2019-02-10 22:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១.ហេតុដូចម្តេចបានជាគេនិយាយថា“ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឪ្យទទួលជោគជ័យក្នុងជីវិត ?
២. តើអ្នកត្រូវស្គាល់អ្វីខ្លះពីខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ?
៣. គេតែងពោលថា”ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ” ចូរអ្នកបកស្រាយ ។
៤. តើកត្តាណាខ្លះ ដែលមានឥទ្ធិពលទៅលើការអភិវឌ្ឍ វិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ?
៥. សិល្បះខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ ចែកចេញជាប៉ុន្មានរចនាបថ ? ចូររៀបរាប់ដោយសង្ខេបពីរចនាបថនីមួយៗ ដោយលើកយកការបរិច្ឆក និងឈ្មោះមកបញ្ចាក់ផង ។
ចម្លើយ
១. បានជាគេនិយាយថា “ ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឪ្យទទូលបានជោគជ័យក្នុងជិវិត ” ព្រោះ ៖
ស្គាល់ខ្លួនឯងគឺស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ស្គាល់សមត្ថភាព ទំនោរ កំលាំងកាយ កំលាំងស្មារតី ស្គាល់ទីតាំងភូមិសាស្រ្ត ... ។
ស្គាល់ការងារសមស្របតាមសមត្ថភាព កំលាំងកាយបញ្ញាចេះប្រមាណ ចេះកំណត់ខ្លួនឯង ។
ចេះរៀបចំគំរោងផែងការ ការងារសមស្រប ។
ចេះធ្វើការសម្រចចិត្តច្បាស់លាស់ ។
ចេះធ្វើការងារបានល្អ បានមលទ្ធផលគួរមោទនភាព មិនខុសឆ្គងហើយតែងទទួលបានឃជោគជ័យក្នុងរាល់ការងារ ។
ជានិច្ចកាលតែងមានការទ្រពីមហាជន ។
២. ដើម្បីទទួលបានជោគជ័យក្នុងការប្រលងខ្ញុំត្រូវស្គាល់ខ្លួនឯងពី ៖
សមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនិងការប្រលង
បំប៉នបន្ថែមនូវមុខវិជ្ជាណា ដែលដឹងថាខ្លួនឯងខ្សោយ
ស្គាល់ច្បាស់អំពីតួនាទី និងភារកិច្ចជាបេក្ខជន ។
៣. ប្រជាពលរដ្ឋ “ កង្វះការអប់រំ កង្វះការអភិវឌ្ឍ “
ការអប់រំគឺជា ការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ខណះរបស់មនុស្ស) ។ ការអប់រំគឺជា ការណែនាំនៃការប្រព្រឹត្តទៅ ពេញមួយជិវិតរបស់មនុស្សក្នុងសស្ថានភាពផ្សេងៗគ្នា ។
ការអភិវឌ្ឍគី ការធ្វើឪ្យប្រែប្រួលឆ្ពោះទៅរកការរីកចម្រើន ។
ខ្វះធនធានមនុស្ស សំរាប់កសាងប្រទេសជាតិ មានន័យថា មិនបានដាំក្នុងសាលា គ្មានផ្លែផ្កាក្នុងសហកមន៍ ។
ជួបប្រទះនូវអក្ខរជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម ។
កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជាអំពើហិង្សា ចោរកម្ម ឃាតកម្ម... ។
ខូចបរិស្ថានដោយការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនងនិងគ្មានដី ។
មានអ្នកជំងឺច្រើន និងមានវិបត្តកាយសម្បទាដោយសារពួកគេខ្វះអនាម័យ ។
ពិបាកក្នុងការកសាងប្រទេសឲរីកចម្រើន ។
បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្ឃឹមក្នុងឆាកជីវិត។
បាត់បង់សេវាសង្គម ។ ប៉ះពាល់ប្រពន្ធ័អប់រំសង្គម បាត់បង់សេចក្តីថ្លៃថ្នូររបស់ជាតិ ។ អរិយធម៌ធ្លាក់ចុះ ។
មិនអាចកើតមានស្មារតីសាមគ្គីភាព ភាតរភាពសិទ្ធិប្រជាបធិបតេយ្យ និងមិនអាចបង្កើតឡើងនូវស្មារតីថែរក្សាការពារអត្តសញ្ញាណជាតិ ។
គ្មានគំនិត បង្កើតដៃទេពកោសល្យរបស់មនុស្សឲក្លាយជាកោសិការបស់សង្គមបាន ។
មិនអាចធ្វើឲខ្លួនទៅជា មនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិមានន័យថា រស់ទម្រន់ផែនដី ។
៤. កត្តាដែលមានឥទ្ធិពលទៅការអភិវឌ្ឍទៅនិងវិស័យទេសចរណ៍មាន ៖
+ កត្តាអចលនា
ភូមិសាស្រ្ត (មិនល្អ ឬមិនអំណោយផល)
អាកាសធាតុ (មិនល្អ ឬមិនអំណោយផល)
សម្បត្តិធម្មជាតិគ្មានអ្វីគួរឲចាប់អារម្មរណ៏
វប្បធម៌អន់ថយ
ប្រវត្តិសាស្រ្តជូរចត់ទៅ ដោយអំពើឃោឃៅ ឃាតកម្ម
ជំនឿសាសនាអនថយឬកាចសាហាវ
បេតិភណ្ឌជាតិគ្មានអ្វីគួរឲចាប់អារម្មណ៍
ទេសភាពមិនល្អសំរាប់គយគន់
+ កត្តាដំណើរបង្អាក់វិវត្តនៃទេសចរណ៍
វិបត្តិនយោបាយ
សង្រា្គមនិងជម្លោះ
វិបត្តិសេដ្ឋកិច្ច
អសន្តិសុខសង្គម
កង្វះខាតសោភ័ណភាព
បរិស្ថានមានបញ្ហា
បញ្ហាឆ្លងកាត់ព្រំដែន
កង្វះខាតគុណភាព
+ កត្តាមានចលនា
នយោបាយមានស្ថេរភាពល្អ
សេដ្ឋកិច្ចអំនោយផល មានការអភិវឌ្ឍ
សង្គមមានស្ថេរភាព
ពលរដ្ឋមានសីលធម៌ គុណធម៌ល្អ
វប្បធម៌សង្គមជឿលឿន
មូលដ្ឋានសម្ភារះបច្ចេកទេសទំនើប និងជឿលឿន
ច្បាស់និងនិយ័តកម្ម (ការពារសិទ្ធមនុស្សជាទូទៅ)
ទីផ្សារទេសចរណ៍មានទំនាក់ទងល្អក្នុងនិងក្រៅប្រទេស
ធនធានមនុស្សដែលមានគុណភាព សមត្ថភាពនិងសេវាកម្មល្អ ។
៥. សិល្បះខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ) ចែកចេញជា១៣ រចនាបថ ។ រចនាបថសម័យមុនអង្គរចែកចេញជា៤ រចនាបថ ។ សម័យអង្គរចែកចេញជា៩ រចនាបថ ។
ក. រចនាបថសម័យមុនអង្គរចែកចេញជា ៤ រចនាបថ ៖
១. ចនាបថភ្នំដា(ស.វ.ព)
+ ស្ថាបត្យកម្ម សង់ពីឥដ្ធ ថ្មបាយក្រៀម ថ្មភក់និងឈើ មួយទៀតចោះភ្នំតែម្តង ។
