2019-02-10 22:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ?ចូររៀបរាប់ឲ្យបានក្បោះក្បាយ ?
២. គោលដៅនៃជិវិតរបស់មនុស្ស មិនគ្រាប់តែជាការរានមានជិវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ ។ ចូរបកស្រាយគំនិតខាងលើ ។
៣. ដើម្បីរស់ឲបានថ្នៃថ្នូរ តើអ្នកត្រូវធ្វើយ៉ាងណាខ្លះ ?
៤. អ្វីហៅថា សីលញ្ញាណ ? សីលធម៌ ? គុណធម៌ ?
៥. តើក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ ត្រូវមានសីលធម៌ប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
ចម្លើយ
១. វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ ៖
ទេសចរណ៍វប្បធម៌ ការធ្វើដំណើរកំាំសាន្តតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្រណីទំនៀមទំលាប់ ល្បែងប្រជាប្រិយរបាំងប្រិយ សំលៀកបំពាក់ជាដើម ។
ទេសចរណ៍ធម្មជាតិ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថានតំបន់ដែលបានការពារសត្វព្រៃ មច្ឆាជាតិ និង របៀគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណីទំនៀមទំលាប់ និងជាតិភាគតិច ។
ទេសចរណ៍អរូបិយ ការធ្វើដំណើរកំសាន្តដែលទាក់ទងទៅនឹងសាលនា (ការគោរពអ្នកតា ភាពអស្ចារ្យជាដើម) ។
ទេសចរណ៍កែច្នៃ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលបានប្រែក្លាយទៅជារមណីដ្ធាន កន្លែងកំសាន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងពន្លឺ ព្រះអាទិត្យគ្រប់គ្រាប់ ដូចជាឆ្នេរសមុទ្រ...។
ទេសចរណ៍ជំនួញ ការធ្វើដំណើរកំសាន្តលំហែរបស់អ្នកបណ្តាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនិងវិស័យឧស្សាហកម្មទេសចរណ៍ ។
២. គោលដៅនៃជិវិតមនុស្ស មិនគ្រាន់តែជាការរស់រានមានជិវិតប៉ុណ្ណោះ តែត្រូវរស់ដោយសេចក្តីថ្លៃថ្នូរផងដែរ ។
+ បកស្រាយគំនិត
មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប
ត្រូវចេះរស់
រស់ចុះសំរង់ជាមួយអ្នកដទៃ
ស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៏ដល់សង្គមជាតិ គ្រួសារ ខ្លួនឯង ជាដើម ។
៣. ដើម្បីរស់ឲ្យបានថ្លៃថ្នូរត្រូវ ៖
មានសីលធម៌ គុណធម៌រស់នៅល្អ
គោរពសិទ្ធិ ច្បាប់ និងសេរីភាពអ្នកដទៃ
ស្វះស្វែងមុខជំនាញ ចំណេះដឹង បច្ចេកទេស វិទ្យាសាស្រ្តតាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន
ចូលរួមថែរក្សាបរិស្ថាន អនាម័យ
ចូលរួមកសាង ការពារសម្បិត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងទឹក
ចូលរួមបំបាត់ បាតុភាពអវិជ្ជមាន
អភិវឌ្បន៍ខ្លួនឯងជានិច្ច ។
សន្និដ្ធាន បើមនុស្សម្នាក់ៗ ធ្វើដូចនេះបាន ទើប មានន័យថារស់នៅថ្លៃថ្នូរ ។
៤.និយមន័យ
សីលញាណ គឺជាសំលេងមួយដែលស្ថិតនៅក្នុងខ្លួនយើង ហើយមានមុខងារជាអ្នកសង្កេត ពិនិត្យវិនិច្ឆ័យ សរសើរ ដាក់ទណ្ឌកម្ម នូវរាល់អំពើ ដែលយើងបានប្រព្រឺត្តកន្លងទៅ ។
គុណធម៌ ជាតំលៃល្អ ដែលស្តែងចេញតាមរយះកាយវាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។
សីលធម៌ ជាធម៏ដែលនាំមនុស្សឪ្យឆ្ពោះទៅរកអំពើដែលជាកិសល ឬជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៏ ដើម្បីរស់នៅសមរម្យក្នុងសង្គម។ឬជាទ្រឺស្តី ពាក្យទូន្មានទាំងទ្យាយ ណាដឺកនាំមនុស្សទៅរកផ្លូវល្អ ។
៥. ការរស់នៅមនុស្សត្រូវមានសីលធម៌ប្រាំយ៉ាងគឺ ៖
+ សីលធម៌ផ្ទាល់ខ្លួន ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តរបស់ខ្លួនបាន ។
+ សីលធម៌ក្នុងគ្រួសារ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាឪពុកម្តាយ ។
ចិញ្ចឹមកូនមិនគិតពីការតបគុណវិញ ធ្វើឪ្យមានភាពសុខដុម ។
ស្រលាញ់និងឧបត្ថម្តកូនស្មើរៗគ្នា អប់រំកូនចៅជាពលរដ្ធល្អ ។
+ សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិការក្នុងការងាររកតាមសមត្ថភាពនិងតាមសម្មាជីវ មិនរំលោភលើអ្នកតូចជាងខ្លួន មិនរំលោភធ្វើការហួសកម្លាំងនាំឪ្យខូចសុខភាព។
+ សីលធម៌ក្នុងសង្គម មានសាមគ្គីភាពល្អ មិនបង្ករទំនាស់ គោរពសិទ្ធិមនុស្ស ស្រលាញ់យុត្តិធម៏ស្រលាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនាអ្នកដទៃ
+ សីលធម៌ពិភពលោក មានទំនាក់ទំនងល្អជាមួយបរទេសនិងមិនប្រកាន់ជាតិសាសន៍ពណ៍...។
គុណធម៌៥យ៉ាងមាន ៖
+ គោរពមាតាបិតា ចាស់ទុំ
ស្គាល់នូវអំពើល្អ និងអំពើអាក្រក់
សុច្ចរិត ស្មោះត្រង់ យុត្តិធម៌
+ គោរពសិទ្ធិមនុស្ស
ភាពមិនរើសអើង (ភេទ ពូជសាសន៍)
ការអត់អោន និងអធ្យាស្រាយសណ្តោស
+ ព្រហ្មវិហាធម៌ទាំង៤
មេត្តា
ករុណា
មុទិតា
ឧបេក្ខា
+ សីលប្រាំ
មិនកាប់សម្លាប់ បាណាតិបា
មិនលួចទ្រព្យអ្នកដទៃ អទិន្នារ
មិនលួចប្រពន្ធ កូនគេ កាមេសុមិច្ចាចា
មិនភូតភូរកុហក មុសាវាទា
មិនសេពគ្រឿងស្រវឹង សុរាមេរិយៈ
+ ទសពីធរាធម៌ទាំង១០ប្រការ (ទាន សីល បរិច្ឆាក អាជ្ជវៈ មន្ទវៈ តបៈ អក្កោធន អវិហិង្សា ខន្តី អវិរោនធនៈ) ។