សំនួរ
១.តើភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចារដូចម្តេច ?
២. បើយោងទៅលើទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេ ត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង ?
៣. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទះល្អឬសុឆន្ទៈ ?
៤. គ្រូបង្រៀនក៏ដោយសាស្ត្រាចារ្យក៏ដោយត្រូវតែប្រកាន់ឥរិយាបថយ៉ាងដូចម្តេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងក្នុងមជ្ឈដ្ឋានសង្គម ?
៥. តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន ?
ចម្លើយ
១. ភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចាររួមមាន៖
ក. អព្ភន្តរញាណ
- ជាពុទ្ធិដំបូងបង្អសល់របស់មនុស្ស
- ជាពុទ្ធិកផ្ទាល់និងភ្លាមៗ
- អវិចារភាព
- ជាពុទ្ធិបែបសំយោគ
- ជាពុទ្ធិគ្មានទំនាក់ទំនង គ្មានលំដាប់ដោយ
- មានលក្ខណៈជាប្រធានវិស័យភាព ។
ខ. វិចារ
- ជាពុទ្ធិបន្ទាប់
- ជាពុទ្ធិប្រយោល
- ជាពុទ្ធិបែបវិភាគ
- ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់
- ជាពុទ្ធិមានទំនាក់ទំនងមានភាពច្បាស់លាស់
- មានលក្ខណៈជាវត្ថុវិស័យភាព ។
២. បើយោងទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ៖
- ជាមនុស្សដែលមានវ័យចាស់ល្មមប្រកប ដោយសុខភាពនឹងវិជ្ជាច្រើន
- ជាមនុស្ស ដែលតាំងចិត្តជាបណ្តាល
- ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង
- ជាមនុស្សស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រងទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ
- ជាមនុស្សដែលឆ្លាតវៃខាងរកដំណោះស្រាយបញ្ហាសង្គម
- ជាមនុស្ស ដែលស្រឡាញ់ច្បាប់ យកច្បាប់ជាគោលក្នុងការរកយុត្តិធម៌
- ជាមនុស្សដែលមានចិត្តសន្តោស ប្រោសប្រណីមានចិត្តទូលាយនិងមានសទ្ធាជ្រះថ្លា
- ជាមនុស្សមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន
- ជាមនុស្សដែលមានចរិតល្អរមទម សុចរិតមានភាពទៀងត្រង់
- ជាមនុស្សដែលមិនប្រកបដោយលាភធម៌ទាំង៨ ។
៣. ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬឆន្ទៈគឺ៖
- ត្រូវមានការរស់នៅបង្គួរ
- មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
- មានចំណេះដឹងលសមជារដ្ឋពល
- ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
- អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
- សង្គមគ្មានអំពើពុករលួយ
- គ្មានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់
- មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
- សំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើងយុត្តិធម៌នៅទីណា គ្មានទេពាក្យថាសុឆន្ទៈទោះបីជាគេយកកាំភ្លើងមកភ្ចង់ដើមទ្រូងក៏ដោយចុះ
- ចំណុចខ្សោយមួយទៀតដែលអាចឲ្យខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោនិងកោតសសើរ ព្រោះអម្បូរខ្មែរមនចូលចិត្តពាក្យបញ្ចោនិងពាក្យសរសើរពោលគឺសេចក្តីអូត ។
៤. ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ ៖
- មានទំនាក់ទំនងល្អជាមួយសហសេវិក
- មានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយថ្នាក់ដឹកនាំសាលាគណៈនាយកដោយមិនប្រកាន់ឋានៈ វណ្ណៈ ឬតួនាទី
- ចេះជួយយកអាសាគ្នាទៅវិញទៅមកស្រឡាញ់ រាប់អានគ្នាជាភារតភាពនិងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្ច
- ចៀសវាងការអួតអាងថាខ្លួនគ្រាន់បើជាងគេ ការបន្តុះបង្អាប់គ្នា ការនិយាយអាក្រក់ពីគ្នា ការមិទុកចិត្តគ្នា ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្តីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយការរស់នៅផ្តាច់ខ្លួនកអំពីសមូលហភាព ការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន....
- ចៀសវាងការសាបពីព្រោះភាពឥតសណ្តាប់ធ្នាប់ ភាពគ្មានវិន័យភាពអនាធិបតេយ្យក្នុងជួរសហសេវិកឬសមូលហភាពសិស្ស និស្សិត ។
៥. កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបានរួមមាន៖
- ការខ្វែងគំណិតគ្នា
- ការមិនចុះសម្រុងនិងគ្នា
- ការមិនទុកចិត្តរវាងគ្នានិងគ្នា
- ការច្រណែនឈ្នានីសគ្នា
- ការនិយាយដើមអាក្រក់រវាងគ្នានិងគ្នា
- ការគុំគួន គំនុំព្យាបាទនិងគ្នា
- ការខ្វះនូវសេចក្តីថ្លៃថ្នៃរនៅក្នុងខ្លួន
- ការបន្តុះបង្អាប់ដាក់គ្នា
- ការអួតអាងថាខ្លួនគ្រាន់បើជាងគេ
- ការប្រមាថមើលងាយអ្នកទន់ខ្សោយ
- ការប្រកាន់ចិត្តហិង្សា
- ការប្រកាន់នូវចិត្តះស្មិមានៈក្នុងខ្លួន
- ការប្រើសម្តីគំរោះគំរើយ ឈ្លើយកោង
- ការមិនប្រកាន់នូវអត្តចរិតអសីលធម៌
- ការរស់នៅផ្តាច់ខ្លួនពីសមូលហភាព
- ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
- ការសាបព្រោះនូវភាពគ្មានសណ្តាប់ធ្នាប់... ។