានជ្រើសរើស នោះក្នុងរយៈពេល២ឬ៣នាទីនិងបង្កើតពេលវេលាបន្តិចម្តងៗនៅពេលអនុវត្តលើកក្រោយៗជាបន្តបន្ទាប់ទៀត
  • ប្រសិនបើអារម្មណ៍យើងមានការបែកបាក់ទៅគតិ អំពីរឿងអ្វីផ្សេងៗត្រូវព្យាយាមទាញអារម្មណ៍របស់យើង ដោយសន្សឹមៗមកកាន់វត្ថុដែលយើងគិតវិញ
  • ការធ្វើសមាធិត្រូវធ្វើនៅពេលដដែលជាប្រចាំ និងនៅទីកន្លែងដែលស្ងប់ស្ងាត់ គ្មានការរំខាន
  • គេអាចធ្វើសមាធិពី២នាទី ៣នាទី​៥នាទី រហូតដល់២០នាទីឬវែងជាងនេះក៏បាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login