Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វែកញែករវាងវប្បធម៌ និងអរិយធម៌ ៖

ភាពដូចគ្នារវាងវប្បធម៌ និង អរិយធម៌ ៖ ពាក្យថា វប្បធម៌ និងអរិយធម៌ទាំងពីរនេះមានន័យទំនាក់ទំនងពឹងពាក់អាស្រ័យទាំង អនុវត្ដនូវកិច្ចនានា ឪ្យគ្នាទៅវិញទៅមក ។ ហេតុដូចនេះហើយដោយយោងទៅតាមទស្សនៈសង្គមវិទ្យាការសិក្សាវែកញែក គួរតែជាការទំនាក់ទំនងគ្នា ។ ដោយឆ្លងទៅតាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថាវប្បធម៌និងអរិយធម៌បានបម្រើដល់តម្រូវការរបស់មនុស្សដោយផ្ទាល់ ។ តួយ៉ាងប្រលោមលោកមិនដូចជា អង្គុលីលេខដែលមិនបានបម្រើជាមធ្យោបាយនាំទៅរកគោលដៅអ្វីឡើយ ជាមួយគ្នានេះដែរលោក Maclver និង Page គាត់មានទស្សនៈ ថាអ្វីដែលយើងបង្កើតវាគឺ ដោយសារតែយើងចង់បានវា ។ ពួកវាទាំងអស់តំណាងឪ្យមធ្យោបាយទៅអ្វីដែលធ្វើការបញ្ជាក់​ពីខ្លួនឯងផ្ទាល់ ។ ពួកវាឆ្លើយតបទៅនឹងសម្ភារៈដែលចាំបាច់នៅក្នុងខ្លួន ឬ ជាតម្រូវការចាំបាច់ដែលមិនជាប់ទាក់ទងទៅនឹងអ្វីៗនៅខាងក្រៅឡើយដោយយោងទៅតាមអ្នកនិពន្ធទាំងអស់នេះជាកម្មសិទ្ធិរបស់វិស័យវប្បធម៌ ។​ ម្យ៉ាងវិញទៀតអរិយធម៌តំណាងឪ្យមធ្យោបាយដែលបម្រើទៅដល់ សេចក្ដីត្រូវការណាមួយនោះ ។ ជាឧទាហរណ៍ពួកគេបាននិយាយថា អង្គុលីលេខដែលប្រតិបត្តិភ្លាមៗ ដូចជាការបោះពុម្ពសារព័ត៌មាន ម៉ាស៊ីនក្រឡឹងរោងចក្រ ក្បាលរថយន្ដ ធនាគារ និងប្រព័ន្ធរូបិយប័ណ្ណជាដើម ។ វត្ថុទាំងអស់នេះវាសុទ្ធសឹងជារបស់ដែលបម្រើដល់សេចក្ដីត្រូវការហើយពិសេសទៀតនោះគឺមានប្រយោជន៍ទាំងអស់ ។ អ្វីៗដែលបានច្នៃប្រឌិតឡើងដើម្បីប្រតិបត្តិ ជាមធ្យោបាយរកប្រយោជន៍ និងតម្លៃនៃការប្រើប្រាស់ ។ យើងចង់បានវត្ថុទាំងនេះមកដើម្បីបំពេញចិត្តព្រមទាំងការប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើអ្វីមួយ ដើម្បីទទួលនូវផលចំណេញជាទីគាប់ចិត្ត ។ គ្រឿងឧបករណ៍នានាដូចជាម៉ាស៊ីនត្រូវបានគេយកទៅប្រើប្រាស់ខាងផ្នែកវិទ្យាសាស្រ្ដ វេជ្ជសាស្រ្ដ និងបច្ចេកទេសនានា ដែលទាំងអស់នោះសុទ្ធតែជាធាតុនៃវប្បធម៌ ។ ទាំងនេះធ្វើឪ្យយើងយល់ន័យរបស់ពាក្យថា អរិយធម៌បាន គឺជាអង្គការ និងយន្ដការដែលមនុស្ស លោកបានបង្កើតឡើងដោយសារ ខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រងនូវលក្ខខណ្ឌរស់នៅរបស់គេក្នុងសង្គម ។

