2019-02-12 13:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វប្បធម៌ មានពាក្យ វប្ប និង ធម៌ ។
វប្ប ៖ ប្រែថា ការសាបព្រោះ បណ្តុះពូជ ការបង្កបង្កើត ។
ធម៌ ៖ ប្រែថា ធាតុវិធី ធម៌ភាព សភាវៈទ្រទ្រង់
ដូចនេះវប្បធម៌ គឺ ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជអោយបានលេចចេញជាលទ្ធផលផ្លែផ្កា ជាការបណ្តុះចំណេះវិជ្ជា និង ប្រាជ្ញស្មារតីអោយបានរីកចំរើនលូតលាស់ដោយវិទ្យាសាស្រ្ត រឺដោយសិល្បៈផ្សេងៗ ។
សង្គម ៖ សំដៅទៅលើការរស់នៅរួមរបវស់មនុស្ស មានទីលំនៅ មានរបររកស៊ី មានរបៀបបែបបទទាក់ទងគ្នា ។
សង្គមធម៌ សំគាល់ធម៌ទាំងឡាយណា ដែលជាធាតុវិធី ធម៌ភាព រៀបចំសង្គមមនុស្សអោយមានសភាព ទំរង និងលក្ខណៈលូតលាស់ បានសេចក្កីថា រៀបចំសង្គមមនុស្សអោយរស់នៅបានស្រួល ប្រកបដោយគ្រឿងសំភារៈគ្រប់គ្រាន់ផងសភាពលក្ខណៈល្អប្រសើរថែមទៀត ។