Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះនារាយណ៍អាចបែងភាគជាអវតា៩ យ៉ាងគឺ ៖

១. មក្យ ឬ មច្ឆា ជាអវតាត្រី ជួយស្រោចស្រង់មនុស្សឲ្យផុតពីទឹកជំនន់ដែលបង្កើតឡើងដោយយក្សឈ្មោះ ហយត្រីវៈ

២. គូម៌ ជាអវតាអណ្ដើក ជួយធ្វើកំណត់ទ្រភ្នំមន្ទរ ក្នុងពេលដែលយក្ស និងទេវទាញនាគ វាយុកៈ ដែលព័ទ្ធជុំវិញភ្នំ ដើម្បីកូរសមុទ្រទឹកដោះឲ្យដោះក្នុងបំណងយកទឹកអម្រិតនិងវត្ថុស័ក្ដសិទ្ធិផ្សេងៗ ។

៣. វរាហៈ ជាអវតាជ្រូកព្រៃជួយមនុស្សឲ្យផុតពីការបៀតបៀនរបស់យក្សហិរណៈយក្ស ដែលប្រាថ្នារំលោយលោកឪ្យទៅជាទឹកសមុទ្រ ។

៤. នរសិង្ហ ជាអវតាជាមនុស្សមានក្បាលជាតោបានសម្លាប់យក្សដែលប្អូនហិរណយក្សឈ្មោះ ហិរណកសិបុ ព្រោះយក្សនេះដើររាតត្បាតអំពើចិត្ត ។

៥. វាមនៈ អវតាជាមនុស្សតឿបានបោកបញ្ឆោតយក្សពលីយកផែនដី ដោយសារឈាន ៣ជំហានឪ្យផុតផែនដី ។

៦. បរសុរាម ជាអវតាមនុស្សកាន់ពូថៅដែលជាអំណោយព្រះសិវៈ បានជួយមនុស្សឪ្យផុតពីការសង្គត់សង្កិន របស់សេ្ដចកំណាចឈ្មោះ  កាតិវិរ្យ

៧. រាមៈ ជាអវតាព្រះរាម ក្នុងរឿងរាមយណៈមាននាទីបង្រ្គាបយក្សក្រុងរាពណ៌ដែលជាយក្សឃោរឃៅដើរកំហែងគំរាមឋានទេវលោក និងឋានមនុស្សលោកនិងកាន់សាសនាព្រាហ្មណ៍ ។

៨. ក្រិស្ណៈ ជាអវតាមនុស្សខ្មៅ ជួយស្រោចស្រង់ជីវិតពួកគង្វាលគោឪ្យផុតពីគ្រោះថ្នាក់ដោយរន្ទះបាញ់ដោយលើកភ្នំគោវិធនធ្វើជាឆ័ត្របាំងការពារក្រិស្ណជាតួឯកនៅក្នុងរឿងមហាភាតរៈបានសម្លាប់ឪពុកមាឈ្មោះ កម្សៈ ដែលក្បត់ដណ្តើមរាជសម្បត្តិ ។

៩. កល្ពិន ជាអវតាមនុស្សមានក្បាលជាសេះជាអវតាទៅអនាគតនឹងចុះមកដល់មនុស្សល្អនិងរៀបចំយុគថ្មី មួយឪ្យបានរុងរឿង ។

          គម្ពីរខ្លះថា ព្រះពុទ្ធ សមណរគោតម ក៏ជាអវតាព្រះវិស្ណុ១ ផងដែរ មានទីនាជួយដាស់តឿនមនុស្សឪ្យស្គាល់ល្អ អាក្រក់ ជឿបុណ្យបានជាដើម ។ តាមពិតព្រះសមណគោតម ជាមនុស្សពុំមែនអាទិទេពទេ ប៉ុន្ដែពួកព្រាហ្មណ៍បញ្ចូលព្រះពុទ្ធមកក្នុងពពួកអវតាព្រះវិស្ណុជាមធ្យោបាយទាក់ទាញពុទ្ធបរិស័ទឪ្យងាករេមកលើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុវិញ ពីព្រោះគេយល់ឃើញថាព្រះពុទ្ធមានឥទ្ធិពលយ៉ាងខ្លាំង និងមានឈ្មោះល្បីល្បាញទៀតផង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login