  • ភាពផ្សេងគ្នារវាងវប្បធម៌ និងអរិយធម៌ភាពខុសគ្នា រវាងវប្បធម៌ និងអរិយធម៌គឺជាផលដែលសង្ឃឹមថា និងទទួលបានសម្រាប់សេចក្ដីត្រូវការរបស់ខ្លួន ។ អាស្រ័យដោយពាក្យថា អរិយធម៌មានតាំងពីកំណើតរបស់ខ្លួនមានស្ដង់ដាជាក់លាក់ក្នុងការវាស់ស្ទង់ រីឯវប្បធម៌មិនដូច្នោះឡើយ ពីព្រោះពាក្យថាវប្បធម៌តំណាងឪ្យមធ្យោបាយ រកផលប្រយោជន៍សម្រាប់ មនុស្សដែលច្នៃប្រឌិតឡើង  សម្រាប់ចំណង់ចំណូលចិត្តដែលយើងចង់បាន ។ ការផ្ដល់ឪ្យនូវផលល្អ និងគុណភាពនៃសមត្ថភាពអាចត្រូវបានគេវាស់វែងស្ទង់ស្ទាបបាន ។ យើងអាចប្រៀបធៀបអរិយធម៌រវាងសង្គមឧស្សាហកម្មទៅនឹងសង្គមសក្ដិភូមិយើងឃើញថា មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងដែលគួរឪ្យយើងគត់សម្គាល់បាន ។ ដោយយោងទៅលើលោក Shakespear បាននិយាយថា ការវាស់ស្ទង់នៃភាពល្អប្រសើរដ៏ខ្ពង់ខ្ពស់នឹងលោក Kalidas គឺបានក្លាយទៅរឿងឥតប្រយោជន៍ និងមានលក្ខណៈស្រពិចស្រពិលទៅវិញ ។ ភាពខុសគ្នាទី២ រវាង វប្បធម៌ និងអរិយធម៌ គឺពីមុនមិនចេះតែមានការជឿនលឿនជាមួយននឹងការ រីកចម្រើននៃសង្គម ។ តាមពិតទៅបើទោះជាវប្បធម៌មិនមែនជា ស្ថាទិចក៏ដោយប៉ុន្ដែវាចេះតែបន្ដនូវតម្លៃខ្លឹមសារ ជារួមដោយខ្លួនឯង ។ ឧទាហរណ៍ ៖ រថយន្ដនៅសម័យមុនពិតជាអន់ជាងរថយន្ដ នៅពេលសព្វថ្ងៃនេះ ប៉ុន្ដែ់យើងអាចនិយាយថា តើកំនាព្យ ដែលនិយាយពីស្រីក្រមុំសៅកែដ៏ស្រស់សោភាដែលនិពន្ធដោយបុព្វបុរសយើងដូចគ្នាទៅកំនាព្យដែលនិពន្ធដោយបុព្វបុរសយើងដូចគ្នាទៅកំនាព្យដែលនិពន្ធដោយកវី នៅសម័យសព្វថ្ងៃនេះដែរឬទេ ? អរិយធម៌គឺចេះតែបន្ដការវិវត្តន៍នៅចុងសង្គមមួយទៀតប្រទេសមានការអភិវឌ្ឍន៍ងាយទទួល យកវិធីសាស្រ្ដផលិតកម្មក្នុងការប្រើប្រាស់ក្នុងប្រទេសជឿនលឿន ។ វប្បធម៌ត្រូវបានដប្រកាន់យកដោយមនុស្សព្រមទាំងប្រព្រឹត្តទៅតាមដែលវាជារបៀបផែន នៃជីវិតក្នុងការរស់នៅ ។ ដូច្នេះវាមិនមាន ភាពងាយស្រួលក្នុងការជំនួសឬផ្លាស់ប្ដូរបានឡើយ ។ វប្បធម៌គឺជាការសំដែងបញ្ជាក់ឪ្យឃើញច្បាស់នូវមធ្យោបាយ និងរបៀបរស់នៅ ។ ប្រសិនបើយើងខ្ចី វប្បធម៌ពី បស្ចឹមប្រទេសនោះយើងនិងត្រូវការផ្លាស់ប្ដូរនូវផ្នត់គំនិតទាំងស្រុង ។ រីឯអរិយធម៌អាចនិងត្រុវបានគេខ្ចី ដោយពុំចាំបាច់មានការផ្លាស់ប្ដូរនូវរបៀបរស់នៅឡើយ ។ ប៉ុន្ដែភាពខុសគ្នាផ្សេងទៀតរវាងអរិយធម៌មិនគួរត្រូវទទួលយកជាការរឹតបន្ដឹងឬសំខាន់ នៅក្នុងមុខវិជ្ជាខាងសង្គមវិទ្យាសោះ ។ អន្តរកម្មរបស់ពួកគេគួរ តែត្រុវយកទៅពិចារណាគិតឪ្យបានហ្មត់ចត់ ។ ពាក្យថាអរិយធម៌ជាញឹកញាក់គឺជាយានផ្ទុកនូវវប្បធម៌ ដូចជា វិទ្យុ រោងចក្រ និងសៀវភៅ ផ្សេងៗទៀត ។ ស្របតាមរយៈការរិកចម្រើនជឿនលឿនខាងផ្នែក ឧស្សាហកម្ម និងបច្ចេកវិទ្យា អរិយធម៌បានផ្ដល់ ឪ្យមនុស្សាជាតិជាមួយ និងពេលវេលា និងជាផាសុខភាពច្រើន ហើយដោយបញ្ហានេះស្ដែងឪ្យចេញជាការអនុវត្តន៍ឪ្យកាន់តែប្រសើរេ ។ តាមរយៈការដើរឆ្លងកាត់របស់ខ្លួនវប្បធម៌ធ្វើការនាំផ្លូវ នូវចលនានៃអរិយធម៌ ។ បើគ្មាននូវវប្បធម៌ប្រាកដណាស់និងមាននូវមហន្ដរាយក្នុងសករាជនៃមនុស្សជាតិរបសយើងដែល នឹងត្រូវជាប់គាំងកង់វិលនៃម៉ាស៊ីនដែលគេធ្វើឡើង ។ អរិយធម៌គឺឆ្គួតវង្វេង់ក្នុងការរីកចម្រើនរបស់ខ្លួន ។ រោងចក្រគ្រាន់តែផលិត ផលិតផលតែប៉ុណ្ណោះ ។ វិធិសាស្រ្ដនិងការចែកចាយគឺទុកឪ្យវប្បធម៌ធ្វើការសម្រេចចិត្តកំណត់ ។ វប្បធម៌គឺជាវិស័យនៃមនុស្ស ជាតិនិងតម្លៃចុងក្រោយត្រូវតែធ្វើការកពន្យល់បកសា្រយដល់ពិភពលោកទាំងមូលរួមទាំងមធ្យោបាយបច្ចេកទេសនិងអំណាចឥទ្ធិពលផ្ទាល់ និងពួកគេដោយមានការផ្លាស់ប្ដូរគ្រប់មនុស្សទាំងអស់ មិនថា ក្មេង ចាស់ ប្រុស ស្រី គឺវិធី វិភាគភិនភាគនៅក្នុងការក្រឡេកទៅមើលវត្ថុទាំងឡាយឥរិយាបថបុគ្គលិកលក្ខណៈដែលពួកវាត្រូវយកទីអនុវត្ដន៍មធ្យោបាយ ដែលវាប្រមូលផ្ដុំ និងរបៀបកេងប្រវ័ញ្ចរបស់ពួកគេ ។ វាមិនអាចរត់គេចចេញពីអំណាចឥទ្ធិពល នៃគោលជំនឿនិងស្ដង់ដារ ព្រមទាំងរបៀបបែបបទ នៃយុគ្គសម័យមុនឡើយ នៅក្នុងការវិភាគចុងក្រោយនេះទាំងវប្បធម៌ និងអរិយធម៌គឺជាផលដែលស្ដែងចេញពីកិច្ចការខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ។ ទាំងពីរការដើរតួជាបរិស្ថាននិងជាមធ្យោបាយ ក្នុងការអភិវឌ្ឍនទជីវភាពរស់នៅក្នុងសង្គម និងអរិយធម៌សម័យបច្ចេវិទ្យាគឺខុស ពីអរិយធម៌ដែលរីកចម្រើនល្អតាមទន្លេនីល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login