+ បដិមាសាស្រ្ត មានពីរ (ពុទ្ធដិមា ព្រហ្មញ្ញបដិមា) ដែលធ្វើពីថថ្មនិងពីលោហៈ ។ បដិមាមានជន្ទល់ ។
+ ប្រាសាទរាប់បញ្ចូលរួមមាន ៖
ប្រាសាទភ្នំដា
ប្រាសាទអាស្រមមហាឬស្សី
ប្រាសាទលុងថ្ម
២. ប្រាសាទសំបូរព្រៃគុក(៦១០-៦៥០)ពាកកណ្តាល ស.វទី៧
+ ស្ថាបត្យកម្ម តួប្រាសាទសង់ពីឥដ្ធក្បាច់ផ្សែងៗសង់ពីថ្មភក់ ដែលប្រាសាទសង់ជាការេ និងចតុកោណ បូកដោយបាយអរ ។
+ សសរពេជ្រ សសរពេជ្រមានរាងមួលនៅខាងចុងរាងប៉ោង និងមានរំយោផ្កា ប្រកបដោយក្បាច់ចិញ្ចៀន ។
+ ផ្តែរ អក្ស័ជាដងធ្នូរដូចទឹករលក ។
+ ហោជាង រាងអក្សរ អ៊ុយផ្កាប់ ។
+ បដិមាសាស្រ្ត ដូចនៅភ្នំដារដែរ ។
+ ប្រាសាទទាំងឡាយរាប់បញ្ចូលរួមមាន ៖
ក្រុមប្រាសាទខាងជើង
ក្រុមប្រាសាទកណ្តាល
ក្រុមប្រាសាទខាងត្បូង
៣. រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២ នៃ ស.វទី៧)
+ ស្ថាបត្យកម្ម ឪ្យតម្លៃទៅលើមនុស្សច្រើនជាងធម្មជាតិ ដែលសំណង់ប្រហែលនឹងរចនាបថសំបូរព្រៃគុក
+ ផ្តែរ អក្ស័ដងធ្នូគ្មានសត្វមក ជំនួសដោយផ្តាតូចពន្ធ័ជុំវិញរូបមនុស្ស ។
+ សសរពេជ្រ មានរាងមូលដដែលប្រហែលនឺងសំបូរព្រៃគុក។
+ បដិមាសាស្រ្ត ច្រើនតូច ហើយបដិមាស្រីកាច់ចង្កេះ ទម្រក្រចកសេះប្រើសម្រាប់បដិមាដែលមានដៃ៤ ។
+ ប្រាសាទដែលរាប់បញ្ចូលសំខាន់ៗ ៖
ប្រាសាទព្រៃក្មេង (សៀមរាប)
ប្រាសាទអណ្តែត (កំពង់ធំ)
ទ្វារខាងកើត ប្រាសាទស្រីគ្រប់លក្ខណ៍ (ភ្នំបាសិទ្ធ)
៤. រចនាបថកំពង់ព្រះ(ស.វទី៨)
+ ស្ថាបត្យកម្ម ប្រាសាទសង់អំពីឥដ្ធដែលមានលក្ខណះជាប់ទាក់ទងនឹងឥណ្ឌានៅឡើយ សង់ផ្ទាល់នឹងដី។
+ ផ្តែរ លម្អដោយក្បាច់ស្លឹកឈើយ៉ាងច្រើន មានលំនាំជាមែកឈើមួយបាច់ ហើយមានរាងមូល។
+ សសរពេជ្រ មានរាងមូល ។
+ បដិមាសាស្រ្ត ហរិហរៈច្រើនមាឌធំសម្លៀកបំពាក់មានពីរបែប គីសំពត់បែបរចនាបដថប្រាសាទអណ្តែត(ឬព្រៃក្មេង) និងសំពត់ដែលមានជាយ ។
+ ប្រាសាទសំខាន់ៗមាន ៖
ប្រាសាទកំពង់ព្រះ(ខេត្តកំពង់ឆ្នាំង)
ប្រាសាទអកយំ
ប្រាសាទត្រពាំងផុង
ប្រាសាទភ្នំបាសិទិ្ធ(ទ្វារខាងលិច)
ប្រាសាទភូមិប្រាសាទ ។
ខ. សម័យអង្គរចែកចេញជា៩រចនាបថ ។
១. រចនាបថគូលេន(៨០២-៨៥០)ពាក់កណ្តាលស.វទី៩
ស្ថាបត្យកម្ម ប្រាសាទសង់ពីឥដ្ធបូកដោយបាយអរ ហើយភាគច្រើនមានតួប៉មតែមួយ ។
ផ្តែរ ពិបាកចំណាំ តែគេកទ់សម្គាល់ឃើញថា គេចម្លងតាមចាស់ រួចប្រឌិតថែមថ្មីៗមួយវិញទៀតបានច្នៃពីបរទេសមកជារបស់ខ្លួន។
