2019-02-21 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាត្រសក់ផ្អែមមានដើមកំណើតជាប្រជារាស្ត្រសុទ្ធសាទ តែត្រូវបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅចុង សម័យអង្គរសតវត្សទី១៤ ។
តាមរឿងដំណាលថា តាត្រសក់ផ្អែមជាអ្នកដាំត្រសក់ផ្អែមហើយជានិច្ចជាកាល តាបានយកផ្លែត្រសក់ យកទៅថ្វាយស្តេច ។ ព្រះមហាក្សក្សត្របានប្រគល់លំពែងមួយទៅអោយតាដើម្បីការពារចំការត្រសក់ ។ យប់មួយព្រះមហាក្សត្របានចូលទៅសាកល្បងបេះផ្លែត្រសក់។ តាត្រសក់ផ្អែមបានចាក់ព្រះមហាក្សត្រនិងលំពែង ដែលព្រះមហាក្សត្រប្រគល់អោយរហូតដល់សោយទីវង្គត់ ។ ដោយគ្មានព្រះមហាក្សត្រឡើងសោយរាជ្យប្រជារាសស្ត្រ លើកតាត្រសក់ផ្អែមជាព្រះមហាក្សត្រ ។
តែអ្នកសិក្សាប្រវត្តិសាស្ត្រ និង អ្នកសង្គមវិទូបាបយល់ថា ព្រឹត្តការណ៍តាត្រសក់ផ្អែម ជាព្រឹត្តការណ៍មានអត្តន័យដ៏ជ្រាលជ្រៅ គឺជាបដិវត្តពីលទ្ធិព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនា ។ ឯបដិវត្តនយោបាយ គឺជាបដិវត្តទីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជវិញ ។ ដោយមូលហេតុនេះទើបគេសង្កេតឃើញចាប់ពីព្រឹត្តការណ៍របស់តាត្រសក់ផ្អែមមក ស្តេចទាំងឡាយលែងមាននាមខាងចុងថា “ វរ្ម័ន “ ទៀតឡើយ ។ ចំណែកលទ្ធិព្រហ្មញ្ញសាសនា ក៏ត្រូវលុបបំបាត់ចោលដែរ លើកលែងតែជំនឿ និង ទំនៀមទំលាប់ខ្លះដែលនៅសេសសល់ក្នុងជួរប្រជាពលរដ្ឋ និងក្នុងសង្គមជាតិ ។