Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័នពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា ៖

ក. សាមីខ្លួនកុមារ

  • ត្រូវខិតខំរៀនសូត្រ
  • ត្រូវគោរពបទបញ្ជា និងវិន័យសាលា
  • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូ អ្នកគ្រូ
  • សេពគប់មិត្តភក្រ្តល្អៗ
  • មិនប្រើប្រាស់គ្រឿងញៀន ។

ខ. ស្ថាប័នដែលពាក់ព័ន្ធ

  • មាតាបិតា ៖ មាតាបិតាត្រូវតែបញ្ជូនកូនប្រុសស្រីទាំងអស់ទៅសាលារៀន ហើយមិនត្រូវឱ្យកូនឈប់រៀនមុនពេលកូនបញ្ចប់ថ្នាក់មធ្យមសិក្សាឡើយ ។ ការបញ្ឈប់កូនមិនឱ្យរៀនតទៅទៀត គឺ ជាការរំលោភសិទ្ធិរបស់កុមារ ។
  • សាលារៀន​ ៖ សាលារៀនត្រូវមានលក្ខណៈសមស្របទៅតាមនិយាមគរុកោសល្យ ដើម្បីជួយឱ្យក្មេងអាចទទួលលទូលចំណេះដឹងបាន ដោយពុំប៉ះពាល់ដល់សុខភាពនឹងការរីកលូតលាស់របស់កុមារ ។
  • រដ្ឋាភិបាល ៖ រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិ មានកាតព្វកិច្ចរៀបចំ និងផ្តល់ទីកន្លែងសមស្របបង្រៀន និងការផ្តល់សម្ភារៈការសិក្សាគ្រប់គ្រាន់ជាដើម ។
  • វត្តអារាម ៖ វត្តអារាមកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹងដ៏មនុស្សគ្រប់ជាន់ថ្នាក់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។
  • សហគមន៍មាតាមាបិតាសិស្ស ៖ សមាគមន៍មាតាបិតាគួរគិត គិតដ៏កុមារដែលជាកូននាក់ក្រីក្រផងដែរត្រូវរកវិធីជួយសម្រាលបន្ទុកនាក់ក្រីក្រដែរជួយជាវិភាគទានក្នុងការសិក្សានៃកូននាក់ទាំងនោះផង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login