Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទម្រង់នៃរដ្ឋាភិបាលក្នុងប្រទេសមួយចំនួន ៖

  • រាជាធិបតេយ្យ ៖ គីជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុតនឹងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តប់ដៃព្រះរាជាតែមួយអង្គឯងគត់ អ្នកគ្រប់គ្រងប្រើប្រាស់ផ្តាច់ការ ហើយអំនាចគ្មានព្រំដែនឡើយ ។ ព្រះរាជាជាប្រធាននៃអំណាចទាំងបី គឺអំណាចនីតិបញ្ញាត្តិនីតិប្រតិបត្តិនិងតុលាការអ្នកដឹកនាំបន្តគឺតាមខ្សែរាជវង្សស្តេចគ្រងរាជ្យ ។
  • អភិជនាធិតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចនយោបាយស្ថិតក្នុងដៃមនុស្សមួយចំនួនតូច ដែលគេហៅថា “ពួកអភិជន” ។ វណ្ណៈអភិជនដែលត្រូវបានគេជ្រើសតាំងឡើងបានចូលរួមយ៉ាងធំធេងក្នុងអំណាចរដ្ឋាភិបាលចំណែកមហាជនមិនត្រូវបានគេផ្តល់សិទ្ធិឱ្យចូលរួមក្នុងការគ្រប់គ្រងរដ្ឋាភិបាលឡើយ ។
  • របបផ្តាត់ការ ៖ ជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយ មានក្បាលម៉ាស៊ីនដឹកនាំរឹងមាំ មានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយ ។ ក្នុងរបបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័នរដ្ឋទេ ។ គេប្រើតែធ្វើការតែងតាំងមន្រ្តីដឹកនាំទាំងនោះ ។
  • របបប្រជាធិបតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចត្រូវផ្តល់ឱ្យប្រជាពលរដ្ឋយ៉ាងទូលំទូលាយ ។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនអាចដឹកនាំប្រទេសទាំងអស់គ្នាបានឡើយ ។ គឺម្ល៉ោះហើយគេបង្កើតឱ្យមានយន្តការបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងសម្រាប់ដឹកនាំប្រទេសគេសង្កេតឃើញថាគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានបីទម្រង់គឺ ៖
  • របបប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិកក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកគឺបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតស្ថាប័ននីតិបញ្ញាត្តិសម្រាប់តាក់តែងច្បាប់និងប្រជុំអនុម័តកិច្ចការផ្សេងៗក្នុងប្រទេស ។ ប្រធានាធិបតីជាប្រមុនរដ្ឋាភិបាល ធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិ​បត្តិច្បាប់ ។ ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង ។ របបនេះអំណាចនីតិបញ្ញាត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា ។
  • របបសភានិយម “ដូចជានៅប្រទេសអង់គ្លេស ឬអូស្រ្តាលី” ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើកដើម្បីជ្រើសរើសសមាជិកសភាពគណបក្សដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីឱ្យបង្កើតរដ្ឋាភិបាលហើយអនុវត្តគោលនយោបាយរបស់រដ្ឋតាមរដ្ឋធម្មនុញ្ញដែលចែងដោយស្ថាប័ននីតិប្បញ្ញាត្តិ ។ ក្នុងរបបនេះ អំណាចនីតិប្រតិបត្តិជាផ្នែកិមួយនៃអំណាចនីតិបញ្ញាត្តិ ។
  • របបពាក់កណ្តាលសភានិយមនិងប្រធានាធិបតីនិយម ឬប្រជាធិបតេយ្យបែបចម្រុះ “ដូចជានៅប្រទេសបារាំង” ប្រជាពលរដ្ឋដូចបោះឆ្នោតថ្នាក់ជាតិពីរលើក ។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសមាជិកសភាគណបក្សឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋាមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាល ។ បោះឆ្នោតមួយលើកទៀត គឹជ្រើសរើសប្រធានាធិបតីដែលជាតំណាងប្រទេសជាតិទាំងមូល ។ របបនេះមាននាយករដ្ឋមន្ត្រីផង និងប្រធានាធិបតីផង ។
  • របបរាជានិយមអាស្រ័យធម្មនុញ្ញ របបនេះមាននៅក្នុងប្រទេសមួយចំនួន ដូចជាក្នុងតំបន់អាស៊ីអាគ្មេយ៍ មាននៅក្នុងប្រទេសកម្ពុជា ថៃម៉ាឡេស៊ី ។ ក្នុងរបបនេះព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ តែព្រះអង្គគ្មានអំណាចគ្រប់គ្រងប្រទេស ។ នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំកិច្ចការរដ្ឋ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login