សសរពេជ្រ វាមានរាងជា៨ជ្រុង សម្រាប់តួប៉មសំខាន់ៗ ចំណែករាងការេ សម្រាប់តួបន្ទាប់បន្សំ។
ហោជា លំនាំបែបសិស្បះចម្ប៉ា និងងមានគ្របលម្អដោយស្លឹកឈើ។
បដិមា ពុំសូវឃើញមានបដិមាស្រីទេ មានតែបដិមាព្រះវិស្ណុដែលមានដៃ៤កាន់កងចក្រ ដុំមូល ដំបងនិងសង្ខ័។
ប្រាសាទសំខាន់ៗមានដូចជា ៖
+ ប្រាសាទដំរីតក្រាប
+ ប្រាសាទអ្នកតា
+ ប្រាសាទអូក្អុង
+ ប្រាសាទក្រហម
+ ប្រាសាទអារមរោងចិន
+ ប្រាសាទរូបអារ័ក្ស
+ ប្រាសាទថ្មដាប
២. រចនាបថព្រះគោ(ភាគ១ ចុងក្រោយនៃគ.ស.វទី៩)
ស្ថាបត្យកម្ម គេនៅតែកសាងប្រាសាទអំពីឥដ្ធ បូកបាយអរដដែល ។ គេសាងប្រាង្គជាច្រើនតែដើម្បីឧទ្ទិសចំពោះបុព្វជន ។
សសរពេជ្រ មានរាងមូល តែភាគច្រើនមានរាង៨ជ្រុង ។
រូបបដិមា មានរាងត្រង់ៗ ឥតកាច់ចង្កេះដូចសម័យមុនឡើយ ។
ជាទូទៅ សិស្បះក្នុងរចនាបថនេះមានលក្ខណះជាខ្មែរសុទ្ធសាធ ហើយសិស្បះនេះតែងបានទទួលវីវត្តក្នុងសម័យក្រោយមកទៀត ។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទព្រះគោ (គ.ស ៨៧៩)
+ ប្រាសាទបាគង (គ.ស ៨៨១)
+ ប្រាសាទលលៃ (គ.ស ៨៩៣)
៣. រចនាបថបាខែង (ចុងគ.សទី៩ និងដើមគ .សទី១០)
ស្ថាបត្យកម្ម គេបានប្រាសាទធំៗ អំពីថ្មភក់ មានច្រើនជាន់នៅលើខឿនខ្ពស់។
រូបបដិមា មានរាងត្រង់ៗ មានមាឌធំ ហើយមាំទៀត។ ចិញ្ចីមទាំងពីរត្រង់ហើយជាប់គ្នា។ ភ្នែកនិងបបូរមាត់ សិល្បះករបានឆ្លាក់ឪ្យឃើញជារង្វង់ពីរផ្នត់យ៉ាងច្បាស់។ ជើងសក់និងពុកចកង្ការឆ្លាក់ជាប់គ្នាតែគ្នា។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទភ្នំបាខែង
+ ប្រាសាទក្រវាន់
+ ប្រាសាទភ្នំក្រោម
+ ប្រាសាទភ្នំបូក
+ ប្រាសាទបក្សីចាំក្រុង
៤. រចនាបថកោះកែរ (ភាគ៤ទី២នៃគ.ស.វទី១០)
ស្ថាបត្យកម្ម គេឃើយមានប្រាសាទមួយសង់លើខឿនប្រាំងពីជាន់ដែលមានកំពស់ប្រមាណ៣៥ម៉្រែត ។
រូបបដិមា មានសភាពប្រហាក់ប្រហែលនឹងសម័យមុន ។
ប្រាសាទដែលគេរាន់បញ្ចូលក្នុងរចបនាបថកោះកែរគឺប្រាសាទនៅកោះកែរទាំងអស់ ។
៥. រចនាបថបន្ទាយស្រី (កណ្តាលទី២នៃគ.ស.វទី១០)
ស្ថាបត្យកម្ម មានការរីកចំរើន ព្រោះគេសង្កេតឃើញមានបន្ទប់វែង សង់នៅជន់ទី១ ក្នុងប្រាសាទមេបុណ្យខាងកើត ហើយមានថែរដាច់ពីគ្នានៅប្រាសាទប្រែរូបទៀតផង ។
រូបបដិមា ច្រើនមានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ ។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទមេបុណ្យខាងកើត
