ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួនណាត ។ បទចំរៀងនេះមានអត្តន័យដួចតទៅ ៖
ផ្នែកទី១ ៖ គឺបណ្កុះចិត្តគំនិតរាស្ត្រ អោយគោរពស្រឡាញ់ដោយស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គរតែងតែមានទឹកព្រះទ័យស្រឡាញ់ ថែរក្សាប្រជាស្ត្រ ការពារជាតិ និងធ្លាប់បានកសាងនូវអរិធម៌ដ៏រុងរឿងទុកជា កេរិ៏ដំណែលសំរាប់ជាតិខ្មែរ ពោលគឺកសាងនូវប្រាសាទថ្មដ៏ច្រើនសន្ធឹកសន្ធាបប់ ល្អទាំងសោភណភាព និងបង្ហាញពីវីភាពស្មារតីអត់ធ្មត់ ពីសាវតាសង្គមខ្មែរ ពីទស្សនៈជំនឿ សាសនា ពីប្រវត្តិសាស្រ្តជាតិ ពីទេពកោសល្យគ្មានគូរប្រៀប ពីនយោបាយដឹកនាំប្រទេសជាដើម ។
ផ្នែកទី២ ៖ បង្ហាញពីប្រទេសខ្មែរសំបូរទៅដោយប្រាសាទ ដែលឆ្លុះបញ្ចាំងនូវភាពរីកចំរើន រុងរឿងនៃទឹកដីខ្មែរពីបុរាណកាលដែលកើតពីស្មារតីសាមគ្គីភាព ទឹកចិត្កក្លាហាន ស្នេហាជាតិ និង បញ្ហាញាណដ៏កំពូលនៃជាតិខ្មែរ ។ ម៉្យាងទៀតផ្នែកនេះក៏បានបង្ហាញពីស្ថានភាពនៃប្រាសាទខ្មែរ កំពុងតែត្រូវធម្មជាតិរុំស្រោប គឺតំណាងអោយគំនិតបំផ្លិចបំផ្លាញសម្បត្តិបុរាណនៃជាតិខ្មែរខ្លួនឯងខ្លះ ពីសំណាក់បរទេសឈ្លានពានខ្លះ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ជាតិខ្មែរនៅតែមានជំហររឹងមាំដដែលទោះបីជាតិត្រូវឆ្លងកាត់នូវការបំផ្លិចបំផ្លាញ ស្រុតចុះខ្លះក្តី តែជាតិខ្មែរមិនសាបសូន្យឡើយ ។
ផ្នែកទី៣ ៖ គឺបង្ហាញពិភាពជឿជាក់លើព្រះពុទ្ធសាសនា នៃជាតិខ្មែរ ។ តាមរយះនៃការការគោរពយ៉ាងខ្ចាប់ខ្ចួន តាមគន្លងព្រះពុទ្ធសាសនា និងធ្វើអោយជាតិខ្មែរមានចិត្តស្អាតបរិសុទ្ធ ប្រព្រឹត្តតែអំពើល្អ ធ្វើអោយម្នាក់ៗ កើតមាននូវគុណធម៌ដ៏ប្រសើរក្នុងខ្លួន ដែលជាហេតុនាំមកនូវសន្តិភាពជូនជាតិមាតុភូមិខ្លួនតរៀងរហូតមក ។