Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អរិយធម៌មានពាក្យអរិយ ៖ ប្រែថាប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង និងពាក្យធម៌ ៖ ប្រែថា ធាតុ វិធី ធម៌ភាព សភាវៈ ​ទ្រទ្រ​ង់ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណាដែលជាសភា និងតំលៃនៃការលូ​តលាស់ ដុះដាល រីកចំរើន ល្អប្រសើរ ខ្ព​ង់ខ្ពស់ ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលប្រកបដោយរបៀបរៀបរយល្អ គ្រឿងប្រដាប់ប្រើប្រាស់ គ្រប់គ្រាន់ ជំនឿ ចំនេះ​ ចំណង់ចំណូលចិត្តគ្រប់បែបយ៉ាង ក្នុងគោលដៅស្វែងរកសុខៈ ។​ មានអ្នកប្រាជ្ញខ្លះថាជាការជឿន​លឿន រីកចំរើនខាងសតិ អ្នកប្រាជ្ញថា ជាការជឿនលឿនរីកចំរើនខាងគ្រឿងសំភារះ ឯអ្នកប្រាជ្ញមួយចំនួនទៀតបានមូលមតិគ្នាយល់ថា អរិធម៌ គឺជាសភាពពិតប្រាកដនៃការរស់នៅ ទំនៀមទំលាប់ ចិត្តគំនិត អ​ង្គរការច្បាប់ផ្សេងៗ ព្រមទាំងគ្រឿងប្រដាប់របស់ជ​នជាតិនីមួយៗ ។

ជាសរុបអរិយធម៌ គឺ សុខៈ ដំណើរទៅកាន់សេចក្កីសុខ គឺសេចក្តីរីកចំរើនលូតលាស់ ឯវិធីសំរេចសុខៈ គឺផ្លូវចិត្តផង ផ្លូវកាយផ​ង ពោលគឺ វប្បធម៌និងសង្គមធម៌ រួ​មមកបានជាអរិយធម៌​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login