សំនួរ
១. តើបញ្ញាមនុស្សមានប៉ុន្មានបែប ? ចែកចេញជាប៉ុន្មាន ប្រភេទ?
២. តើនៅក្នុងការបង្កើតថ្មីគេតែងជួបឧបសគ្គអ្វីខ្លះ ?
៣. មុននឹងឈានដល់ការបង្កើតថ្មី តើគេត្រូវឆ្លងកាត់លំនាំប្រមាណវិធីគំនិតអ្វីខ្លះ ?
៤. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?
៥. ដូចម្តេចដែលហៅថា អព្ភន្តរញាណ ? អព្ភន្តរញាណចែកចេញជាអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. បញ្ញាមនុស្សមាន៧វ័យគឺ៖
- បញ្ញាខាងវោហារ
- បញ្ញាខាងកាករគិតគូ
- បញ្ញាខាងការប៉ាន់ស្មាន
- បញ្ញាខាងការងារ
- បញ្ញាខាងការចងចាំ
- បញ្ញាខាងការគិត និងដោះស្រាយ
- បញ្ញាខាងការទទួលស្គាល់ ។
បញ្ញាមនុស្សចែកចេញជា២ប្រភេទ៖
- បញ្ញាប្រតិបត្តិៈ គឺជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វានិងកូនក្មេងអាយុក្រោម២ឆ្នាំ ។
- បញ្ញាទ្រឹស្តីៈ គឺជាបញ្ញាដេលកើតចេញពីគំនិតអរូបីអាស្រ័យ ដោយមានភាសាជាជំនួយ ។
២. នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គដូចជា៖
- កង្វះនូវដើមទុន (ថវិការ ) ក្នុងការបង្កើត
- កង្វះនូវធនធានមនុស្ស ( អ្នកមានចំណេះ )
- កង្វះសម្ភារ ឧបករណ៍ បច្ចេកទេស
- កង្វះទីផ្សារនាំចេញ
- កង្វះវត្ថុធាតុដើម
- គ្មានភាពជឿជាក់លើខ្លួនឯង ( ឆន្ទៈ )
- កង្វះគណិតច្នៃប្រឌិតបន្ថែម
- កង្វះកម្លាំងជំរុញ ( ឱកាស )ជាដើម ។
៣. មុននឹងឈានដល់ការបង្កើតថ្មី គេត្រូវឆ្លងកាត់លំនាំប្រមាណវីធីគំនិត៤រយៈគឺ៖
ជាការត្រៀមបម្រុងទាំងផ្នែកសម្ភារនិងស្មារតី ។
ជាការខិតខំបង្កើតថ្មីមិនទទួលបានផលក៏បោះបង់ចោលមួយរយៈ ក៏ប៉ុន្តែសកម្មភាពអញាណនៅតែបន្ត ។
ជាលទ្ធផលរបស់កិច្ចការអញាណ ។
គឹជានាទីរបស់វិចារណញ្ញាណ ក្នុងការត្រួតពិនិត្យនូវលទ្ធផលនៃរបកគំហើញរបស់សកម្មភាពអញាណ ។
៤. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវ គេត្រូវចេះ៖
- កំណត់បញ្ញាឲ្យបានច្បាស់លាស់ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត
- ពិចារណារកវិធីដោះស្រាយឲ្យបានច្រើនសរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតត្តឲ្យសមស្រប
- ពិចារណាលើផលិតវិបាកចំពោះវិធីនីមួយៗ សរសេរលទ្ធផលដែលសមស្របទាំងលទ្ធវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន
- ពិចារណាទៅលើតម្លៃតម្លៃខ្លះបានមកពីកាបណ្តុះបណ្តាលនិងការអប់រំពីគ្រូសារតម្លៃ ខ្លះទៀតបានមកពីមិត្រភក្តិនិងសង្គមជាតិ
- ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃការសម្រេចចិត្ត របស់យើងអាចប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាម្តាយ ឪពុក បងប្អូនប្រុសស្រី សាច់ញាតិ មិត្រភក្តិ និងអ្នកដទៃ
- ជ្រើសរើសវិធីដោះស្រាយមួយ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាសលាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេ បំផុតតាមរយៈចំណេះដឹង តម្លៃ សីលធម៌ ទស្សនៈ សាសនា គោលដៅបច្ចុប្បន្ន គោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរទេ ។
៥. អព្ភន្តរញាណ គឺជាពុទ្ធិដែលបានមកពីការចង់បាន ផ្ទាល់និងភ្លាមៗដោយមានលក្ខណៈជា ចំណេះដឹងផ្ទាល់ភ្លាមៗជាវិចារណភាព គ្មានតិចនិច គ្មានវិធីទាកទង់ទៅនិងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពនោះឡើយ ។
អព្ភន្តរញាណ ចែកចេញជា៤ប្រភេទរួមមាន៖
ជាការដឹងគុណក្នុងចិត្តរបស់មនុស្សម្នាក់ៗ
ជាចំណេះដឹងដែលទទួលបានតាមរយៈអង្គវិញ្ញាណរបស់យើង
គឺអាចឲ្យយើងចាប់បាននូវតថភាពមួយ ដែលជាខ្លឹមសារផងនិងជាអត្ថិភាពផង ។