+ ប្រាសាទប្រែរូប
+ ប្រាសាទបន្ទាយស្រី
+ ប្រាសាទស្រឡៅ និងប្រាសាទមួយចំនួនទៀតស្ថិតខាងជើងប្រាសាទឃ្លាំងខាងជើង ។
៦. រចនាបថឃាំ្លង (ចុងគ.ស.វទី១០និងពាក់កណ្តាលទី១ នៃគ.ស.វទី១១)
ស្ថាបត្យកម្ម ការកសាងប្រាសាទភ្នំ កាន់តែរីកចំរើន។ ការស្ថាបនាប្រាសាទអំពីឥដ្ឋលែងមានទៀតហើយ ។
ផ្តែរ ពុំមានក្បូរក្បាច់រចនាល្អប៉ុន្មានទេ ។
រូបបដិមា មានទឹកមុខសុខភាពដូចសម័យបន្ទាយស្រី ។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទតាកែវ
+ ប្រាសាទឃ្លាំងខាងជើង
+ ប្រាសាទវិមានអាកាស
+ ប្រាសាទព្រះវិហារ
+ ប្រាសាទឃ្លាំងខាងត្បូង
+ ក្លោងទ្វារនៃព្រះរាជវាំង
+ ប្រាសាទភ្នំជីសូរ
+ ប្រាសាទចៅស្រីវិបុល
៧. រចនាបថបាពួន(ពាក់កណ្តាលទី២នៃគ.ស.វទី១១)
ស្ថាបត្យកម្ម ការកសាងប្រាសាទភ្នំរឹតតែមានការរីកចម្រើនឡើង ។
សសរពេជ្រ មានការរីនចម្រើន ។
រូបបដិមា ពុំខុសពររចនាបថឃ្លាំងឡើយ។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទបាពួន
+ ប្រាសាទមេបុណ្យខាងជើង
+ ប្រាសាទវត្តខ្នារ។
៨. រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១ នៃគ.ស.វទី១២)
ស្ថាបត្យកម្ម បានរីកចំរើនឡើងដល់កំពូល។ តួប្រាសាទសាងពីថ្មភក់ទាំងអស់។
រូបបដិមា រូបទេវតា ឬទេពអប្សរឈររេរាំ ញញឺមប្រិមបប្រិយ ។ រូបទេពអប្បរមានច្រើន ហើយមានកាយវិការខុសៗគ្នាទាំងអស់ ។ មានព្រះពុទ្ធរូបច្រើន ។
ប្រាសាទរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទបឹងមាលា
+ ប្រាសាទព្រះបាលិលេយ្យ
+ ប្រាសាទជាកំពូលប្រាសាទបាគង
+ ប្រាសាទពិម៉ាយ
+ ប្រាសាទព្រះពាន់(កំពង់ស្វាយ)
+ ប្រាសាទចៅសាយទេវតា
+ ប្រាសាទធម៏នន្ច
+ ប្រាសាទអង្គរវត្ត
+ ប្រាសាទបន្ទាយស្រី
+ ប្រាសាទវត្តអធ្វា
៩. រចនាបថបាយ័ន(ពាក់កណ្តាលពី២ នៃគ.ស.វទី១២និងដើមគ.ស.វទី១)
ស្ថាបត្យកម្ម ស្ថាបត្យកម្មខ្មែរបានចុះអន់ថយបន្តិច ។ ថ្មមិនសូវមានគុណភាពល្អដូចមុន ។
រូបបដិមា ការរចនារូបបដិមា មានការរីកចម្រើន ។ គេមិនសូវគិតពីរាងរៅទេ គេខំតែផ្ចិតផ្ចង់តែទឹកមុខ ។
ប្រាសាទគេរាប់បញ្ចូលក្នុងរចនាបថនេះមាន ៖
+ ប្រាសាទតាព្រហ្ម
+ ប្រាសាទបន្ទាយក្តី
+ ប្រាសាទព្រះខាន់
+ ប្រាសាទនាគពន្ធ
+ លំពែងនិងខ្លោងខ្លាទាំង៥នៃអង្គរធំ
+ ប្រាសាទបន្ទាយឆ្មារ
+ ប្រាសាទបាយ័ន
+ ប្រាសាទតាព្រហ្ម(បាទី)
+ ប្រាសាទវត្តនគរ
+ ប្រាសាទព្រះលាន ។